ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រោយជម្លោះស្នេហាត្រីកោណម្ចាស់គ្លីនិកដាក់ពាក្យបណ្តឹង!
Sat,03 March 2018 (Time 03:24 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1265នាក់)


បន្ទាយមានជ័យ៖ផ្ទុះរឿងអាស្រូវលោកអនុសេនីយ៌ឯកមួនសេងហួងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលលេងល្បែងស្នេហាត្រីកោណ ជើងមួយជិះទូក២កំពុងវ័ណ្ឌកដោយសារម្ចាស់មន្ទីរសំរាកព្យាបាលនិងសម្ភពនគររាជបានអះអាងតាមទូរស័ព្ទថាបានទៅកាន់មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតដាក់ពាក្យបណ្តឹងរួចហើយពីគ្រួសារមួយត្រូវជាឱពុកម្តាយនាងប្រពន្ធដើមរបស់លោកបន្ទាប់ពីជេរប្រមាថក្រុមគ្រូពេទ្យនៅទីនោះដោយសារជម្លោះនាងដើមវាយនាងចុងខណៈប្តីកំហូចលួចលាក់កំពុងមើលថែដាក់សារ៉ូមក្រោយនាងវះកាត់យកកូនក្រៅស្បូនអាយុ2ខែកន្លះចេញ។
 
លោកជាតហួនម្ចាស់គ្លីនិកខាងលើប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី26កុម្ភៈ2018ថាមូលហេតុដែលគ្រួសារលោកសម្រេចដាក់ពាក្យបណ្តឹងនាយរងប៉ុស្តិនគរបាលអន្តោប្រវេសន៌លោកវរសេនីយ៌ទោនួនច័ន្ទសុភ័ក្រនិងប្រពន្ធឈ្មោះនីដោយសារថ្ងៃកើតហេតុគ្រួសារខាងលើបានទៅរករឿងនិងជេរប្រមាថដល់ក្រុមគ្រូពេទ្យរបស់លោកក្នុងគ្លីនិក។ម្ចាស់គ្លីនិកបញ្ជាក់ថាបណ្តឹងនេះគឺក្នុងគោលបំណងឲ្យគ្រួសារខាងលើសុំទោសក្រុមគ្រូពេទ្យជាសាធារណៈនិងមានលិខិតស្នាមហើយមិនទាមទារសំណងសូម្បីតែ1រយរៀល។គួរបញ្ជាក់ថាដើមចមឈានដល់ម្ចាស់គ្លីនិកខាងលើដាក់ពាក្យបណ្តឹងគឺកាលពីរសៀលថ្ងៃទី23កុម្ភៈ2018លោកអនុសេនីយ៌ឯកមួនសេងហួងបាននាំស្រីក្មេងសាច់សខ្ចីវ័យជាង20ឆ្នាំម្នាក់ដែលគេសង្ស័យថាជាប្រពន្ធចុងទៅកាន់គ្លីនិកខាងលើឲ្យគ្រូពេទ្យនៅទីនោះដាក់សារ៉ូមឲ្យព្រោះនាងទើបវះកាត់យកកូនក្រៅស្បូនអាយុ2ខែកន្លះចេញកាលពីជាងកន្លះខែមុននៅគ្លីនិកដដែលនេះ។ប្រភពថាខណៈលោកមួនសេងហួងកំពុងអង្គុយសាសងមើលស្រីស្នេហ៌ដាក់សារ៉ូមស្រាប់តែនាងប្រពន្ធដើមឈ្មោះលីនមិនស្គាល់ត្រកូលជាខ្មែរអ៊ីស្លាមបានចូលទៅដល់ផ្ទុះជាជម្លោះឡើងវាយគ្នាផ្អើលគ្លីនិកតែម្តង។
ប្រភពបន្តថាក្រោយពីបុរសជិៈទូក2អូសទាញនាងដើមទៅបាត់មួយសន្ទុះក្រោយមកនាងបានត្រឡប់មកកន្លែងកើតហេតុវិញម្តងទៀតជាមួយឱពុកឈ្មោះនួនច័ន្ទសុភ័ក្រជានាយរងប៉ុស្តិនគរបាលអន្តោប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងម្តាយឈ្មោះនីសង្ស័យចង់បើកឆាកប្រយុទ្ធផ្តាច់ព្រាត់ប៉ុន្តែនាងចុងរបស់ប្តីឈ្មោះដាអាយុជាង20ឆ្នាំបានគេចទៅបាត់។ដោយសារការវិលត្រឡប់ទៅជាលើកទី2មិនជួបនាងចុងឱពុកម្តាយនាងដើមបានខឹងសម្បានិងក្រុមគ្រូពេទ្យដោយប្រើពាក្យជេរប្រមាថនិងសុំឆែកឆេររកនាងចុងនោះហើយចោទថាម្ចាស់គ្លីនិកនិងក្រុមគ្រូពេទ្យលាក់មនុស្សលុះពេលម្ចាស់គ្លីនិកទាក់ទងហៅកម្លាំងអាវុធហត្ថចុះដល់កន្លែងកើតហេតុទើបគ្រួសារមួយនេះចាកចេញពីកន្លែងកើតហេតុ។ប្រភពថាលោកមួនសេងហួងបានព្យាយាមលាក់បាំងគេឯងរឿងករណីខាងលើដោយថានាងនោះទៅដាក់សារ៉ូមព្រោះកើតជម្ងឺដុះខ្នែងពោះវៀនតែប្រភពពីគ្រូពេទ្យនៅទីនោះនិយាយថានាងនោះកាលពីមុនកើតហេតុកន្លះខែបានចូលទៅគ្លីនិកដដែលដោយឲ្យគ្រូពេទ្យវះយកកូនក្រៅស្បូនអាយុ2ខែកន្លះចេញលុះដល់ថ្ងៃកើតហេតុនាងមិនស្រួលខ្លួនក៌ឃើញឈ្មោះមួនសេងហួងនាំទៅដាក់សារ៉ូមម្តងទៀតទើបក្លាយជាជម្លោះដោយសារនាងដើមតាមទាន់តែម្តង។
ជុំវិញបញ្ហានេះមជ្ឈដ្ឋាននានាលើឡើងថាអ្នកណាសាងអ្វីគឺទទួលផលនោះហើយដូចលោកអនុសេនីយ៌ឯកមួនសេងហួងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលលេងល្បែងស្នេហាត្រីកោណ ជើងមួយជិះទូក២ទីបំផុតវ័ណ្ឌកដោយសារតែប្រពន្ធដើមតាមទាន់គឺផ្អើលស្រុកខ្មាស់គេបែបនេះហើយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
298 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7447 នាក់
ខែនេះ :
27000 នាក់
3 ខែនេះ :
60833 នាក់
សរុប :
2511540 នាក់