ខំលាក់ប្រពន្ធនាំមិត្តភ័ក្រចូលខារ៉ាអូខេទីបំផុតបែកករណ៍ដោយសារមេកា វាយបែកភ្នែក!
កណ្តាល៖បុរសម្នាក់ត្រូវមេការខារ៉ាអូខេវ៉ៃបែកភ្នែកខណៈដែលរូបគាត់និងមិត្តភ័ក្រមួយក្រុមបាននាំគ្នាចូលទៅផឹកស៊ីច្រៀងលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែងលុះផឹកស៊ីសម្បាយចប់ឱ្យលុយធីបទៅនារីកំដររួច ក៏ហៅមេការឱ្យគិតលុយស្រាប់តែក្នុងវិក័យបត្រគិតទាំងថ្លៃធីបនារីអង្គុយកំដរម្តងទៀតទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនិងត្រូវភាគីខាងមេការព្រួតវាយជនរងគ្រោះជាភ្ញៀវបណ្តាលឱ្យបែកភ្នែក។
ហេតុការណ៍ហិង្សាក្នុងខារ៉ាអូខេខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចហាង ខារ៉ាអូខេយីហោ KTV 168 ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ។
បុរសរងគ្រោះដែលត្រូវមេការខារ៉ាអូខេវ៉ៃបែកភ្នែក មានឈ្មោះឃីមផល្លីអាយុ៣៧ឆ្នាំមានលំនៅភូមិកប៉ាល់គឿងឃុំសំពៅពូនស្រុកកោះធំ(រងរបួសចំភ្នែកខាងស្តាំ ខ្នង និងកញ្ចឹងក)។
ចំណែកជនសង្ស័យ មានឈ្មោះភេន ស្រុី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាមេការខារ៉ាអូខេ KTV 168 មានលំនៅភូមិឃុំកើតហេតុខាងលើរួមជាមួយបក្ខពួកមួយចំនួនទៀត មិនស្គាល់ឈ្មោះ។
តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាបថា់ នៅមុនពេលកើតហេតុគាត់រួមនឹងមិត្តភក្តិបាននាំគ្នាទៅចូលច្រៀងក្នុងហាងខារ៉ាអូខេ នៅហាង KTV 168 ខាងលើដោយបានហៅនារីមកអង្គុយកំដរម្នាក់មួយៗ។លុះពេលច្រៀងចប់ពួកគាត់បានឱ្យលុយធីបទៅនារីដែលមកអង្គុយកំដរម្នាក់១០ដុល្លាររួចរាល់ទៅហើយ ទើបហៅឱ្យមេការគិតលុយស្រាប់តែពេលយកវិក័យបត្រមកឃើញមានបូកបញ្ចូលលុយធីបនារីអង្គុយកំដរថែមពីលើមួយជាន់ទៀតទើបគាត់នឹកឆ្ងល់ក៏ហៅមេការមកសួរនិងប្រាប់ថាលុយធីបពួកគាត់បានឱ្យទៅនារីៗទាំងនោះអស់ហើយប៉ុន្តែខាងមេការនៅតែទាមទារគិតលុយទៀតទើបគាត់មិនព្រមក៏ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីនិងត្រូវក្រុមជនដៃដល់ជាមេការព្រួតគ្នាវាយមកលើគាត់ បណ្តាលឱ្យរងបួសយ៉ាងដំណំតែម្តង។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនដើម្បីជួយអន្តាគមន៍ចាប់ខ្លួនក្រុមជនបង្កនាំយកមកចាត់ការតាមច្បាប់។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាក្រដាស់មិនអាចខ្ចប់ភ្លើងបានទេក្បត់ប្រពន្ធនាំមិត្តភ័ក្រចូលខារ៉ាអូខេទីបំផុតបែកការណ៍ដោយសារមេកាវាយបែកភ្នែកនេះប្រហែលជាបាបកម្មហើយ៕