ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋរិះគន់អធិការក្រុងប៉ោយប៉ែតអសមត្ថភាពបណ្តោយអោយល្បែងរីកពេញក្រុង!
Sun,18 March 2018 (Time 02:11 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 5713នាក់)


បន្ទាយមានជ័យ:  លោកវរះសេនិយ៍ទោ ធិនស៊ិនដេត អធិការ ក្រុងប៉ោយប៉ែត ត្រូវបាន ប្រជាពរដ្ឋរស់នៅ តំបន់ជាយដែនកម្ពុជា-ថៃ នេះរិះគន់ថា អសមត្ថភាព ក្នុងការអនុវត្តន៍គោលការណ៍ភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ ​ខណះនៅក្នុង មូលដ្ឋាន សំបូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងកាប់ចាក់គ្នាស្ទើររាល់ថ្ងៃ អំពើរចោរកម្ម
ការចែកចាយថ្នាំញៀនតាំងពីទីប្រជុំជនរហូតជនបទធ្វើអោយប្រជាពលរដ្ឋដេកមិនសូវលក់។
ប្រភពព័ត៌មានបានរាយការណ៍ថារាល់ថ្ងៃនេះទីក្រុងប៉ោយប៉ែតស្ទើរតែក្លាយទៅជាទីក្រុងល្បែងទៅហើយក្រៅពីកាស៊ីណូស្របច្បាប់ហើយនោះនៅមានបនល្បែងជល់មាន់និងយោគីបៀអាប៉ោងជ្រកក្រោម ស្លាកកាស៊ីណូ និង ល្បែងចាក់បាល់តាមអនឡាញ ឆ្នោតខ្មែរឆ្នោតយួន ឆ្នោតសៀម ហ្គេមជាដើម។ល។កំពុងពង្វក់ប្រជាពលរដ្ឋខ្មែរតាំងពីទីប្រជុំជនដល់ចុងកាត់មាត់ញកអោយលង់ខ្លួនអស់ដីអស់ផ្ទះអស់ស្រែ ជំពាក់គេវ័ណ្ឌករត់ចោលស្រុកនោះទេសូម្បីតែក្មេងៗតូចក៏ត្រូវបានខូចអានាគតដោយសារតែការញៀននិងល្បែងហ្គេមរហូត គេចសាលាក៏មាន។នេះមិនគិតពីអំពើរហឹង្សាក្នុងគ្រួសារដោយល្បែងស៊ីសងផងទេ។
ដោយឡែកប្រភពព័ត៌មានមួយទៀតបានលើកឡើងថា តាមពិតទៅគេឃើញលោកធិនស៊ិនដេតមានការ
បង្ក្រាបករណី ចែកចាយនិងប្រើប្រាស់គ្រឿងញៀនបានខ្លះដែរមិនអន់ពេកទេតែក៏មិនសូវឃើញបង្ក្រាបបានទ្រង់ទ្រាយធំដែរឃើញតែតូចតាចប៉ុណ្ណោះ។ជុំវិញបញ្ហានេះសារព័ត៌មានខ្មែរជាយដែនមិនអាចទាក់ទង់សុំការបកស្រាយពីលោកធិនស៊ិនដេត អធិការ ក្រុងប៉ោយប៉ែតបានទេព្រោះពិបាកទំនាក់ទំនង។
តែមជ្ឈដ្ឋាននានាលើកឡើងថាតាមពិតទៅលោកធិនស៊ិនដេត មិនមែនអសភាព ក្នុងការ បង្ក្រាប បនល្បែង តូចធំដែលកំពុងតែរីកស្គុសស្គាយនៅទូទាំងក្រុងប៉ោយប៉ែត នេះទេ តែលោក មិនចង់ មានការប៉ះទង្គិច គ្នា រវាងកងកម្លាំងដូចគ្នាព្រោះភាគច្រើនអ្នកដែលបើកបនល្បែងបានគឺជាអ្នកមានអំណាចនិងមាន ឥទ្ធិពលដូចគ្នា ។ ប្រភពបញ្ជាក់ថាបនល្បែងអនឡាញនៅក្រុងប៉ោយប៉ែតនេះគឺភាគច្រើជារបស់មន្ត្រីកងរាជអាវុធហត្ថ ដែលមានលោកបោនប៊ិនមេបញ្ជាការប៉េអឹមខេត្តបន្ទាយមានជ័យកាងពីក្រោយសូម្បីលោកនួននីណារ៉ូ មេប៉េអ៊ឹមក្រុងប៉ោយប៉ែតក៏ជួលកន្លែងលោកប៉ោនប៊ិនបើកអនឡាញដែរ។ក្រៅពីនោះក៏មានលោកម៉ែនភិរម្យក៏ជួលផ្ទះអោយជនជាតិចិនបើកល្បែងអនឡាញ ចំណែកលោក ប៊ុនណាំអៀង ​និងលោករស់សាហាន  ក៏បើកល្បែងតាមអនឡាញផងដែរ។ចំណែកមេឆ្នោត ឈ្មោះប្រុសផ្ទះនៅទល់មុខខារាអូខេប៉ោយប៉ែតផាស  ដែលជាមេឆ្នោតធំប្រចាំប៉ោយប៉ែតក៏មានខ្នងបង្អែកមិនធម្មតាដែរទើបលោកអធិការមិនហ៊ានប៉ះពាល់បានត្រឹមសម្ងំឈឹងចាំទទួលសំណែនបន្តិចបន្តួចដែលគេចែកអោយគ្រាន់ចិញ្ចឹមឆ្នាំងប៉ុណ្ណោះ។ហើយទុកអោយគោលការណ៍ភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃត្រូវបរាជ័យដោយសារអធិការ អសមត្ថភាព៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
465 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7614 នាក់
ខែនេះ :
27167 នាក់
3 ខែនេះ :
61000 នាក់
សរុប :
2511707 នាក់