ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តម្រួតថៃនៅតាមព្រំដែនកំពុងជំរិតលុយកាក់ពីពលករខ្មែរដូចចោរប្លន់!
Mon,19 March 2018 (Time 05:20 PM)
ដោយ ៖ ដាដា (ចំនួនអ្នកអាន: 1202នាក់)


បន្ទាយមានជ័យ:  តម្រួតថៃដែលឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ កំពុងតែរងការ ចោទ ប្រកាន់ថា កំពុង ប្រព្រឹត្ត អំពើរពុក រលួយពេញបន្ទុក  ដោយ បានជំរិតទារ ប្រាក់ ពីពលករខ្មែរ ដែលគ្នា​ឆ្លងដែន មកកាន់ប្រទេសកម្ពុជាវិញដោយមិនរើសមុខ ទោះបីជា ពួកគេមាន បាស្ព័របដឺផាស  ឬប័ណ្ណ ពណ៌ លឿងឬ ពណ៌ ស៊ីជម្ពូ ដែលសំគាល់ថាជាប័ណ្ណ ស្នាក់នៅនិងធ្វើការងារនៅក្នុងប្រទេសថៃក៏ដោយគឺតម្រួតថៃនោះនៅតែមិនខ្វល់យកភ្នែកមើលឡើយហើយគិតតែពីសំឡុតនិងបំភ័យដោយធ្វើជាដឹកជញ្ជូនទៅនេះមកនោះដើម្បីអោយធ្លាក់លុយច្រើន។

យោងតាម សេចក្តី រាយការណ៍ ពីពលករខ្មែរ  ដែលរងគ្រោះដោយសារតម្រួតព្រំដែន ថៃ ជំរិតទារប្រាក់ នោះបានប្រាប់អោយដឹងថា កាលពីរសៀលថ្ងៃសៅរ ទី ១៧ មីនា ឆ្នាំ ២០១៨ នេះពួកគាត់ បានធ្វើដំណើរ ពីកន្លែងធ្វើការនៅក្នុងទឹកដីថៃមកលេងស្រុកកំណើតដែលចេញមកតាមផ្លូវកាត់(ច្រករបៀង ) លុះមកដល់ចំណុច ភូមិ ណងម៉េក ណងម៉ាំង  ស្ថិតនៅក្នុងភូមិ សាស្រ្ត ស្រុក តាប់ប្រាយ៉ា  ខេត្ត ស្រះកែវ  ដែលឈមនឹង ភូមិ ក្តិបថ្ម ឃុំ គោករមៀត  ស្រុក ថ្ម ពួក ខេត្ត បន្ទាយមានជ័យ។

ស្រាប់តែ តម្រួតថៃ មួយ ក្រុមដែលមានប៉ុស្តិ៍ នៅស្រុកតាប់ប្រាយ៉ា នោះ បានល្បាតនិងកាក់ឆែកឆេរត្រួតពិនិត្យមកលើពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃនិងបានត្រឡប់មកលេងស្រុកខ្មែរវិញ។ តែអ្វីដែលអោយកត់សំគាល់នោះគឺតម្រួតថៃទាំងនោះមិនខ្វល់អើរពើរមើលលិខិតស្នាមអ្វីច្រើនទេ គឺសំខាន់ ចង់បានតែប្រាក់ប៉ុណ្ណោះ ទោះបីជា ពលករខ្មែរនោះគ្នាមាន ប៉ាស្ព័រ  បដឺផាស  ឬប័ណ្ណ ពណ៌ លឿងឬ ពណ៌ ស៊ីជម្ពូ ដែលសំគាល់ថាជាប័ណ្ណ ស្នាក់នៅនិងធ្វើការងារនៅក្នុងប្រទេសថៃក៏ដោយគឺតម្រួតថៃនោះនៅតែមិនខ្វល់យកភ្នែកមើលឡើយហើយគិតតែពីសំឡុតនិងបំភ័យដោយធ្វើជាដឹកជញ្ជូនទៅនេះមកនោះដើម្បីអោយធ្លាក់លុយច្រើនប៉ុណ្ណោះទង្វើបែបនេះដូចចោរប្លន់ អញ្ចឹង!គឺលុយកាក់ដែលមានក្នុងខ្លួនពលករមានប៉ុន្មានគឺតម្រួតថៃទាំងនោះប្រមូលយកទាំងអស់អ្នកខ្លះមាន៥០០បាតអ្នកខ្លះមាន១០០០០បាត យកទាំងមួយម៉ឺនបាតតែម្តង។

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាជាពិសេសមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃគួរតែស្រាវជ្រាវលើករណីនេះដើម្បីកាពារប្រជាពលរដ្ឋខ្មែរផងព្រោះគ្នាជាជនរងគ្រោះដោយសារតែជីវភាពខ្វះខាតទើបពួកគាត់សុខចិត្ត ព្រាត់ប្រាស់គ្រួសារ ចេញពីមាតុភូមិ ដ៏កម្សត់ចេញទៅស៊ីឈ្នួលនៅស្រុកគេពេលបានលុយកាក់បន្តិចបន្តួចយកផ្ញើរឪពុកម្តាយមកប្អូននៅស្រុកបែជាត្រូវបានសមត្ថកិច្ចថៃជំរិតអស់ពីខ្លួនបែបនេះពិតជាគួរឲ្យសង្វេគមែនទែន៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
881 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8030 នាក់
ខែនេះ :
27583 នាក់
3 ខែនេះ :
61416 នាក់
សរុប :
2512123 នាក់