ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋធ្លាក់ខ្លួនក្រដុនដាបដោយសារល្បែង ស៉ីសងពេញទីក្រុងប៉ោយប៉ែត!
Mon,19 March 2018 (Time 02:30 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1518នាក់)


ប៉ោយប៉ែត៖ល្បែងស៊ីសង ជាប្រភព នៃអំពើរហឹង្សាក្នុង គ្រួសារនឹងសង្គម ដោយកើតមានអំពើរចោរកម្ម
លួចឆក់ប្លន់គ្រប់ប្រភេទនិងមានមនុស្សជាច្រើនបានកំពុងរងគ្រោះខូចអនាគតដោយសារល្បែងពាលានេះ មានអ្នកខ្លះអស់ផ្ទះ.អស់ដី.អស់ស្រែចំការ.ជំពាក់បំណុលគេវ័ណ្ឌករត់ចោលស្រុកឬធ្លាក់ខ្លួនជាចោរ
ទៀតផងហើយកន្លងមកដោយសារតែមើលឃើញនូវផលលំបាកដែលកើតឡើងដោយសារល្បែងស៉ីសងបែបនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនធ្លាប់មានបទបញ្ជារដោយហាមកាស៊ីណូទាំងអស់ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនអោយជនជាតិខ្មែរចូលលេងទេសម្តេចបានបញ្ជាក់ថាបើកាស៊ីណូហ៊ានអោយជនជាតិខ្មែរចូលលេងនិងដកអាជ្ញាប័ណ្ណ ភ្លាម។ 
តែប្រសាសន៍របស់នាយករដ្ឋមន្ត្រីមានប្រសិទ្ធភាពតែមួយរយះខ្លីប៉ុណ្ណោះមិនបានប៉ុន្មានផងល្បែងស៉ីសង
រីកដូចផ្សិតអញ្ចឹងជាពិសេសទីក្រុងប៉ោយប៉ែតតែម្តង។
ដែលត្រូវបានគេមើលឃើញថាមានទាំងកាស៊ីណូកំពុងតែកកើតថ្មីៗមន្ថែមទៀតដោយឆ្លៀតជួលអោយចិន
បើកអនឡាញនិងល្បែងជល់មាន់រួមមានយូគីបៀអាប៉ោងជ្រកក្រោមស្លាកកាស៊ីណូអោយជនជាតិខ្មែរចូល
លេងយ៉ាងត្រជាក់ចិត្ត។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្មែរនៅតាមជាយដែនកម្ពុជាថៃនេះបានរាយការណ៍ថា៖បនល្បែងអនឡាញនៅក្រុងប៉ោយប៉ែតនេះគឺភាគច្រើជារបស់មន្ត្រីកងរាជអាវុធហត្ថ ដែលមានលោកបោនប៊ិនមេបញ្ជាការប៉េអឹមខេត្តបន្ទាយមានជ័យកាងពីក្រោយសូម្បីលោកនួននីណារ៉ូ មេប៉េអ៊ឹមក្រុងប៉ោយប៉ែតក៏ជួលកន្លែងលោកប៉ោនប៊ិនបើកអនឡាញដែរ។ក្រៅពីនោះក៏មានលោកម៉ែនភិរម្យក៏ជួលផ្ទះអោយជនជាតិចិនបើកល្បែងអនឡាញ ចំណែកលោក ប៊ុនណាំអៀង ​និងលោករស់សាហាន  ក៏បើកល្បែងតាមអនឡាញផងដែរ។
ចំណែកសមត្ថកិច្ចនគរបាលក៏មិនណយប៉ុន្មានដែរតាមប្រភពព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា សព្វថ្ងៃនេះ ល្បែងកន្ទុយលេខ បានដាក់តាំងតុ អង្គុ យកត់ ដូចអង្គុយលក់ ត្រីនឹងបន្លែអញ្ចឹង គឺនៅតាមផ្សារ ក្នុងក្រុងប៉ោយប៉ែងនេះ មានដូចជា ផ្សារ អគ្គថ្មី , ផ្សារ ត្រី , ផ្សារ រ៉ាថ្មី , ផ្សារ កណ្តាល និង តាមផ្ទះ ប្រជាពលរដ្ឋ មួយចំនួន នៅតាមក្នុងភូមិ នឹងសង្កាត់ នានា ជាច្រើនផងដែរ។  គឺសមត្ថកិច្ចនគរបាលក្រុងនេះមិនយកភ្នែកមើលឡើយព្រោះទើសទាល់ដោយសារតែការបើកបនល្បែង
សុទ្ធសឹងតែជា មន្ត្រីកងកម្លាំងដូចគ្នា អ្នកខ្លះអាងកូន ជាមន្ត្រីនៅសាលាក្រុង ខ្លះអាងក្មួយ ជាប៉េអឹម នឹងអ្នកខ្លះទៀត អាងប្តី ជាសមត្ថកិច្ចនគរបាល។ ប្រភពបញ្ជាក់ថា៖ ទីតាំង លក់ឆ្នោត យួន នឹង ឆ្នោត សៀម មួយកន្លែង គេដឹងច្បាស់ថា ត្រូវជា ឪពុក នឹង ម្តាយក្មេក របស់មន្ត្រី នគរបាលម្នាក់ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ក្រោមការគ្រប់គ្រង របស់លោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត តែម្តង ។ ហើយមន្ត្រីនគរបាល ម្នាក់នោះ មានតួនាទី ទទួលបន្ទុកផ្នែក សណ្ដាប់ធ្នាប់ ចរាចរណ៍ ជាអ្នកកាងល្បែង ឲ្យឪពុកក្មេក នឹងម្ដាយក្មេក?។
ទីតាំងលក់ឆ្នោត របស់ឪពុកម្តាយក្មេក របស់នគរបាលម្នាក់នោះ នៅខាងជើង ផ្ទះសំណាក់ លីហូវ ចម្ងាយប្រហែល { ៥០ម៉ែត} ជាងខាងជើង សាលាភាសា អង្គេស ហេឡូ ប្រហែល { ២០ម៉ែត } ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត
ពាក់ព័ន្ធបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងលោកធិនស៉ិនដេតអោយធ្វើការបកស្រាយជុំវិញការចោទប្រកាន់របស់លរដ្ឋបានទេតែលោកឧត្តមសេនិយ៍ទោអាត់ខែមស្នងការខេត្តបន្ទាយមានជ័យបានឆ្លើយ តបថាកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ប្តេជ្ញាសហការជាមួយសារព័ត៌មានព្រោះសារព័ត៌មានជាភ្នែកជាច្រមុះក្នុងការផ្តល់ព័ត៌មានដើម្បីធ្វើការបង្ក្រាបល្បែងស៊ីសងទោះបីជាកម្លាំងនគរបាលក្រុងមិនធ្វើការយើងប្រើកម្លាំងពីខេត្តទៅអោយតែពលរដ្ឋបញ្ហាញទីតាំងអោយច្បាស់ពីកន្លែងដែលបើកល្បែងខុសច្បាប់មកយើងហ្នឹងធ្វើការបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថភាព។ជាមួយគ្នានេះដែលោកបោនប៊ិនមេបញ្ជាការខេត្តបន្ទាយមានជ័យបានច្រានចោលនូវព័ត៌មានដែលពលរដ្ឋចោទប្រកាន់ថាលោកនៅពីក្រោយឬកាងកូនចៅអោយបើកល្បែងបើរកឃើញថាមន្ត្រីកងរាជអាវុធហត្ថរូបណាបើកល្បែងខុសច្បាប់អោយគេចាត់ការតាមច្បាប់ទៅ។ហើយលោកមិនខ្វល់ទេជាមួយសារព័ត៌មានចុះផ្សាយ ធ្កួតតែឯងទៅ  អញ្ចឹងគេមិនអោយលោកធ្វើធំទេក្នុងនោះលោកទទួលស្គាល់ថាប្រពន្ធរបស់លោកធ្វើអាគារហើយគេជួលបើកកាស៊ីណូតែជាកាស៊ីណូស្របច្បាប់បង់ពន្ធចូលរដ្ឋដូចជាគ្មានអ្វីខ្សច្បាប់ទេ!។ 
ទោះបីជាមជ្ឈដ្ឋាននានាលើកឡើងថា៖ ល្បែងស៊ីសង ជាប្រភព នៃអំពើរហឹង្សាក្នុង គ្រួសារនឹងសង្គម ដោយកើតមានអំពើរចោរកម្មលួចឆក់ប្លន់គ្រប់ប្រភេទនិងមានមនុស្សជាច្រើនបានកំពុងរងគ្រោះខូចអនាគតដោយសារល្បែងពាលានេះមានអ្នកខ្លះអស់ផ្ទះ.អស់ដី.អស់ស្រែចំការ.ជំពាក់បំណុលគេវ័ណ្ឌករត់ចោលស្រុកឬធ្លាក់ខ្លួនជាចោរទៀតផងហើយកន្លងមកដោយសារតែមើលឃើញនូវផលលំបាកដែលកើតឡើងដោយសារល្បែងស៉ីសងបែបនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនធ្លាប់មានបទបញ្ជារដោយហាមកាស៊ីណូទាំងអស់ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនអោយជនជាតិខ្មែរចូលលេងទេសម្តេចបានបញ្ជាក់ថាបើកាស៊ីណូហ៊ានអោយជនជាតិខ្មែរចូលលេងនិងដកអាជ្ញាប័ណ្ណភ្លាមតែនៅទីក្រុងប៉ោយប៉ែតនេះមានជនជាតិខ្មែរមិនតិចទេដែលធ្លាក់ខ្លួនក្រដលយសារតែកាស៉ីណូ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
820 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7969 នាក់
ខែនេះ :
27522 នាក់
3 ខែនេះ :
61355 នាក់
សរុប :
2512062 នាក់