ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តលុចស៊ីសRX៣៣០បែកកង់ក្រឡាប់ធ្លាក់ចូលស្នាមភ្លោះបណ្តាលអោយប្តីប្រពន្ធ២នាក់រងរបួសធ្ងន់!
Tue,20 March 2018 (Time 09:17 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 887នាក់)


ប៉ោយប៉ែត៖យ៉ាងហោចណាស់ប្តីប្រពន្ធ២នាក់រងរបួសធ្ងន់ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបាងកក ប្រទេសថៃខណៈពេលដែលរថយន្តលុចសុីសRX៣៣០បែកកង់ក្រឡាប់ធ្លាក់ចូលស្នាមភ្លោះ។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីនៅថ្ងៃទី២០ខែមីនាឆ្នាំ២០១៨ស្ថិតនៅភូមិនិមិត្ត១ សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ប្រភពបានប្រាប់ថា៖មុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីស RX.៣៣០ ពាក់ស្លាកលេខ ភ្នំពេញ2AI- 3180 ពណ៌ស បើកបរពីកើតទៅលិច ទិសដៅមកក្រុងប៉ោយប៉ែតស្រាប់តែរថយន្តបែកកង់មុខធ្វើអោយរ៉េចង្កូតធ្លាក់ក្រឡាប់ចូលស្នាមភ្លោះបណ្តាលអោយប្តីនិងប្រពន្ធរងរបួសធ្ងន់តែក្មួយប្រុសម្នាក់ទៀតសំណាងល្អមិនមានរងរបួសអ្វីឡើយ។
ជនរងគ្រោះទី១ឈ្មោះបូរិនអាយុ៣១ ឆ្នាំត្រូវជាប្ដី ទី ២ ឈ្មោះស្រីរ័ត្នអាយុ២៦ឆ្នាំត្រូវជាប្រពន្ធរស់នៅភូមិអូរជ្រៅទី៣ត្រូវជាក្មួយប្រុសមានសំណាងមិនមានរងរបួសអ្វីឡើយ។
ប្រភពបន្តថា៖ជនរងគ្រោះប្តី.ប្រពន្ធរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ទីក្រុងបាងកក ប្រទេសថៃ។
សមត្ថកិច្ចជំនាញប្រាប់ថាដោយរថយន្តរងគ្រោះខាងលើមិនបានបង្កអោយមានការខូចខាតប៉ះពាល់ទៅលើទ្រព្យសម្បត្តិអ្នកដ៏ទៃ និងទ្រព្យសម្បត្តិសាធារណៈ និងមានសាច់ញាតិមកធានាផងនោះសមត្ថកិច្ចក៏ប្រគល់រថយន្តខាងលើជូនសាច់ញាតិយកទៅជួសជុលដោយខ្លួនឯង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
385 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4593 នាក់
ខែនេះ :
31062 នាក់
3 ខែនេះ :
61176 នាក់
សរុប :
2352816 នាក់