ប្រពន្ធថៅកែហ្គ្រែនបឺកខេត្តបន្ទាយមានជ័យចោទប្តីប្រើអំពើរហឹង្សានិងប្រកាសសុំអន្តរាគមន៍ពីសមត្ថកិច្ចផ្អើលហ្វេសប៊ុក!
បន្ទាយមានជ័យ: ល្បីកក្រើក បណ្តាញទំនាក់ទំនង សង្គម ហ្វេសប៊ុក ដោយស្ត្រីវ័យ កណ្តាលម្នាក់ ស្រែកសុំការអន្តរាគមន៍ ពី សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញា ខេត្តបន្ទាយមានជ័យ ក្នុងករណី អំពើរហឹង្សាក្នុងគ្រួសារដែលបង្ករឡើងដោយប្តីរបស់ខ្លួនវាយដំច្រំធាក់បណ្តាលឲ្យហើមមុខហើមមាត់។
អ្នកស្រី យូរីណា ហៅសុណ្ណារី អាយុ៣០ឆ្នាំប្លាយ រស់នៅ ភូមិ សូភី សង្កាត់កំពង់ ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។បានយំស្រែក ដោយបង្ហោះតាមប្រព័ន្ធ ទំនាក់ទំនង សង្គម ហ្វេសប៊ុក ដោយសំណូមពរអោយ អ្នកលេងបណ្តាញ ទំនាក់ទំនង សង្គមជួយស៊ែ ដើម្បី អោយ អាជ្ញាធរមាន សមត្ថកិច្ច ដូចជា នគរបាល និងកងរាជអាវុធហត្ថ ព្រមទាំងព្រះរាជអាជ្ញា ផង។ជួយអន្តរាគមន៍ជួយដល់រូបគាត់ផង។នៅក្នុងពេលឡាយវីដេអូនោះ អ្នកស្រី បានរៀបរាប់ទាំងខ្លួនភ័យញ័រ ដូចកូនសត្វនិងមានស្នាម របួសជាំពេញផ្ទៃមុខដែលជាស្នាដៃរបស់ប្តីគាត់បានវាយដំច្រំធាក់។អ្នកស្រីរៀបរាប់ថាពេលនេះអ្នកស្រីបានចាក់គន្លឹះទ្វាបន្ទប់នៅជាមួយកូនតូចដើម្បីគេចចេញការប្រើអំពើរហឹង្សាដ៏ព្រៃផ្សៃរបស់ប្តីកំណាច។អ្នកស្រីបានផ្ញើរសារប្រាប់ពីទីតាំងផ្ទះអ្នកស្រីថា ផ្ទះអ្នកស្រីជាដេប៉ូ ចែកចាយស្រាបៀ ហ្គ្រែនបឺក ប្រចាំខេត្តបន្ទាយមានជ័យ នៅខាងជើងម៉ាស៊ីនភ្លើង ផ្លូវលេខ៣សូមអោយសមត្ថកិច្ចមកជួយរំដោះអ្នកស្រីចេញពីផ្ទះនេះផងបើមិនអញ្ចឹងទេ អ្នកស្រីច្បាស់ជាមិនរស់ទេព្រោះតែប្តីកំណាចឃោឃៅណាស់។អោយតែត្រូវទឹកប្តូនិស្ស័យរករឿងវាយដំច្រំធាក់ប្រពន្ធរហូតពេលនេះអ្នកស្រីទ្រាំលែងបានហើយ មើលចុះនេះហើយមុខប្រពន្ធថៅកែស្រាបៀហ្គ្រែនបឺក។ជុំវិញករណីខាងលើនេះលោកវរសេនិយ៍ទោស៊ីឌីអធិការក្រុងសិរីសោភ័ណបានប្រាប់ថារឿងរ៉ាវខាងលើនេះសមត្ថកិច្ចនគរបាលបានចុះទៅកន្លែងកើតហេតុនិងបានធ្វើសំណុំរឿងបញ្ជូនទៅតុលាការតែក្រោយមកខាងជនរងគ្រោះក៏បានត្រូវរ៉ូវជាមួយប្តីវុញនិងបានទៅដកបណ្តឹងពីតុលាការវិញរឿងនេះក៏បានចប់សព្វគ្រប់ដែរដោយប្រពន្ធមិនប្តឹង។ទោះជាយ៉ាងណា មហាជនលើកឡើងថា ចានក្នុងរាវ រមេងតែងតែប៉ះទង្កិចគ្នាបន្តិចបន្តួចគេមិនផុតទេប្តីប្រពន្ធក៏ដូច្នោះដែរតែងតែមានការឈ្លោះប្រកែកគ្នា ជារឿងធម្មតាតែអំពើរហឹង្សាក្នុងគ្រួសារគឺជាទម្លាប់អាក្រក់មិនគួរឲ្យរួចទោសទេ៕