ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្នាក់ការសហគមន៍ ការពារព្រៃឈើតំបន់ អារ៉ែង ខេត្តកោះកុង ត្រូវអាជ្ញាធរឃុំ សេចក្តីជូនដំណឹង ឲ្យរុះ រើ ឲ្យមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ
Wed,21 March 2018 (Time 05:10 PM)
ដោយ ៖ នីដា​ (ចំនួនអ្នកអាន: 4356នាក់)


កោះកុងៈ  នៅការបង្ហោះសារតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក មានគណនេយ្យ ឈ្មោះថាៈ Sopheak Meangkol  ត្រូវបានគេស្គាល់លោក ឈ្មោះ ញ៉េប សំអឿន ជាអ្នកសំរបសំរួល សមា គមអាដហុក និងជាអ្នកតស៊ូមតិដ៏ឆ្នើម នៅក្នុង ខេត្តកោះកុង ទៀតផង ។ លោកបានសរសេរនៅលើ គណ នេយ្យហ្វេសបុក ផ្ទាល់ខ្លួនលោកថាៈស្នាក់ការសហមន៍អារ៉ែង ស្ថិតនៅភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដែលប្រជាពលរដ្ឋបានសន្សំប្រាក់ទិញឈើធ្វើរួចរាល់កាលឆ្នាំ២០១៥ រហូតតំណាងសហគមន៍ម្នាក់ត្រូវចាប់ដាក់ពន្ធនាគារផងនោះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលឃុំជំនាប់ ជូនដំណឹងឱ្យរុះរើបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

ស្នាក់ការសហគមន៍ការពារ ព្រៃឈើតំបន់អារ៉ែង មានអង្គការមួយ ដែលធ្វើការលើវិស័យនេះ បានតស៊ូ មតិយ៉ាងស្វិតស្វាញ ប្រឈមមុខយ៉ាងខ្លាំងនោះ គឺអង្គការ មាតាធម្មជាតិ ។ អង្គការនេះ ត្រូវបានក្រសួង មហាផ្ទៃរំលាយ ដោយចោទប្រកាន់ថា អង្គការមួយនេះបានធ្វើការផ្ទុយពីច្បាប់ស្តីពី អង្គការ សមាគម  សហជីព ..។ តែតាមពិតដោយសារតែ អង្គការនេះ បានចេញរបាយការណ៍លើក ក្រុមហ៊ុន ដែលមាន មន្រ្តីគ្រាករបស់ខ្មែរមានភាគហ៊ុន ដែលកេងចំណេញលុយ ជាង៧០០ លានដុល្លារ ស្ងាត់ ដោយគ្មាន ស្ថាប័នណាមួយ ចុះធ្វើសវនកម្មលើថវិកាជាតិនេះឡើយ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
7632 នាក់
ខែនេះ :
25994 នាក់
3 ខែនេះ :
61588 នាក់
សរុប :
2513157 នាក់