ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កាសែតភ្នំពេញប៉ុស្តិ៍ ជាកាសែតចាស់វស្សា ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ នឹងមានវាសនា ដូចកាសែត Cambodia Darly ?
Wed,21 March 2018 (Time 04:09 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1021នាក់)


ភ្នំពេញៈ សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ (The Phnom Penh Post) ត្រូវទូទាត់បំណុលពន្ធ ក្នុងចំនួនទឹកប្រាក់ ប្រមាណជា ៣,៩លានដុល្លារ​អាមេរិក ក្នុងរយៈពេល៦០ថ្ងៃ។ ឬបើមិនដូច្នេះទេ សារព័ត៌មាននឹងប្រឈម នូវការបិទទ្វា មិនខុសណា ពីវាសនារបស់​សារព័ត៌មាន ខេបូឌៀដេល្លី (The Cambodia Daily) ដែលបានបិទទ្វា កាលពីដើមខែកញ្ញា កន្លងមកនោះ ។ កាសែតភ្នំពេញប៉ុស្តិ៍ ជាកាសែតធំមួយ ដែលសរសេរជាភាសារខ្មែរផង និង ភាសារអង់គ្លេសផង ដែរ ។ កាសែតនេះ ជារឿយៗ ត្រូវបានអ្នកមានអំណាច ធ្វើការវាយប្រហារជាខ្លាំង ទៅសំណេររបស់ខ្លួន ដែលបានសរសេរ ចំទៅលើចំណុចខ្វះខាត របស់មន្ត្រីរាជរដ្ឋាភិបាល ឬ កររំលោភសិទ្ធិមនុស្ស ពីសំណាក់អ្នកមានអំណាច ។ កាសែតនេះធ្លាប់បានចុះផ្សាយរឿង ករណីបាញ់សំលាប់ប្រជាពលរដ្ឋ ៦ នាក់ និង របួស ៤០ នាក់ ក្នុងព្រឹត្តិការណ៍ កើតឡើងកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៨ នៅស្រុកឆ្លូង ខេត្តក្រចេះ ។ ព័ត៌មានមួយនេះ ដែលជាចំណុចរសើប របស់អ្នកអនុវត្តច្បាប់ ហើយវាយប្រហារភ្លាមៗថា ជាការផ្សព្វផ្សាយមិនពិត  ត្រូវបាន កាសែតគាំទ្ររាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរ ដែនដី បានធ្វើការបំភ្លឺក្នុងរឿងនេះផងដែរ ។ ពាក្យចចាមអារាម នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យគេជឿថា សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ អាចនឹងទទួលវាសនា ដូចសារព័ត៌មាន ខេមបូឌៀដេល្លី ដែលត្រូវបានបង្ខំ​ឲ្យបិទទ្វា នៅដើមខែកញ្ញា កន្លងមកនោះដែរ។ ប៉ុន្តែសេចក្ដីថ្លែងការណ៍ របស់ស្ថាប័នផ្សព្វផ្សាយឯករាជ្យមួយនេះ នៅថ្ងៃទី២០ ខែមីនា បានប្រកាសច្រានចោល ពីដំណឹងនេះ និងបានជឿថា ការត្រួតពិនិត្យទៅលើការបង់ពន្ធ ជារឿងធម្មតា គ្មានពាក់ព័ន្ធដល់នយោបាយឡើយ។​​

សារព័ត៌មាន «AEC News» បានសរសេរថា៖ «អនាគតនៃសារព័ត៌មាន ផ្សាយជាភាសាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេមួយនេះ ទំនងជាត្រូវជួបនឹងភាពខ្មៅងងឹត»។

នៅចំពោះដំណឹងខាងលើ លោក «Marcus Holmes» អគ្គនាយកក្រុមហ៊ុន «Post Media Co., Ltd» បានចេញសេចក្ដីថ្លែងការណ៍មួយ បដិសេធពីអនាគត «ខ្មៅងងឹត» និងអះអាងថា សារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ មិនប្រឈម​នឹងការបិទទ្វានោះទេ។ ប៉ុន្តែសេចក្ដីថ្លែងការណ៍ ចេញផ្សាយ​នៅថ្ងៃទី២០ ខែមីនានេះ ហាក់បានទទួលស្គាល់ ពីការដាក់កំហិតឲ្យបង់ពន្ធ និងការពិន័យ ដែលមានចំនួនច្រើនលានដុល្លារ ដោយគ្រាន់តែបញ្ជាក់ថា ខ្លួនកំពុងសិក្សា ពិនិត្យឡើងវិញ ពីបញ្ហាទាក់ទងនឹងការបង់ពន្ធនេះ ជាមួយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។

សេចក្ដីថ្លែងការណ៍ ដែលសរសេរជាភាសាអង់គ្លេស បានឲ្យដឹងថា៖ «បញ្ហាបង់ពន្ធ និងការចុះធ្វើអធិការកិច្ច គឺជារឿងធម្មតាមួយ សម្រាប់ការធ្វើអាជីវកម្ម ហើយអគ្គនាយកដ្ឋានពន្ធដារ របស់ប្រទេសកម្ពុជា ក៏បានធ្វើអធិការកិច្ច ទៅលើការបង់ពន្ធ ដូចគ្នានេះ ទៅលើក្រុមហ៊ុន​រកទទួលទាន​ដទៃទៀត នៅក្នុងប្រទេសដែរ»។

ការបង្ខំឲ្យកាសែតភ្នំពេញប៉ុស្តិ៍បង់ពន្ធដ៏ច្រើនសន្ធឹកសន្ធប់បែបនេះ ត្រូវបានអ្នកនិយមអាន កាសែតដ៏ធំមួយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះដំណើរការផ្សាយ ដោយកន្លងមក កាសែត Cambodia Daily  ក៏ធ្លាប់ជួបបញ្ហានេះដូចគ្នាដែរ ។ សង្ឃឹមកាសែតដ៏ មានប្រជាប្រិយ៍មួយ នេះ បានរួចផុតពីគ្រោះអាក្រក់ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
234 នាក់
ម្សិលមិញ :
782 នាក់
សប្តាហ៍នេះ :
4668 នាក់
ខែនេះ :
16259 នាក់
3 ខែនេះ :
57308 នាក់
សរុប :
2484363 នាក់