ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ធិន ស៊ិនដេត ឬ លោក សៅ សារឿន ក្នុងពេលខាងមុខ ជាអធិការនគរបាល ក្រុងប៉ោយប៉ែត!!
Wed,21 March 2018 (Time 04:49 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 4945នាក់)


បន្ទាយមានជ័យៈ នៅក្រុងប៉ោយប៉ែត មានមន្ត្រីនគរបាលក្រុងប៉ោយប៉ែត ជាមន្ត្រីនគរបាលល្អជា ច្រើន រូប ដែលកំពុងស្ថិតនៅក្នុងក្រសែភ្នែកប្រជាពលរដ្ឋ ។ ទោះជាខិតខំធ្វើល្អយ៉ាងណាក៏ ដោយក៏មាន គុណវិបត្តិខ្លះ ដែលញាំងឲ្យឥទ្ធិពល និង កិត្តិយសរបស់ពួកគាត់ធ្លាក់ចុះ ដោយសារមិនបំពេញតួនាទី ភារកិច្ច របស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ។

ក្នុងការបំពេញការងារ តួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ នៅក្រុងប៉ោយប៉ែត លោក ធិន ស៊ិន ដេត ជាអធិការក្រុងប៉ោយប៉ែត មានមាឌតូចស្តើង មានអត្តរិតហាក់ស្លូតបូត សំដីមួយៗ ជាអតី ប្រធានការិយល័យបង្រ្កាបគ្រឿង ស្រវឹងនៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មិនប្រកាន់រើសអើង សូម្បីអ្នកសារព័ត៌ទាក់ទងសុំសំភាសន៍ តែងតែផ្តល់បទសំភាសន៍ជូន ជានិច្ច  ហើយទៅករណីទាំងឡាយពាក់ព័ន្ធទៅលើជំនាញរបស់ខ្លួន ក្នុងសមត្ថកិច្ច ដែលលោក គ្រប់ គ្រង ។

លោក ធិន ស៊ិនដេត ត្រូវបានទទួលតំណែងជាអធិការនគរបាល ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមន្ត្រីរាជការ នៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមផងដែរ ដោយ មានផ្ទេរតំណែង មុខងារ តួនាទី ពីលោក អ៊ុំ សុផល អតីតៈអធិការនគរបាលក្រុងប៉ោយប៉ែត។

ចាប់តាំងពីលោក ចូលកាន់តំណែងជាអធិការក្រុងប៉ោយប៉ែត ខ្វះតែ៣ខែទៀត គម្រប់ខួប ២ឆ្នាំហើយ ។ តែបទល្មើសនៅក្រុងប៉ោយប៉ែតជាក្រុងតូចមួយ ជាប់និងព្រំដែន ប្រទេសថៃ ដូច មិនបានថយចុះសោះ ។ ប្រជាពលរដ្ឋ ពិភាក្សាគ្នានៅតាមហាងកាហ្វេ អ៊ីនធឺណេត បាននិ យាយថាៈ បទល្មើសមិនបានបង្ក្រាបនោះ មានល្បែងស៊ីសង កន្ទុយលេខ ល្បែងអនឡាញ បញ្ហាគ្រឿងញៀន ....នៅតែមាន ជាធម្មតា ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានអំពើនិទណ្ឌភាព កើតឡើងទៀត ដូចជាឧត្តសេនីយ៍ នេត សំអាត បានយកចានចង្កិះគប់ទៅលើ នារីរត់តុម្នាក់នៅស្រះត្រជាក់ចិត្តថ្មី បែកក្បាលដេរអស់ ៤ ថ្នេរ ក៏លោកមិនបានចាត់ការទៅជននោះទៅតាម ផ្លូវច្បាប់ឡើយ។ ជាងនេះទៅទៀត លោកក៏ជាអ្នកទទួលខុសត្រូវចំពោះ ជនជាប់សង្ស័យម្នាក់ចង ករ ស្លាប់នៅកន្លែងឃាត់ខ្លួនរបស់លោក ក៏ជាអំពីមនុស្សឃាតដោយអចេតនា ដែលកើតចេញពីខ្ជីខ្ជារ ធ្វសប្រហែស មិនគោរពបទបញ្ជាបណ្តាលឲ្យមនុស្សស្លាប់(មានចែងក្នុងច្បាប់)។

ក្នុងការលេចធ្លោក្នុងក្រុងប៉ោយប៉ែត មានលោក សៅ សារឿន ជាអធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែកចរាចរ ដែលបានបំពេញតួនាទី របស់ខ្លួន នៅលើផ្លូវជាតិ បានជួយ ដល់អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ យ៉ាងខ្លាំង ក្នុងការជួយសំរួលកុំឲ្យមាន ការកកស្ទះចរាចរ នៅលើដងផ្លូវ ទៅតាមជំនាញរបស់ខ្លួន ហើយបានជួយដល់សណ្តាប់ធ្នាប់ សាធារណៈជាច្រើន ។  ក្នុងការទំនាក់ទំនងជាសាធារណៈ លោក សៅ សារឿន មានភាពរុះ រាយ មានអត្តចរិតល្អ ងាយស្រួលក្នុងការជួបប្រាស្រ័យទំនាក់ទំនង ដោយសារតែលោកជាអ្នក ចាស់ទុំក្នុងការបំពេញភារកិច្ច ជានគរបាលយុត្តិធម៌ ក្នុងក្រុងប៉ោយប៉ែតនេះយូរមកហើយ។ ក្នុងការលើកឡើងនេះ ត្រូវបានប្រជាពលរដ្ឋ និង អាជីវករ កំពុងតែសម្លឹងមើលលើគុណសម្បត្តិ និង គុណវិបត្តិរបស់លោកផង ដែរ ។ ថាតើនៅពេលខាងមុខដ៏ខ្លីនេះ តំណែងអធិការ ក្រុងប៉ោយប៉ែត សក្តិសមនិងលោក សៅ សារឿនដែរទេ ឬ ក៏លោក ធិន ស៊ិនដេត នៅបន្ត តំណែងជាអធិការក្រុងប៉ោយប៉ែតបន្តទៅទៀត?៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
7649 នាក់
ខែនេះ :
26011 នាក់
3 ខែនេះ :
61605 នាក់
សរុប :
2513174 នាក់