ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋរងចាំមើលថាតើលោកស្នងការដែលបេ្តជ្ញាបង្ក្រាបល្បែងស៉ីសងនៅប៉ោយប៉ែតមានប្រសិទ្ធភាព ប៉ុណ្ណា?
Wed,21 March 2018 (Time 01:10 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1011នាក់)


ប៉ោយប៉ែត៖ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត  សាទរក្រោយពីលោកឧត្តមសេនិយ៍ទោអាត់ខែមស្នងការខេត្តបន្ទាយមានជ័យបានឆ្លើយតបថាកម្លាំងនគរបាលខេត្តបន្ទាយមានជ័យប្តេជ្ញាសហការជាមួយសារព័ត៌មានព្រោះសារព័ត៌មានជាភ្នែកជាច្រមុះក្នុងការផ្តល់ព័ត៌មានដើម្បីធ្វើការបង្ក្រាបល្បែងស៊ីសងទោះបីជាកម្លាំងនគរបាលក្រុងមិនធ្វើការយើងប្រើកម្លាំងពីខេត្តទៅអោយតែពលរដ្ឋបញ្ហាញទីតាំងអោយច្បាស់ពីកន្លែងដែលបើកល្បែងខុសច្បាប់មកយើងហ្នឹងធ្វើការបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថភាព។
ក្រោយពីអស់សង្ឃឹមដោយសារល្បែងស៉ីសងរីកដូចគ្រាប់ជីត្រាំទឹកពាសពេញក្រុងប៉ោយប៉ែតហើយសមត្ថកិច្ចនគរបាលក្រុងនេះមិនយកភ្នែកមើលឡើយព្រោះទើសទាល់ដោយសារតែការបើកបនល្បែង
សុទ្ធសឹងតែជា មន្ត្រីកងកម្លាំងដូចគ្នា អ្នកខ្លះអាងកូន ជាមន្ត្រីនៅសាលាក្រុង ខ្លះអាងក្មួយ ជាប៉េអឹម នឹងអ្នកខ្លះទៀត អាងប្តី ជាសមត្ថកិច្ចនគរបាល។ ប្រភពបញ្ជាក់ថា៖ ទីតាំង លក់ឆ្នោត យួន នឹង ឆ្នោត សៀម មួយកន្លែង គេដឹងច្បាស់ថា ត្រូវជា ឪពុក នឹង ម្តាយក្មេក របស់មន្ត្រី នគរបាលម្នាក់ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ក្រោមការគ្រប់គ្រង របស់លោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត តែម្តង ។ ហើយមន្ត្រីនគរបាល ម្នាក់នោះ មានតួនាទី ទទួលបន្ទុកផ្នែក សណ្ដាប់ធ្នាប់ ចរាចរណ៍ ជាអ្នកកាងល្បែង ឲ្យឪពុកក្មេក នឹងម្ដាយក្មេក?។
ទីតាំងលក់ឆ្នោត របស់ឪពុកម្តាយក្មេក របស់នគរបាលម្នាក់នោះ នៅខាងជើង ផ្ទះសំណាក់ លីហូវ ចម្ងាយប្រហែល { ៥០ម៉ែត} ជាងខាងជើង សាលាភាសា អង្គេស ហេឡូ ប្រហែល { ២០ម៉ែត } ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែតពាក់ព័ន្ធបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងលោកធិនស៉ិនដេតអោយធ្វើការបកស្រាយជុំវិញការចោទប្រកាន់របស់លរដ្ឋបានទេតែលោកឧត្តមសេនិយ៍ទោអាត់ខែមស្នងការខេត្តបន្ទាយមានជ័យបាន
ឆ្លើយ តបថាកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ប្តេជ្ញាសហការជាមួយសារព័ត៌មានព្រោះសារព័ត៌មានជាភ្នែកជាច្រមុះក្នុងការផ្តល់ព័ត៌មានដើម្បីធ្វើការបង្ក្រាបល្បែងស៊ីសងទោះបីជាកម្លាំងនគរបាលក្រុងមិនធ្វើ
ការយើងប្រើកម្លាំងពីខេត្តទៅអោយតែពលរដ្ឋបញ្ហាញទីតាំងអោយច្បាស់ពីកន្លែងដែលបើកល្បែងខុសច្បាប់មកយើងហ្នឹងធ្វើការបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថភាព។ទោះជាយ៉ាងមហាជនមានការសាទរចំពោះស្នងការ
តែពួកគាត់កំពុងតែរងចាំមើលថាតើមានប្រសិទ្ធភាពប៉ុណ្ណាដែរ!ហើយច្បាស់ជាមិនធ្វើអោយពួកគាត់ខកចិត្តទៀតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
7645 នាក់
ខែនេះ :
26007 នាក់
3 ខែនេះ :
61601 នាក់
សរុប :
2513170 នាក់