ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ច្រករបៀងអូរបីជាន់ សម្តេចក្រឡាហោម ស ខេង បានសំរេចបិទយ៉ាងប្រញាប់ ប្រញាល់ ជាច្រករបៀងខុសច្បាប់ ចំផ្លូវសេដ្ឋកិច្ច របស់ លោក ប៊ុន សេង មេបញ្ជាការភូមិភាគ ៥
Thu,22 March 2018 (Time 05:32 PM)
ដោយ ៖ ជា តារា (ចំនួនអ្នកអាន: 1201នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានសំរេចបិទច្រករបៀងអូរបីជាន់ ស្ថិតនៅក្នុងភូមិសាស្ត្រអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាន ឯកឧត្តម សួន បវរ បានចេញលិខិត ស ជ ណ បន្ថែមពី លើសេចក្តីសំរេចនេះ កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៨  ដើម្បីឲ្យមន្ត្រីក្រោមឱវាទ អនុវត្តសេចក្តី សម្រេចរបស់ សម្តេចក្រឡាហោម ឲ្យមានប្រសិទ្ធភាព ។ នៅក្នុងលិខិតនេះមិនបានកំណត់ពេលវេលា ជាក់លាក់ណាមួយ ឲ្យខាងយោធា ពិសេសលោក ប៊ុន សេង បើករកស៊ីបន្តទៅទៀតនោះទេ ។

ច្រកនេះហើយដែលជាច្រករបៀង នាំទំនិញខុសច្បាប់ ចូលតាមច្រកនេះ ទំនិញគ្រប់សារពើ រួមទាំង ឈើគ្រញូង និងម៉ូតូ រថយន្តចង្កូតស្តាំ ហើយនិងនាំពលករឆ្លងដែន ខុសច្បាប់ ផងដែរ ។ ច្រករបៀង មួយនេះ ដែលបាននាំឲ្យខាតបង់ថវិកាជាតិជាច្រើនសន្ធឹក សន្ធប់ ហើយនាំខូចនូវទំនិញខូចគុណភាព ប៉ៈពាល់ដល់សុខភាព ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវចំណាយការព្យាបាល ជម្ងឺអស់រាប់សែនដុល្លារ  ។

នៅតាមបណ្តោយព្រំដែនខ្មែរថៃនេះ មានមេបញ្ជាការយោធា លួចបើកច្រករបៀងខុសច្បាប់ ជាច្រើន  ដូចជា លោក ឃួន ជឿន ក៏ជាកូនចៅ របស់លោក ឧត្តមសេនីយ៍ ប៊ុន សេង លួចបើកច្រករបៀងខុស ច្បាប់ ចំនួន ០៦ ច្រក នៅក្នុង ភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង ឃុំស្វាយចេក ស្រុកស្វាយ ចេកផងដែរ ។ ច្រកទាំងអស់នោះមានៈ

១. ច្រករបៀងភូមិ សិលាខ្មែរ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ

២. ច្រករបៀង ភូមិទំនប់ដាច់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ

៣. ច្រករបៀង គុម្ពឬស្សី ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ

៤. ច្រករបៀង ព្រៃច័ន្ទ ហៅ តំបន់ ៥ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ

៥. ច្រករបៀង តោពីរ ហៅ តំបន់១ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ

៦. ច្រករបៀងចំការគ ស្ថិតនៅក្នុងភូមិស្វាយចេក ស្រុកស្វាយចេក

នៅមានច្រករបៀងតូចៗជាច្រើនទៀត ដោយមិនទាន់រាប់ បញ្ចូលផង

ច្រករបៀងធំៗទាំង ៦ នេះ មានការចេញទំនិញគេចពន្ធ ដែលនាំឲ្យខាតបង់ថវិកាជាតិ ជាច្រើន  ដែលចេញពីប្រ ទេសថៃ ហើយនាំចូលពលករ ឆ្លងដែនខុសច្បាប់ ។

ក្នុងការអនុវត្តសេចក្តីសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង នេះ ថាតើ លោក ប៊ុន សេង និង លោក ឃួន ជឿន នៅបន្តសកម្មភាព លួចបើកច្រកបន្តទៀត ឬ ??៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
7646 នាក់
ខែនេះ :
26008 នាក់
3 ខែនេះ :
61602 នាក់
សរុប :
2513171 នាក់