តម្រួតចុះចាប់ពលករបរទេសធ្វើការខុសលក្ខខ័ណ្ឌពីបៃអនុញ្ញាតការងារថៃ!
ប្រទេសថៃៈ សមត្ថកិច្ចថៃ នៅតែបន្ត យុទ្ធនាកាបង្ក្រាបចុះចាប់ខ្លួនពលករបរទេសដែលកំពុងធ្វើការលក់ដូរ
ខុសលក្ខខ័ណ្ឌការងារនៅក្នុងទឹកដីថៃជាក់ស្តែងកាលពីវេលាម៉ោង07ព្រឹកថ្ងៃពុធទី21ខែមីនាឆ្នាំ2018
កម្លាំងសមត្ថកិច្ចតម្រួតនិងអាជ្ញាធរមូលដ្ឋានក្នុងខេត្តចាន់បុរីប្រទេសថៃបានបើកកិច្ចប្រត្តិបត្រការណ៍ចុះចាប់ខ្លួនពលករបរទេសមួយចំនួនដែលកំពុងធ្វើការលក់ដូរខុសលក្ខខ័ណ្ឌការងារនៅត្រង់ចំណុចផ្សារប៉ូលីងស្ថិតក្នុងស្រុកមឿង ខេត្តចាន់បុរី ប្រទេសថៃ។
យោងតាមរបាយការណ៍សមត្ថកិច្ចថៃបានឲ្យដឹងថាពលករបរទេសចំនួន01នាក់ត្រូវកម្លាំងអាជ្ញាធរថៃចាប់ខ្លួនចាប់បន្ទាប់ពីសមត្ថកិច្ចបានរកឃេីញឃើញថាពលកររូបនោះធ្វើការខុសពីបៃអនុញ្ញាតការងារដែលក្រសួងការងារថៃបានកំណត់។ តាមការអះអាងរបស់សមត្ថកិច្ចបានប្រាប់ថាកន្លងមកកម្លាំងសមត្ថកិច្ចធ្លាប់ចុះចាប់ពលករបរទេសដែលធ្វើការខុសលក្ខខ័ណ្ឌនៅផ្សារខាងលើនេះជាញឹកញាប់ណាស់ដែរក៏ប៉ុន្តែនៅតែមានពលករព្រឹត្តិបទល្មើសច្បាប់ដូចករណីមុនទៀត។
បន្ទាប់ពីឃាត់ខ្លួនពលកររូបនោះត្រូវសមត្ថកិច្ចបញ្ជូនយកទៅធ្វេីការសាកសួរនៅអធិការដ្ឋានតម្រួតអន្តោប្រវេសន៍ខេត្តចាន់បុរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅ
តុលាការអោយចាត់វិធានការតាមផ្លូវច្បាប់ ។