តម្រួតឈុតខ្មៅថៃចាប់ខ្លួនមុខសញ្ញាឆក់កាបូបភ្ញៀវ និងបង្ករភាពអនាធិបតេយ្យនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត!
ប៉ោយប៉ែត៖ ជនសង្ស័យជាមុខសញ្ញា ដើរបុក ហោប៉ៅ ឆក់ទូរស័ព្ទភ្ញៀវជាតិនិងអន្តរជាតិមិនដែលរើសមុខ
ម្នាក់អស់លក្ខណ៍ត្រូវបានតម្រួតឈុតខ្មៅថៃចាប់ខ្លួនក្នុងទឹកដីថៃគ្រាដែលរូបគេដើរចេញពីប្រទេសថៃបំរ៉ុងចេញមកកម្ពុជានៅចំណុចក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង 10និង30នាទី ថ្ងៃទី02 ខែ មីនា ឆ្នាំ 2018 នៅលើទឹកដីថៃក្បែរស្ពានមិត្តភាព កម្ពុជា-ថៃតែម្តង។
បុរសជនជាតិខ្មែរដែលត្រូវតម្រួតឈុតខ្មៅថៃស្ទាក់ចាប់ខ្លួននោះមានវ័យប្រហែល៣០ឆ្នាំត្រូវបានគេហៅឈ្មោះថាខ្មៅជាជនជាតិខ្មែរត្រូវបានតម្រួតឈុតខ្មៅថៃស្ទាក់ចាប់បានអាចនឹងត្រូវជាប់ពន្ធធានាគាផងដែរ។ជនសង្ស័យខាងលើតែងតែដើរបុកហោប៉ៅឆក់ទូរស័ព្ទភ្ញៀវជាតិ និងអន្តរជាតិ មិនដែលរើសមុខនោះឡើយ។ សូមជម្រាបដែរថា៖ជនសង្ស័យខាងលើក៏ធ្លាប់បានបង្កភាពអានាធិបតេយ្យនៅចំណុចក្បាលស្ពានមិត្តភាពកម្ពុជា-ថៃកន្លងទៅហើយក៏ធ្លាប់បានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅអប់រំ ណែនាំអោយឈប់ផ្តុំគ្នាបង្កភាពរញ៉េរញ៉ៃនៅលើក្បាលស្ពានមិត្តភាពកម្ពុជា-ថៃផងដែរ។
ហើយករណីតម្រួតឈុតខ្មៅថៃចាប់ជនសង្ស័យនេះដែរមិនទាន់អាចទំនាក់ទំនងតម្រួតថៃដើម្បីបកស្រាយបានដែរហើយក៏មិនទាន់ដឹងនៅឡើយទេថាវាជាករណីអ្វីអោយពិតប្រាកដនោះដែរ ហើយក៏មិនទាន់ដឹងថា សមត្ថកិច្ចថៃនិងចាត់វិធានការយ៉ាងណាទៅលើជនសង្ស័យម្នាក់នេះផងដែរ។តែមហាជនសង្ស័យថា ការចាប់ខ្លួននេះជាករណីលូកហោប៉ៅឬលួចទ្រព្យសម្បត្តិភ្លៀវហើយមើលទៅ។