ពលករបរទេសដែលស្នាក់នៅខុសច្បាប់កំពុងស្លន់ស្លោខណៈអាជ្ញាធរថៃបើកយុទ្ធនាការបិទទីក្រុងចាប់ជនអន្តោប្រវេសន៍និងពលករខុសច្បាប់!
ប្រទេសថៃៈព័ត៌មានក្ដៅកម្លាំងអាជ្ញាធរថៃបើកយុទ្ធនាការបិទទីក្រុងចាប់ជនអន្តោប្រវេសន៍និងពលករខុសច្បាប់ចាប់បានឃាត់ខ្លួនបានជនបរទេសនិងពលករខុសច្បាប់សរុបចំនួន125នាក់ក្នុងនោះជនជាតិភូមាចំនួន60នាក់ខ្មែរចំនួន8នាក់ព្រមទាំងជនអន្តោប្រវេសន៍សញ្ជាតិផ្សេងៗរាប់សិបនាក់ទៀត។
ប្រភពព័ត៌មានបានរាយការណ៍ថា៖កាលពីវេលាម៉ោង01:00យប់ថ្ងៃសុក្រទី23ខែមីនាឆ្នាំ2018នេះកម្លាំង
តម្រួតទេសចរណ៍ថៃសហការជាមួយកម្លាំងសមត្ថកិច្ចនានានៅក្នុងទីបាងកកចំនួនប្រមាណរាប់រាយនាក់បានបើកកិច្ចព្រឹត្តិការណ៍បិទទីក្រុងចំនួន108កន្លែងដើម្បីត្រួតពិនិត្យចាប់ពលករបរទេសខុសច្បាប់ក្នុងព្រឹត្តិការណ៍នេះកម្លាំងសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនបានជនបរទេសនិងពលករខុសច្បាប់សរុបចំនួន125នាក់ក្នុងនោះមានពលករខុសច្បាប់សញ្ជាតិភូមា60នាក់ជនជាតិខ្មែរកាន់លិខិតឆ្លងដែនស្នាក់នៅផុតពលភាពចំនួន4នាក់និងពលករខ្មែរលួចឆ្លងដែនមកធ្វើការខុសច្បាប់ចំនួន4នាក់ព្រមទាំងជនអន្តោប្រវេសន៍សញ្ជាតិផ្សេងទៀតរាប់សិបនាក់ទៀត។
ទោះជាយ៉ាងណាគេសង្កេតឃើញថានៅពេលនេះពលករ បរទេសដែលកំពុងស្នាក់នៅនិងធ្វើការក្នុងទឹកដីថៃ
ដោយខុសច្បាប់កំពុងលាក់ខ្លួនរស់នៅយ៉ាងលំបាកលំបិនគេចពីការបង្ក្រាបរបស់ឹមត្ថកិច្ចថៃផងដែរ៕