ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ថៅកែដ៏មានប្រជាប្រិយភាពទាំងបីរូបល្បីខាងគៀងគរពលករឆ្លងដែនចូលទៅប្រទេសឡាវលួចកាប់ឈើប្រណិតប្រភេទធ្នង់បេងនិងប្រមូលទិញផ្តាច់មុខជាច្រើនឆ្នាំអត់មានអ្នកបង្ក្រាបសង្ស័យត្រូវរូវគ្នាជាមួយមន្ត្រីជំនាញពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្ត
Thu,22 March 2018 (Time 09:45 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1076នាក់)


ខេត្តស្ទឹងត្រែង:សកម្មភាពពលករខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវកាប់ឈើណិតប្រភេទធ្នង់និងបេងនៅតែបន្តឥតឈប់ដោយគ្មានសមត្ថកិច្ចឬអាជ្ញាធម៌ណាទប់ស្កាត់និងបង្ក្រាបឡើយ ។
 
នេះបើយោងតាមសេចក្តីរាយការណ៍ពីឃុំសេកុងនិងឃុំព្រែកមាសស្រុកសៀមប៉ាងកាលពីថ្ងៃទី20ខែមិនាឆ្នាំ២០១៨បានឲ្យដឹងថាបច្ចុប្បន្ននេះបទល្មើសឈើធ្នង់និងបេងនៅតែមានភាពគរគ្រឹកគរគ្រែងដោយធ្វើការប្រមូលទិញនិងគៀងគរពលករឆ្លងដែនយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមឈ្មួញដុះស្លែក្រាក់ៗនៅតាមច្រករបៀងមួយរយមួយ(101)ច្រកអូរគួកនិងច្រកអូរ
អាល័យនៃស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
 
ថៅកែដែលធ្វើសកម្មភាពខាងលើត្រូវបានគេស្គាល់ទី1ឈ្មោះសាន្តស្នាក់នៅផ្ទះជួលភូមិបានមួងឃុំសេកុងទី2ឈ្មោះណាក់ទីបីឈ្មោះហេងអ្នកទាំងពីររស់នៅភូមិកម្ចាញគោកឃុំស្រែសំបូរហើយពួកគេធ្វើការប្រមូលទិញឈើប្រណិតនិងគៀងគរពលករឆ្លងដែនជាច្រើនឆ្នាំមកហើយមិនដែលត្រូវបានបង្រាបពីសមត្ថកិច្ចម្តងណាឡើយជាពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើពីថ្នាក់ស្រុកដល់ថ្នាក់ខេត្តតែម្តងដោយគេសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធទើបបទល្មើសខាងលើអាចប្រព្រឹត្តបានយ៉ាងរលូន។
 
ប្រភពពីសមត្ថកិច្ចតូចតាចបានលួចខ្សិបប្រាប់ថាថៅកែវ័យក្មេងទាំងបីខាងលើរកស៊ីឈើប្រណិតជាច្រើនឆ្នាំមកហើយដោយរគេប្រមូលទិញឈើប្រណិតតាមច្រករបៀងទាំងបីច្រកខាងលើយកមកសំចតនៅស្រុកសៀមប៉ាងនៅពេលគ្រប់ចំនួនហើយគេធ្វើការដឹកជញ្ជូនតាមរថយន្តឆ្លងកាត់ទីរួមខេត្តស្ទឹងត្រែងនិងបន្តទៅខេត្តក្រចេះដើម្បីយកចូលប្រទេសវៀតណាមដែលជាទីចុងក្រោយ។
ពាក់ព័ន្ធពីសកម្មភាពខាងលើយើងមិនអាចសុំការបំភ្លឺពីលោកអ៊ុំរ៉ានាយផ្នែករដ្ឌបាលព្រៃឈើស្រុសៀមប៉ាងបានទេនៅព្រឹកថ្ងៃទី21ខែមិនា2018ដោយទូរសព្ទមិនអាចទាក់ទងបាន។តែយ៉ាងណាក៏ដោយលោកផាន់យុទ្ធអភិបាលស្រុកសៀមប៉ាងបានថ្លែងថាបញ្ហាឈ្មួយរកសុីខាងលើលោកមិនបានដឹងទេព្រោះលោកទើបតែមកកាន់តំណែងថ្មីតែបច្ចុប្បន្នលោកធ្វើការបង្ក្រាបអស់ហើយ៕ ដោយសុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
7641 នាក់
ខែនេះ :
26003 នាក់
3 ខែនេះ :
61597 នាក់
សរុប :
2513166 នាក់