ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយប៉ូលិសសេដ្ឋកិច្ចខេត្តបាត់ដំបងប្រព្រឹត្តអំពើរពុករលួយប្រជាពលរដ្ឋសំណូមពរអោយអង្គភាព ប្រឆាំងអំពើរពុករលួយស៉ើបអង្កេត!
Thu,22 March 2018 (Time 11:09 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1074នាក់)


ខេត្តបាត់ដំបង៖លោក​ ម៉ៅ ​រង្សី​  គឺ​ជា​អ្នក​កាន់​កាប់​និង​ទទួល​ខុស​  ត្រូវ​ក្នុង​ការ​ស៊ើប​ អង្កេត​និង ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៅ ​ក្នុង​ខេត្តបាត់ដំបង​ ទាំងមូល​ពិសេស​ទំនិញ ​ដែល​ឆ្លង​កាត់​ ផ្លូវ​ជាតិ​លេខ​៥​រងការចោទប្រកាន់ថា៖បានប្រព្រឹត្តអំពើរពុករលួយបង្កើតកុងត្រូលជជុះដើម្បីប្រមូលប្រាក់បទល្មើសផ្សេងៗដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត។
យោងតាមប្រភពបែកធ្លាយបានអោយដឹងថាក្រុម​មន្ត្រី​តូច​តាច​ចំណុះ ​​ស្នង​ការ​ខេត្ត​បាត់ដំបង​បាន ​លួច​បង្ហើប​ឱ្យ​ដឹង​ថា​  ពេល​ខ្លះ​ លោក​ម៉ៅ ​រង្សី​ បាន​  អនុវត្ត​ ហួស​ពី​ការ​កំណត់​របស់​លោក​អ៊ុចសុខុន​ជា ​ស្នង​កា​រនគរបា​​ល​ខេត្តបាត់ដំបង​បាន​ដាក់​ចុះ​ដែល​បញ្ហា​នេះ​នាំ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស់​ផង​ដែរ​។នគរបាល​សេដ្ឋកិច្ច​របស់​លោក​ម៉ៅ ​រង្សី​ មួយ​ក្រុម​បាន​ឈរ​ជើង​នៅស្រុក​បវេល​​​ត្រង់​ចំណុច​ស្ពាន​ពង្រ​ដែល​ទី​តាំង​ពួក​នេះ​គឺ​ចាំស្ទាក់​រាប់​ក្បាល​ ឡាន​ដឹក​ជញ្ជូន​ ទំនិញ​មក​ពី​ចំណុច​ភ្នំ​ព្រឹក​សំពៅ​លូន​កំរៀង​ហើយ​នឹង​បាន​ដាក់​ប៉ុស្តិ៍​ជជុះ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ទី​រួម​ខេត្តបាត់ដំបង​
ជា​ចំហរ​គឺ​មិន​ ត្រឹម​តែ​ជម្រិត​យក​លុយ​ពី​ទំនិញ​ដែល​ដឹក​មក​ពី​តាម​បណ្តា​ព្រំដែន​ឆ្លង​កាត់​ខេត្ត​បាត់ដំបង​ឬ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៥​ប៉ុណ្ណោះ​​ទេ​សូម្បី​តែ​ទំនិញ​ ភាគ​ច្រើន​ដែល​បង់​ពន្ធ​​ នាំ​ចូល​ ពី​ប្រទេស​ វៀតណាម​ហើយ​ដឹក​ពី​ ភ្នំពេញ​ឆ្លង​កាត់ ​ផ្លូវ​ជាតិ​លេខ​៥​ចូល​ខេត្ត​បាត់ដំបង​ក៏​ត្រូវ​កម្លាំង​របស់​លោក​ ​ម៉ៅ​ រង្សី​​ បង្ខំ​ឱ្យ​បង់​លុយ​ដោយ​គ្មាន​ការ​​យោគ​យល់​អ្វី​ ទាំង​អស់​បើ​តាម​ក្រុម​ឈ្មួញ​បាន​ឱ្យ​ដឹង​ទៀត​ថា​លោក​ ម៉ៅ​ រង្សី​ បាន​កេណ្ឌ​ប្រមូល​ឈ្មួញ​រក​ស៊ី​ ធំ​ៗក្នុង​ខេត្តមួយ​​ចំនួន​ ជា​ពិសេស​ ក្រុម​ឈ្មួញ​រក​ស៊ី​លោត​ឆ័ត្រ​ ដោយ​តម្រូវ​ចរចា​រឱ្យ​បង់​លុយ​ហើយ​បើ​មិន​បង់​វិញ​ និង​ត្រូវ​បង្ក្រាប​យក​ស្នាដៃ​ជា​ញឹក​ញាប់​លោក​ ម៉ៅ​ រង្សី​ តែង​រអ៊ូ​ប្រាប់​ក្រុម​ឈ្មួញ​អំពី​ផល​ លំបាក​របស់​ គាត់​ ដែល​មាន​តួនាទី​ប្រមូល​លុយ​សម្រាប់​បង់​ឱ្យ​ថ្នាក់​លើក្នុង​កម្រិត​ខ្ពស់​។ ប៉ុន្តែ​គេ​ពុំ​បាន​ដឹង​ថា​លោក​ ម៉ៅ​ រង្សី​ប្រឹង​ប្រមូល​លុយ​យក​ទៅ​បង់​ឱ្យ​ថ្នាក់​ណាខ្លះ​ទេ​។​ប្រភព​ពី​ក្រុម​ឈ្មួញ​វិញ​បាន​និយាយ​ថា​ជា​ធម្មតា​ឡាន​ដឹក​ទំនិញ​ស្រប​ច្បាប់​ត្រូវ​បង់​ប្រាក់​ឱ្យ​ទៅ​កម្លាំង​របស់​លោក​ម៉ៅ​រង្សី​ក្នុង ​មួយ​ឡាន​ចាប់​ពី​ ១០០​បាត​ ទៅ​៥០០​បាត​ហើយ​សម្រាប់​ទំនិញ​បង់​ពន្ធ​មិន​គ្រប់​និង​ទំនិញ​នាំ​ចូល​មិន​ស្រប​ច្បាប់​ដូច​ជា​សាច់​មាន់​ ខូច​គុណភាព​ជ្រូក​ក្រហម​សាច់​ប្រហិត​ រួម​ទាំង​ការ​ នាំ​ចូល​នូវ​ត្រី​ចាប​ត្រីឆ្តោរ​សុទ្ធ​តែ​មាន​ការ​ហាម​ឃាត់​គឺ​បែរ​ជា​កម្លាំង​របស់​លោក​ម៉ៅ ​រង្សី​ ឃុបឃិតត្រូវរ៉ូវចំពោះឈ្មួញ​ដែល​មាន​ខ្សែ​ឯ​ចំពោះក្រុម ​ឈ្មួញ​ ដែល​គ្មាន​ខ្សែ​វិញ​ និង​​ត្រូវ​ ម៉ៅ ​រង្សី​ ជម្រិត​បង្ខំ​ឱ្យ​បង់​លុយ​តាម​តែ​អំពើ​ចិត្ត​។​ជុំ​វិញ​ព័ត៌​មាន​ផ្ទៃ​ក្នុង​វិញ​បាន​ធ្វើ​ការ​រិះ​គន់​លោក​ម៉ៅ ​រង្សី​ ថា​បាន​ផ្តល់​ គម្រូ​អាក្រក់​ ដល់​នគរបាល​សេដ្ឋកិច្ច​ ខេត្ត​បាត់ដំបង​នាំ​ឱ្យ​គ្រប់​ៗ​គ្នា​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ ខ្លួន​ផ្ទុយ​អំពី​ចំណាត់​ការ​របស់​ថ្នាក់​ លើ​ដែល​ពេល​ខ្លះ​ លោក​ ម៉ៅ​ រង្សី​ បាន​បញ្ជា​ កម្លាំង​ឱ្យ​ដេញ​ចាប់​ទំនិញ​និង​រាប់​ក្បាល​ឡាន​យក​លុយ​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​ជំនាញ​គយ​និង​រដ្ឋាករ​ទៅ​ទៀត​។​ ហើយ​ដែល​បញ្ហា​នេះ​ទំនង​បែប​ ជា​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​សំណាក់​ ​ លោកអ៊ុចសុខុន ​ស្នង​ការ​ខេត្ត​បាត់ដំបងផងដែរ​។
ជុំវិញបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបកស្រាយពីលោក លោក​ ម៉ៅ ​រង្សី​បាននៅឡើយទេតែយើងនឹងរងចាំការបកស្រាយពីលោកជានិច្ច។
តែទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាលោកស្នងការខេត្តបាត់ដំបងគួរតែពិនិត្យមើលទង្វើររបស់
កូនចៅពិសេសប៉ូលិសសេដ្ឋកិច្ចទាំងនេះផងដែលដាក់កុងត្រូលជជុះយ៉ាងអាណាធិបតេយ្យដោយកំពុងផ្គើន
បទបញ្ជារសម្តេចក្រឡាហោម«ស.ខេង»ជាចុងក្រោយពួកគាត់សំណូមពរអោយលោកឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើរពុករលួយគួរតែបើកការស៉ើបអង្កេតលើករណីនេះផងទាន!កុំឱ្យនគរបាលសេដ្ឋកិច្ចខេត្តនេះចេះតែបានចិត្តប្រព្រឹត្តអំពើរពុករលួយតាមទំនើងចិត្តបែបនេះទៀត៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
7647 នាក់
ខែនេះ :
26009 នាក់
3 ខែនេះ :
61603 នាក់
សរុប :
2513172 នាក់