សមត្ថកិច្ចចម្រុះចុះបង្ក្រាបករណីជួញដូរសត្វព្រៃ ដោយឃាត់ខ្លួនស្ត្រីម្នាក់និងរឹបអូសសាច់សត្វព្រៃជាង១០០គីឡូក្រាម!
ខេត្តមណ្ឌលគិរី៖កម្លាំងកងរាជអាវុធហត្ថក្រុងសហការជាមួយអង្គការហ្វាយអេត និងមេព្រៃ បានចុះឃាត់ខ្លួន
ស្រ្តីរូបស្រស់ស្អាតម្នាក់ប្រកបរបរទទួលសាច់សត្វព្រៃលក់នៅផ្សារគុម្ពឬស្សីក្នុងក្រុងសែនមនោរម្យដោយរឹបអូសបានសាច់សត្វព្រៃ សរុបចំនួន១០មុខ ស្មេីរ ១១២.៦ គីឡូ និង ក្រពះប្រម៉ាចំនួន០៣ ចំណែកស្ត្រី
សង្ស័យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។
ប្រតិបត្រការនេះ ធ្វើឡើងកាលពីវេលាម៉ោង ០៦:៣០ នាទីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨នៅក្នុងផ្សារ ផ្សារគុម្ពឬស្សីក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថាស្ត្រីដែលត្រូវឃាត់ខ្លួនមានឈ្មោះ សោម គឹម សាង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅភូមិ កណ្តាល សង្កាត់ ស្ពានមានជយ័ ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរីហើយសត្វព្រៃដែលត្រូវបានរឹបអូសរួម
មាន៖
១.កាំប្រម៉ា ៥១.៥ គីឡូ
២.ត្រកួតរស់ ៤.៣០ គីឡូ
៣. កន្ធាយរស់ ០៤ គីឡូ
៥.ក្តាន់ញ៉ែង ៦.៣០ គីឡូ
៦.ឆ្មាបាងាប់ ៥.៣០គីឡូ
៧.ឈ្លូស ៣២ គីឡូ
៨.សំពោចងាប់ ២.៧០ គីឡូ
៩.ពស់ព្រៃងាប់ ១.៥០គីឡូ
១០.ក្រពះប្រម៉ា ០៣
សរុបចំនួន១០មុខ ស្មេីរ ១១២.៦ គីឡូ និង ក្រពះប្រម៉ាចំនួន០៣ ។
ក្រោយឃាត់ខ្លួនស្ត្រីអ្នកលក់ដូរនិងសត្វព្រៃត្រូវបញ្ជូនទៅខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធី ដោយឡែក សាច់សត្វព្រៃទាំងនោះ ត្រូវបានដុតចោល ប្រហើរក្លិនយ៉ាងឈ្ងុយច្រមុះផងដែរ៕