ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គោលការណ៍ភូមិឃុំមានសុវត្ថភាពបរាជ័យដោយសារស្នងការខេត្ត បន្ទាយមានជ័យអសមត្ថភាព!
Sat,24 March 2018 (Time 03:48 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1278នាក់)


បន្ទាយមានជ័យ:ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតសំដែងនូវការខកចិត្តត្បិត លោក អធិការក្រុងប៉ោយប៉ែត អសមត្ថភាព បង្ក្រាបបានតែល្បែងកំប៉ិកកំប៉ុក តាមដុបចេកចំណែកល្បែងកន្ទុយលេខនៅកណ្តាលក្រុងនិងអនឡាញដែលមានខ្នងគ្រាក់ៗវិញមិនហ៊ានទៅក្បែរ ចំណែកលោក ឧត្តមសេនិយ៍ទោ អាត់ ខែម បានត្រឹមបើកភ្នែកភ្លឺសៗ ដូចពស់ព្រលិតសុខចិត្តអោយទុកអោយគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃត្រូវបរាជ័យដោយសារតែនគរបាលខេត្តនេះអត់ហ៊ានបង្ក្រាបល្បែងស៉ីសង។

ក្រោយពីមានការរិះគន់ ខ្លាំងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្រុងប៉ោយប៉ែត នេះថាលោក ធិនស៊ីនដេត អធិការ នគរបាល ក្រុងប៉ោយប៉ែត អសមត្ថភព បង្ក្រាបបនល្បែងទាំងតូចទាំងធំដែលធ្វើអោយទីក្រុងប៉ោយប៉ែតស្ទើរតែក្លាយទៅជាទីក្រុងល្បែង ឬទីក្រុងម៉ាកាវ ទៅហើយនោះ  លោក ឧត្តមសេនិយ៍ទោ អាត់ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានឆ្លើយតបមកកាន់អ្នកសារព័ត៌មានថាកម្លាំងនគរបាលខេត្តបន្ទាយមានជ័យប្តេជ្ញាសហការជាមួយសារព័ត៌មានព្រោះសារព័ត៌មានជាភ្នែកជាច្រមុះក្នុងការផ្តល់ព័ត៌មានដើម្បីធ្វើការបង្ក្រាបល្បែងស៊ីសងទោះបីជាកម្លាំងនគរបាលក្រុងមិនធ្វើការយើងប្រើកម្លាំងពីខេត្តទៅអោយតែពលរដ្ឋបញ្ហាញទីតាំងអោយច្បាស់ពីកន្លែងដែលបើកល្បែងខុសច្បាប់មកយើងហ្នឹងធ្វើការបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថភាព។តែមហាជនដែលកំពុងតែតាមដាននូវសកម្មភាពរបស់សមត្ថកិច្ចនគរបាលក្នុងការបង្ក្រាប ល្បែងស៊ីសងដែលកំពុងតែរីកស្គុះស្គាយទូទាំងក្រុង ប៉ោយប៉ែត នេះនៅតែ សម្តែងការ ខកចិត្ត ដដែល ព្រោះថាទីបំផុត នគរបាលក្រុងប៉ោយប៉ែតនៅតែ មិនហ៊ានប៉ះ បនល្បែង កណ្តាលក្រុងដែលមានខ្នងគ្រាក់ៗដដែលគឺបានតែចុះបង្ក្រាបបនល្បែងតាមដុបចេក និងលួចលេងតាមភូមិតូចតាចគ្មានខ្នងគ្មានខ្សែរប៉ុណ្ណោះ។ប្រភព បន្តអោយដឹងទៀតថា​ មេឆ្នោត ធំៗដែលគេស្គាល់ឈ្មោះនិងទីតាំងច្បាស់លាស់ដូចជាលោកសំហេងជាប្រធានការិយាល័យក្រសួងរៀបចំដែនដីនគររូបនិយកម្មនិងសំណង់ស្រុកអូរជ្រៅ ដែលមានទីតាំងនៅ ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត  ហើយនិងឈ្មោះប្រុសដែលត្រូវជាបងថ្លៃហើយមានទីតាំងក្បែរគ្នានោះតែម្តងដែលសិតតែមានខ្នងក្រាស់ដែលមានកូនកញ្ច្រែងរាប់សិបនាក់ក៏មិនដែលឃើញសមត្ថកិច្ចណាមកបង្ក្រាបឡើយ។ហើយក្រៅពី មេឆ្នោតធំទាំងពីនាក់បងប្អូននេះក៏មាន មេឆ្នោតធំម្នាក់ទៀតឈ្មោះ ស្តើងសុផល ក៏មិនណយ ប៉ុន្មានដែរ ដែលមានទីតាំងនៅភូមិប៉ាលិលេយ្យ២ ក្បែរផ្ទះ អ្នកស្រី ផេងសុផារី ជាមេភូមិតែម្តង។ក៏មានកូនកញ្ច្រែងរាប់មិនអស់ដែរតែសមត្ថកិច្ច ធ្វើជាមើលមិនឃើញ ដោយបណ្តោយអោយបើកល្បែងស៊ីសង់តាមទំនើងចិត្តតែម្តង។ប្រភពបន្តឪ្យដឹងទៀតថាចំពោះល្បែងអនឡាញវិញក្រៅពីលោកប៊ុនណាំអៀងដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានជួលបន្ទប់ពីលោកប៉ោនប៊ិនបើកអនឡាញហើយនោះលោកនួននីណារ៉ូដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក៏ជួលកន្លែងលោកប៉ោនប៊ិនបើកអនឡាញផងដែរ។ចំណែក ទីតាំងអនឡាញ ដែលមានទីតាំងនៅភូមិក្បាលស្ពាន២ មាន២កន្លែងកន្លែងទី១ ដែលគេស្គាល់ម្ចាស់ទីតាំងឈ្មោះ ធីដើមពោធិ៍  ហើយក៏គេដឹងថា មានគាគហ៊ុន ជាមួយ លោកសិទ្ធឡោះ ដែលជា ស្នងការរងខេត្តបន្ទាយមានជ័យ ផងនិងលោក សានវិជ្ជាសារាវុធ ជាប្រធានកាំកុងត្រូល ខេត្តបន្ទាយមានជ័យផងដែរ។ចំណែកទីតាំងមួយទៀតត្រូវគេដឹងថាជារបស់លោករស់សាហានជាមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ដោយអោយសាច់ញាតិជាអ្នកមើលការខុសត្រូវជំនួស ។ចំណែកអនឡាញ មួយចំនួនទៀតដែលនៅភូមិគីឡូម៉ែត្រលេខ៤គឺជនជាតិចិន ជួលទីតាំងពី លោក ម៉ែនភិរម្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។សូម្បីតែលោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែតក៏ជួលទីតាំងអោយជនជាតិចិនបើកអនឡាញផងដែរ។ទើបទីក្រុងមួយនេះពោពេញទៅដោយល្បែងស៊ីសងអនាធិបតេយ្យបំផុត។មហាជនលើកឡើងថាៈល្បែងស៉ីសងដែលជាដើមចមនៃអំពើរហឹង្សាក្នុង គ្រួសារនឹងសង្គម ដោយកើតមានអំពើរចោរកម្មលួចឆក់ប្លន់គ្រប់ប្រភេទនិងមានមនុស្សជាច្រើនបានកំពុងរងគ្រោះខូចអនាគតដោយសារល្បែងពាលានេះមានអ្នកខ្លះអស់ផ្ទះ.អស់ដី.អស់ស្រែចំការ.ជំពាក់បំណុលគេវ័ណ្ឌករត់ចោលស្រុកឬធ្លាក់ខ្លួនជាចោរទៀតផង ហើយកន្លងមកដោយមើលឃើញផលលំបាកដែលកើតចេញអំពីល្បែងសម្តេចហ៊ុនសែនក៏បានចេញបញ្ជារដោយហាមគ្រប់កាស៉ីណូទូទាំងព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតអោយជនជាតិខ្មែរចូលលេងឡើយ ហើបើមានកាស៉ីណូណាអោយខ្មែរចូលលេងនឹងដកអាជ្ញាប័ណ្ណភ្លាម។តែនៅទីក្រុងប៉ោយប៉ែតដោយសារតែលោកស្នងការអសមត្ថភាពទើបធ្វើអោយគោលការណ៍ភូមិឃុំមានសុវត្ថភាពត្រូវបរាជ័យដោយមិនអាចបង្ក្រាបបានហើយបណ្តោយអោយល្បែងរីកដូចផ្សិតសង្ឃឹមថាសម្តេចក្រឡាហោម សខេង ជួយចង្អុលបញ្ហាញឲ្យលោកស្នងការខេត្តនេះយកចិត្តទុកបង្ក្រាបបនល្បែងនៅទីក្រុងនេះអោយមានការថយចុះបន្តិចផងព្រោះប្រជាពលរដ្ឋខ្មែរកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង៕

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
329 នាក់
សប្តាហ៍នេះ :
7636 នាក់
ខែនេះ :
25998 នាក់
3 ខែនេះ :
61592 នាក់
សរុប :
2513161 នាក់