ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើរពុករលួយគួរតែស៊ើបអង្កេតលើលោកពុតសុខាមេគយចល័តរបស់ក្រសួងប្រចាំខេត្តបន្ទាយមានជ័យខណះល្បីខ្លាំងខាងជំរិតទារប្រាក់ដាក់ខែក្រៅផ្លូវការពីរថយន្តដឹងទំនិញ!
Fri,02 March 2018 (Time 09:53 AM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1112នាក់)


បន្ទាយមានជ័យ:  អង្គភាព ប្រឆាំងអំពើរពុករលួយ  មិនគួរមើល រំលង  គយ ចល័ត របស់ ក្រសួង ប្រចាំការ នៅ ខេត្ត បន្ទាយមានជ័យដែល កំពុងល្បីខ្លាំង ខាង គាប សង្កត់ជំរិតទាប្រាក់ដាក់ខែក្រៅផ្លូវការពីក្រុមរថយន្តដឹកទំនិញទាំងតូចនិងធំដែលដឹកទំនិញពីប៉ោយប៉ែតមកកាន់ខេត្តបន្ទាយមានជ័យដែលជាការប្រព្រឹត្តអំពើរពុយរលួយប្រមូលប្រាក់ដាក់ហោប៉ៅតាមទំនើងចិត្ត ខណះអ្នកដឹកទំនិញ ត្អូញត្អែរថា រាល់ថ្ងៃនេះពួកគាត់ រកស៊ី ដូច ចិញ្ចឹមប្រពន្ធចុងគយអីចឹងចំណែកប្រពន្ធកូនខ្លួនឯង ស៊ីសៀងហើយរយន្តខូច រកតែលុយធ្វើមិនបាន។
ប្រភព ព័ត៌មាន ពីក្រុមអ្នកដឹកទំនិញ តាមរថយន្ត តាក់ស៊ី ពីប៉ោយប៉ែតមកកាន់ខេត្តបន្ទាយមានជ័យបានរាយការណ៍ថា តាំងពីលោក លោក ពុធ សុខាបានឡើងជាមេគយចល័ត របស់ក្រសួង គ្រប់គ្រង លើផ្លូវជាតិលេខ៥ មក លោក បាន តំឡើង ថ្លៃ បង់លុយកាក់ ដាក់ខែ ក្រៅផ្លូវការពី ក្រុម អ្នកដឹកទំនិញ ឆ្លងកាត់ ពីទីក្រុង ប៉ោយប៉ែត មកកាន់ខេត្ត បន្ទាយ មានជ័យ។
 ក្នុងរថយន្ត កាមរី មួយគ្រឿង គយក្រសួង ទារមួយមួយខែ ៦០០០០០(ហុកសិបម៉ឹនរៀល)ដែលកាលពីជំនាន់លោកហុងសាវុធគ្រប់គ្រងលោកទារតែ៤០០០០០(សែសិបម៉ឺនរៀល)ប៉ុណ្ណោះ។ហើយបានដាក់កំហិតអោយក្រុមអ្នកដឹកទំនិញទាំងអស់ត្រូវយកលុយទៅបង់ខែចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥នៃដើមខែបើមិនដូច្នោះទេ គេនិងដេញចាប់មិនខានឡើយ។ ក្រៅពីដំឡើងថ្លៃពីក្រុមអ្នកដឹកទំនិញហើយនោះថ្មីៗនេះលេចលឺថាគយក្រសួងក៏បានទៅអុកឡុកតាមឃ្លាំងទំនិញធ្វើឲ្យឈ្មួញតូចធំដែលនាំទំនិញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការធុញទ្រាន់និងបានបែមុខព្រួញទៅចេញទំនិញនៅច្រកផ្សេងធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្រុមអ្នកដឹកទំនិញតាមរថយន្តតាក់ស៊ីពីប៉ោយប៉ែតមកកាន់ខេត្តបន្ទាយមានជ័យបានត្អូញត្អែរប្រាប់អង្គភាពសារព័ត៌មានខ្មែរជាយដែនថាដោយសារគយក្រសួងធ្វើការក្រឡុកបែបនេះធ្វើអោយពួកគេស្ទើរតែដាច់បាយទៅហើយដោយសារតែក្រុមឈ្មួញដែលនាំទំនិញចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបែមុខព្រួញទៅចេញទំនិញនៅច្រកទ្វារអន្តរជាតិដូងខេត្តបាត់ដំបងនិង ច្រកទ្វារ អន្តរជាតិ ព្រំ នាខេត្តប៉ៃលិនវិញ។ ព្រោះតែក្រុមឈ្មួញទាំងនោះ មានការ ធុញទ្រាន់ ទៅនិងទម្វើរបស់សមត្ថកិច្ចគយចល័ត របស់ក្រសួងនេះតែម្តងដែលបានទៅក្រឡុកតាមឃ្លាំងនានាក្នុងប៉ោយប៉ែតដើម្បីជំរិតទារប្រាក់ដាក់ខែតាមឃ្លាំងទំនិញដែលជាអំពើរពុករលួយ។
ប្រភពបន្តអោយដឹងទៀតថាក្រោយពីឈ្មួញទាំងតូចទាំងធំ បានឈប់ចេញទំនិញ តាមច្រកទ្វារប៉ោយប៉ែតបានធ្វើអោយពួកគាត់ជាអ្នកស៊ីឈ្នួលដឹកទំនិញដាច់បាយព្រោះគ្មានឥវ៉ាន់ដឹក។
ប្រភពបន្តអោយដឹងទៀតថាពួកគាត់មានក្តីកង្វល់យ៉ាងខ្លាំងព្រោះទើបតែបង់លុយកាក់ក្រៅផ្លូវការអោយទៅលោកពុធសុខាមួយខែ៦០ម៉ឺនរៀលមិនទាន់បានស្រង់ដើមផងស្រាប់តែអត់ទំនិញដឹកបែបនេះប្រពន្ធកូនច្បាស់ជាស៊ីសៀងមិនខានឡើយ ។
ក្រុមអ្នកដឹកទំនិញតាមរថយន្តតាក់ស៊ី បានបង្ហើបថា លោកពុតសុខា ពិតជាកាក់កបមែនទែនក្នុងការប្រព្រឹត្ត អំពើរពុករលួយដាក់ខែក្រៅផ្លូវការពី ក្រុមអ្នកដឹកទំនិញតាមរថយន្ត តូចធំសូម្បីតែរថយន្តក្រុងជាច្រើនក្រុមហ៊ុនក៏កំពុងតែបង់លុយកាក់ក្រៅផ្លូវការអោយគយក្រសួងមួយខែៗរាប់លានរៀលផងដែរទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានលើកឡើងថា ជុំវិញនៃការប្រព្រឹត្ត អំពើរពុករលួយដាក់ខែក្រៅផ្លូវការពីរថយន្តតូចធំពីសំណាក់លោកពុតសុខានេះប្រហែលជាមានការជាប់ពាក់ព័ន្ធនិងការរកផលប្រយោជន៍អោយលោកបណ្ឌិតគន់ញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ហើយបានជាលោកពុតសុខា ហ៊ានប្រព្រឹត្ត មិនញើតច្បាប់បែបនេះ។
ជុំវិញ បញ្ហា នេះមហាជនកំពុងរងចាំមើលថា តើអង្គភាព ប្រឆាំង អំពើរ ពុករលួយរបស់ លោកឪមយ៉ិនទៀង មានសមត្ថភាព ស៊ើបអង្កេតជុំវិញអំពើរពុករលួយ របស់គយក្រសួង ប្រចាំខេត្ត បន្ទាយមានជ័យ នេះបានដែរឬទេ?
ព្រោះកន្លងមកនៅខេត្ត បន្ទាយមានជ័យនេះ អង្គភាព ប្រឆាំងអំពើរពុករលួយ បានចាត់ការទៅលើ តែតុលាការចំណែកមន្ត្រីគយវិញដែលល្បីខាងប្រព្រឹត្ត អំពើរពុករលួយខ្លាំងបំផុតនោះគេនៅមិនទាន់ឃើញ អង្គភាពប្រឆាំងអំពើរពុករលួយបង្ក្រាបបាននៅឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1535 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8684 នាក់
ខែនេះ :
28237 នាក់
3 ខែនេះ :
62070 នាក់
សរុប :
2512777 នាក់