ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ ដោយសារ លោក ភ្លន់ តារា ជាមេបញ្ជាការចុះរុះរើលំនៅដ្ឋាន និង ឈូសឆាយដំណាំគ្មានសល់
Sat,24 March 2018 (Time 10:18 AM)
ដោយ ៖ ជា តារា (ចំនួនអ្នកអាន: 2013នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨ លោក​ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តា​រា មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បានចុះរុះរើ ផ្ទះ របស់ប្រជាពលរដ្ឋ ​ចំនួន​៨៣​ខ្នង នៅចំណុច​ដី​ក្នុង​ភូមិ​៣​ស្រុក​មាន​ថ្មពួក ស្វាយចេក ភ្នំស្រុក ដែល​មាន​ផ្ទៃដី​ទំហំ​២២២២​ហិតា​។​

ប្រជាពលរដ្ឋបានអះអាងថា ដីរបស់ប្រជាពលរដ្ឋបានចូលកាន់កាប់ឆ្ការព្រៃ ដើម្បីយកដីដាំចំការ ដាំដំ ឡូង ចិញ្ចឹមជីវិត តាមរយៈការចូលទៅកាន់កាប់តាមទម្លាប់ ហើយនៅអ្នកភូមិខ្លះ បានទិញពីយោធា ហើយខ្លះបានចូលកាន់កាប់អាស្រ័យផល តៗគ្នា តាំងពីឆ្នាំ២០០១ មក ។ ក្នុងពេលចូលកាន់កាប់ឆ្ការ ព្រៃ យកដីដាំចំការ ។ ប្រជាពលរដ្ឋខ្លះបានសង់លំនៅដ្ឋាន នៅលើដីចំការ ហើយរស់នៅតាមទម្លាប់ លើដីនោះ មិនមានអ្នកណា ចូលមកហាមឃាត់ឡើយ ។ ប្រភពពីប្រជាពលរដ្ឋ បានបញ្ចាក់ថាដី ចំនុច ការ៉េ២ (២២២២ ហិកតា)នេះ នៅពេលពួកគាត់ចូលកាន់កាប់ដីចំការ អាស្រ័យផលរាល់ឆ្នាំ ស្រាប់ឮ ខាងអាជ្ញាធរនិយាយថាៈ ដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់អាស្រ័យផល ជាដី របស់យោធា ។ តែក៏ មិនឃើញមានយោធាណាមួយ ចូលមកហាមឃាត់ទេ ។  ទើបតែនៅដើមខែ មីនា ឆ្នាំ ២០១៨ លោក ភ្លន់ តារាមេបញ្ជាការតំបន់ប្រតិបត្តិការសឹកងរង ខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យទាហ៊ានយក គ្រឿង ចក្រចូលទៅឈូសឆាយលើផលដំណាំប្រជាពលរដ្ឋ មានដំឡូងមី ត្រូវខូចខាតរាប់ហិកតា មើម បាន មកនៅលើគោកទាំងអស់ ។

ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល បទបញ្ជាលេខ០០១បបនោះ   ដីនៅចំណុចការ៉េ២ នេះ  មិនទាន់បានវាស់វែងជ្វៀលចេញជូន ប្រជាពលរដ្ឋនៅឡើយទេ ។ តែចំពោះខាងយោធា ត្រូវជ្វៀលដី ប្រជា ពលរដ្ឋ ជាលក្ខណៈគោលនយោបាយស្បែកខ្លា ជូនប្រជាពលរដ្ឋ ។ យោធាមិនអាចបំពានលើប្រជា ពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាម្ចាស់វាសនា នៃប្រទេសជាតិ ហើយជាត្រូវការដីធ្លីចិញ្ចឹម ជីវិត ។ ចំណែក ខាងយោធា ជាអ្នកការពារប្រជាពលរដ្ឋ ហើយទទួលបានប្រាក់ខែពីរាស្ត្រ មិនមែនយកដីចំការ ដីលំនៅដ្ឋានរាស្ត្រ ។ ប្រជាពលរដ្ឋជិត១០០០គ្រួសារ បានសំណូមពរ សូមឲ្យសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយដល់ពួកគាត់ផង ពួកគាត់កំពុងរងគ្រោះយ៉ាងខ្លាំង ដោយទង្វើ របស់លោកឧត្តម សេនីយ៍មួយនេះ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1657 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4290 នាក់
ខែនេះ :
16680 នាក់
3 ខែនេះ :
56426 នាក់
សរុប :
2482135 នាក់