ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យោធាផ្កាយ៣ម្នាក់អួតខ្លួនថាអ្នកលាងលុយខ្មៅជួយ សម្តេចហ៊ុនសែនកសាងប្រទេសត្រូវនគរបាល ខណ្ឌឬស្សីកែវឃាត់ខ្លួន!
Sat,24 March 2018 (Time 10:18 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1100នាក់)


ភ្នំពេញៈអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីកាន់កាប់អាវុធខុសច្បាប់(អាវុធជ៍រប្រើហ្គាស)និងប្រាក់ដុល្លាខ្មៅដោយបង្ក្រាបបានជាក់ស្តែងខណៈយោធាពាក់ផ្កាយ3ម្នាក់ក្នុងចំណោមនោះអួតខ្លួនជាអ្នកលាងលុយខ្មៅយកជួយសម្តេចហ៊ុនសែនដើម្បីកសាងប្រទេស ។
យោងតាមសេចក្តីរាយការណ៍នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០១៨វេលាម៉ោង២៣ម៉៣០នាទីចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ កំលាំងចំរុះរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានឃាត់ជនសង្ស័យពីរនាក់១/ឈ្មោះឡូត  ហេង ហៅអាម៉េង ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញមុខរបរយោធា(ម្ចាស់អាវុធនិងលុយខ្មៅ)
២/ឈ្មោះសន  ប៑ុនថេងភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំងសង្កាត់ឬស្សីកែវមុខរបរយោធា(ជាអ្នកកាន់អាវុធ)
សម្ភារះដកហូតរួមមាន:
១/អាវុធខ្លីជ៍រប្រើហ្គាសមួយដើម
២/ប្រាក់ដុល្លាខ្មៅចំនួន១៥សន្លឹក
៣/ប្រាក់ដុល្លាចំនួន១០៨០ដុល្លា
៤/ប្រាក់រៀលចំនួន២៥០០០រៀល
៥ម៉ូតូមួយគ្រឿងម៉ាកSZព៍ណសរក្រហមពាក់ស្លាកលេខភ្នំពេញ១BW៨៦២៧
៦/អត្តសញ្ញាណប័ណ្ណយោធា២សន្លឹក។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរយកចំលើយនិងស្រាវជ្រាវរកបទល្មើសកន្លងមកកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនិតីវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
363 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4374 នាក់
ខែនេះ :
31284 នាក់
3 ខែនេះ :
60519 នាក់
សរុប :
2352157 នាក់