ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ហាយឡិនឌ័រនិងកាមរីសាកកំលាំងគ្នាស្លាប់៣និងរបួស៤នាក់!
Mon,26 March 2018 (Time 03:27 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 926នាក់)


បន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់និង៤នាក់រងរបួសធ្ងន់និងស្រាលក្នុងឧប្បត្តិហេតុ
រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​ជាមួយ​រថយន្ត​កាម​រី បើក​បញ្ច្រាស់គ្នាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 10 និង 15នាទីព្រឹកថ្ងៃទី 26 ខែមីនាឆ្នាំ 2018។
ប្រភពព័ត៌មានបានពីកន្លែងកើតហេតុអោយដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងរវាងរថយន្តហាយឡែនឌ័រពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើក​បញ្ច្រាសគ្នាបុកជាមួយរថយន្តកាមរីពណ៌សំបកឪឡឹកពាក់ស្លាកលេខកំពត2A0286នៅចំណុចលើផ្លូវជាតិលេខ58នៅភូមិក្ដិបថ្មឃុំគោករមៀតស្រុកថ្មពួកខេត្ត
បន្ទាយមានជ័យ។
បណ្ដាលឲ្យមនុស្សស្លាប់ចំនួន3នាក់ក្នុងនោះស្រីពីរនាក់ និងក្មេងប្រុសម្នាក់ និងរបួសធ្ងន់ ស្រាល4 នាក់ ប្រុស 3 នាក់ក្មេងប្រុសម្នាក់។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដោយ​គេ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ជន​រង​គ្រោះ​ទាំងនោះ​នៅឡើយ​ទេ ប៉ុន្តែ​អ្នក​ស្លាប់មាន​ក្មេង​ប្រុស​ម្នាក់ និង​មនុស្ស​ចាស់ស្រី២នាក់ ។
ប្រភព​ន្ត​ទៀត​ថា ភាគី​ហា​យ​ឡែ​ន​ឌ័​រ​គ្មាន​ស្លាក​លេខ ពណ៌​ទឹកប្រាក់​ជា​អ្នក​ខេត្តកោះកុង បាន​ជិះ​មក​ពី​ចូលរួម​ពិធី​មង្គលការ​សាច់ញាតិ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មាន​គ្នា​៦​នាក់ រួម​ទាំង​អ្នកបើកបរ ។ រីឯ​ខាង​រថយន្ត​កាម​រី​ពណ៌សំបកឪឡឹកបើកបរតែម្នាក់ឯង ។
ទោះជាយ៉ាងណាសមត្ថកិច្ចបានធ្វើការវាស់និងយករថយន្តទៅរក្សាទុកនិងរងចាំធ្វើកាថដោះស្រាយទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
242 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4253 នាក់
ខែនេះ :
31163 នាក់
3 ខែនេះ :
60398 នាក់
សរុប :
2352036 នាក់