ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អំពើអយុត្តិធម៌ មកលើអ្នកស្រី ឡុង សុគន្ធី ដែលតុលាការ ខេត្តបន្ទាយមានជ័យ បានសម្រេចសេចក្តី !
Mon,26 March 2018 (Time 06:34 PM)
ដោយ ៖ នភា (ចំនួនអ្នកអាន: 1428នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០១៨ វេលាម៉ោង ៨ និង ៤៧នាទីព្រឹក សមត្ថកិច្ចនគរ បាលយុត្តិធម៌ នៃស្នងការដ្ឋាននគបាល ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនអ្នកស្រី ឡុង សុគន្ធី ជាតំណាងសហគមន៍ ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈសាលក្រម លេខ ២៨(ច) ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ។

អ្នកស្រី ឡុង សុគន្ធី បានផ្តលបទសំភាសន៍ជាមួយ សារព័ត៌មានខ្មែរជាយ ដែន បាននិយាយថាៈ តុលាការធ្វើការចោទប្រកាន់មកលើ រូបអ្នកស្រី គឺជារឿងអយុត្តិធម៌ណាស់ ព្រោះអ្នកស្រីមិនបានប្រ ព្រឹត្តតាមការចោទប្រកាន់ ដូចការចោទប្រកាន់ឡើយ ។ ចំពោះអង្គការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន  មានលោក ជុំ រិទ្ធី ជាប្រធានអង្គការនេះ រស់នៅភ្នំពេញ ។ អង្គការនេះ បានបោះទីស្នាក់ការនៅផ្ទះលោក អ៊ុក តាំង ស្ថិតនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  នៅខេត្តបន្ទាយមានជ័យ មានលោក មាន សំណាង ជាប្រធានអង្គការនេះ ហើយលោក ឡឹម ម៉ិច ជាជំនួយការ ហើយអ្នកនាំអង្គការនេះ ចូលមកភូមិថ្នល់បត់ តាមរយៈអ្នកស្រី ញឹក សុធា អតីតៈតំណាងសហគមន៍ភូមិថ្នល់បត់ ។ អង្គការនេះ មិនមានម្ចាស់ជំនួយទេ ដោយធ្វើការស្ម័គ្រចិត្ត ។ នៅពេលចូលដល់ទឹកដីថ្នល់បត់ អង្គការនេះ បានជួប ជាមួយប្រជាពលរដ្ឋ ដោយនិយាយថាៈ បើប្រជាពលរដ្ឋមានដី សូមចូលជាសមាជិកជាមួយអង្គការនេះ ដើម្បីរកដៃគូមកអភិវឌ្ឍន៍ ប្រជាពលរដ្ឋខ្លះបានចូលជាសមាជិក ហើយខ្លះមិនបានចូលជាមួយអង្គការ នេះទេ ។ អង្គការនេះ បានចាប់ផ្តើមប្រមូលសមាជិក រប​ស់ខ្លួន ដោយមានៈ លោក មាន សំណាង ជាប្រធាន  លោក ឡឹម ម៉ិច ជាជំនួយការ. អ្នកស្រី ញឹក សុធា ជាលេខា អ្នកស្រី ភួង ម៉ាឡៃ ជាជំនួយការ លោក អ៊ុក តាំង ជាសមាជិក ហើយអ្នកស្រី ឡុង សុគន្ធី ជាសមាជិក ហើយប្រជាពលរដ្ឋមួយចំនួន បានចូលជាសមាជិកដែរ ។ ក្នុងពេលចុះវាស់វែងនោះដីរបស់ប្រជាពលរដ្ឋកាន់កាប់អាស្រ័យ ផល តែកំ ពុងតែមានទំនាស់  ដើម្បីឲ្យបានដឹងទំហំដី ស្រួលរកអង្គការដៃគូមកអភិវឌ្ឍន៍ ។ តែលោក មាន សំណាង មិនអាចវាស់វែងបាន ដោយសាតែដីនោះជាដីទំនាស់  ទើបលោក មាន សំណាង ជាមួយអ្នក ស្រី ញឹក សុធា ក្លាយជាអ្នករត់ការរឿងក្តី ដោះស្រាយដីធ្លីនេះ ។ នៅក្នុងឆ្នាំ២០១៣ ក្រុមនិស្សិតវាស់វែងដីធ្លី បានវាស់វែងក្បាលដីរបស់ប្រជាពលរដ្ឋ ទៅឲ្យអ្នកផ្សេង ហើយបានចេញប្លង់កម្មសិទ្ធិទៀត ផង ។ ដោយសារតែចេញប្លង់ឲ្យអ្នកផ្សេងនេះហើយ ទើបលោក មាន សំណាង បានឲ្យលោក ឡឹម ម៉ិច កាត់ស្មៅ ហើយអង្កន់ដីនៅលើដីដែលមានប័ណ្ណនោះ ទៅលក់អ្នកផ្សេង ១ឡូតិ៍តម្លៃ ១០០០០បាត.ខ្លះ តំលៃ ៥០០០បាត រហូតដល់ ១០០០បាត ក៏មានដែរ ។ អ្នកបានផលប្រយោជន៍ក្នុងរឿងនេះ មានលោក មាន សំណាង លោក ឡឹម ម៉ិច និង អ្នកស្រី ញឹក សុធា ចំណែកអ្នកស្រី ឡុង សុគន្ធី  បានដកខ្លួន ចេញពីអង្គការនេះ តាំងពីមុនអាជ្ញាធរចេញប្លង់កម្មសិទ្ធិឲ្យអ្នកដ៏ទៃ ។ ក្នុងការចូលបំពានដីមានប្លង់ កម្ម សិទ្ធិរបស់អង្គការនេះ ត្រូវបានលោក ឃូ ពៅ អភិបាលស្រុកស្វាយចេក បានប្តឹងអ្នកទាំងអស់នោះ រួម ទាំងអ្នកស្រី ឡុង សុគន្ធីទៅសាលាដំបូងខេត្ត ។ តែតាមពិតអ្នកស្រី បានផ្តាច់ទំនាក់ទំនង ជាមួយអង្គ ការនេះ មុនពេលអង្គការនេះធ្វើសកម្មភាពកាត់ដីអង្កន់ បែងចែកជូនប្រជាពលរដ្ឋថ្មី ។ ចាប់តាំងពីអ្នក ស្រី បានចាកចេញពីសមាជិកអង្គការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន អ្នកស្រី បានធ្វើការតំណាងសហ គមន៍ នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

កាលបើកសវនាការ លើសំណុំរឿងព្រហ្មទណ្ឌ ៥៧៦ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៤ នោះ កាលពី ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅសាលាដំបូង ខេត្តបន្ទាយមានជ័យ បានបើកសវនាការ បានសាកសួរ ដោយសង្កត់ធ្ងន់ លើអ្នកស្រី ឡុង សុគន្ធី ថាជាអ្នករំលោភយកដីរបស់អ្នកដ៏ទៃ  ហាក់ដូចមានចេតនា ចោទប្រកាន់មកលើអ្នកស្រីម្នាក់ឯង ចំណែកជនប្រព្រឹត្តពិតប្រាកដ មិនបានសាកសួរដេញដោលខ្លាំង ឬ មានចេតនា ក្នុងការចោទប្រកាន់ទៅលើអ្នកទាំងអស់នោះទេ ។

សាលាដំបូង ខេត្តបន្ទាយមានជ័យ ជាតុលាការគំរូមួយក្នុង ចំណោមតុលាការគំរូ សាកល្បងមួយ ចំនួន ក្នុងប្រទេសកម្ពុជា បានធ្វើការកាត់សេចក្តី ទៅលើតំណាងសហគមន៍ដីធ្លី មិនបានផ្តល់នូវភាពយុត្តិធម៌ ពិតប្រាកដ ដល់អ្នកស្រី ឡុង សុគន្ធី ឡើយ ។

ប្រជាពលរដ្ឋនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បាននិយាយថាៈ អ្នកស្រី ឡុង សុគន្ធី មិនមាន ផលប្រយោជន៍ សូម្បីបន្តិច ពីអង្គការ ឬ បានភាគរយ ពីលោក មាន សំណាង ជាប្រធានអង្គការ នោះ ឡើយ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
530 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7679 នាក់
ខែនេះ :
27232 នាក់
3 ខែនេះ :
61065 នាក់
សរុប :
2511772 នាក់