ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យមុខសញ្ញាកាច់កម៉ូតូចំនួន៣នាក់!
Mon,26 March 2018 (Time 04:23 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 988នាក់)


បាត់ដំបង៖ជនសង្ស័យចំនួន៣នាក់ជាមុខសញ្ញាចោរកម្មជំនាញខាងលួចកាច់កម៉ូតូត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថាដោយយោងតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកឈឿងគឹមសុងបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមចោរទាំងនោះបានជោគជ័យ។
ជនសង្ស័យទាំង៣ត្រូវកម្លាំងអន្តរាគម៍ឃាត់ខ្លួនបាននៅចំនុចឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨។
ជនសង្ស័យទាំង៣ឈ្មោះ៖ទី១-ឡាំ បូរី ភេទប្រុស អាយ២៥ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។
ទី២-ឡាំ សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។
ទី៣-ឈ្មោះ ភឹម ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងចំណោមជនសង្ស័យទាំង៣នាក់មានកាន់កាតកាសែតជាហេតុធ្វេីអោយក្រុមការងារយេីងសោកស្តាយបំផុតចំពោះទង្វេីរដែលពួកគេបានប្រពឹត្ត ។
នៅរសៀលថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨នេះក្រុមចោរ
ទាំង៣នាក់ត្រូវបានបង្ហាញខ្លួនជាសាធារណ:នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមទាំងភស្តុងតាងតាមភាពជាក់ស្តែង។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកសាងសំណុំរឿងរួចហេីយបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
382 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4393 នាក់
ខែនេះ :
31303 នាក់
3 ខែនេះ :
60538 នាក់
សរុប :
2352176 នាក់