ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រងចាំការសន្យាដោះស្រាយប៉ះពាល់លើគម្រោងផ្លូវដែករបស់លោកអភិបាលក្រុង ប៉ោយប៉ែតយូរពេកប្រជាពលរដ្ឋធ្វើការតវ៉ានៅមុខសាលាក្រុង!
Mon,26 March 2018 (Time 02:57 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1035នាក់)


បន្ទាយមានជ័យ: ផ្លូវរថភ្លើង ពីទី ក្រុងប៉ោយប៉ែតទៅកាន់រាជធានីភ្នំពេញ កំពុងតែដំណើរការ ជួសជុល មានល្បឿនលឿន តែការដោះស្រាយ ផលប៉ះពាល់ ជូនប្រជាពលរដ្ឋបែជាមានការយឺតយ៉ាវ ធ្វើអោយពួកគាត់ព្រួយបារម្ភ ខ្លាចអាជ្ញាធរមិនព្រមសងសំណងនៃផលប៉ះពាល់ដល់ពួកគាត់ទើបនៅព្រឹក ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ នេះ សហគមន៍ រងគ្រោះដោយសារគម្រោងផ្លូវដែកក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត បានលើកគ្នា មកតវ៉ាអហឹង្សា នៅមុខ សាលាក្រុងប៉ោយប៉ែតដើម្បីទាមទារ អោយលោកសានស៊ានហូគណ:នៃ គណ:អភិបាលក្រុងនេះ ពន្លឿនធ្វើការដោះស្រាយតាមការសន្យា ។

លោក វ៉នវ័ន្ត អាយុ៣៧ឆ្នាំ ជាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៅលើគម្រោង ផ្លូវដែកបានអោយដឹងថា មូលហេតុដែល ពួកគាត់មកលើកបដា តវ៉ា នៅមុខសាលា ក្រុងប៉ោយប៉ែត ទាំងព្រឹកបែបនេះ គឺដោយសារ តែ ចង់អោយ លោក សានស៊ានហូ  អភិបាល ក្រុងប៉ោយប៉ែតពន្លឿនក្នុងការដោះស្រាយសំណងនៃផលប៉ះពាល់ជូនពួកគាត់តាមការដែលគាត់សន្យា ជាមួយប្រជាពលរដ្ឋកាលពីថ្ងៃទី៥ខែមករាឆ្នាំ២០១៨ថាធ្វើការដោះស្រាយ សំណងសមរម្យដោយដោះដូររកកន្លែងថ្មីអោយបានមុនរថភ្លើងដំណើរការដើម្បីបញ្ជៀសការគ្រោះថ្នាក់ផ្សេងៗ តែមកដល់ពេលនេះ មានរយះពេលជិត ៣ខែមកហើយមិនទាន់លឺតម្រុយថា ដោះស្រាយ ដូរដីចំណុចណាឲ្យពួកគាត់នៅឡើយ។

ហើយឥឡូវនេះ លឺថា មួយខែទៀត ផ្លូវសាងសង់រួចនិងរថភ្លើងចាប់ដំណើរការទៀតផងទើបធ្វើអោយពួកគាត់មានក្តីបារម្ភកាន់តែខ្លាំងខ្លាចអាជ្ញាធរភ្លេចដោះស្រាយសំណងជូនពរគាត់បានជាពួកគាត់ធ្វើការតវ៉ាទាមទារអោយអាជ្ញាធរពន្លឿនក្នុងការដោះស្រាយ។លោក វ៉នវ័ន្ត បន្ត អោយដឹងទៀតថា: ក្នុងការតវ៉ាព្រឹកនេះមិនបានទទួលលទ្ធផលឡើយព្រោះតែ មន្ត្រីសាលាក្រុងនេះមិនបានអើរពើរចេញមកជួបប្រជាពលរដ្ឋឡើយ។

តែលោកវ៉នវ័ន្តបញ្ជាក់ថា:បើសិនជាលោកសានស៊ានហូមិនព្រមធ្វើការដោះស្រាយតាមការសន្យាទេ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ផ្លូវដែកនៅតែមិនព្រមចុះចាញ់ទេដោយបានប្តេជ្ញាថានឹងធ្វើបាតុកម្មអហឹង្សាបន្តទៅទៀតរហូតទាល់តែមានដំណោះស្រាយបើគ្មានដំណោះស្រាយទេទោះម្បីជា សាងសងស់ផ្លូវរថភ្លើងរួចហើយរថភ្លើង ដំណើរការក៏ដោយក៏ពួកគាត់នៅតែបន្តការតវ៉ា រហូតទាល់តែជោគជ័យ។

ទោះជាយ៉ាងណា លោក សានស៊ានហូ បានប្រាប់ថា លោកមិនបានដឹងថា ប្រជាពលរដ្ឋសហគមន៍ផ្លូវរថភ្លើងនោះមកធ្វើបាតុកម្មនៅមុខសាលាក្រុងទេព្រោះព្រឹកមិញនោះលោក រវល់ចុះទៅទទួលសម្តេចតេជោ ហ៊ុនសែន ដែល ចុះមកសម្ពោធ ការដ្ឋានសាងសង់ផ្លូវ ពីក្រុងសិរីសោភ័ណទៅទីក្រុងបាត់ដំបង ។ លោក អភិបាលក្រុងប៉ោយប៉ែត បន្តអោយដឹងទៀតថា តាមពិតទៅខាងប្រជាពលរដ្ឋនោះខូចព្រោះគេកំពុងតែរៀបចំដោះស្រាយសំណងនិងបែងចែកដីជូនពួកគាត់ហើយតែបែជាពួកគាត់មកធ្វើបាតុកម្មទៅវិញនេះសំណាងហើយគាត់មិននៅបើសិនជាគាត់នៅសាលាក្រុងវិញឲ្យសមត្ថកិច្ចវាយខ្នោះម្តង។តែមជ្ឈដ្ឋាននានាលើកឡើងថា:ជុំវិញបញ្ហានេះអាជ្ញាធរក្រុងមិនគួរអូសបន្លាយពេលវេលាដោះស្រាយផលប៉ះពាល់លើគម្រោងផ្លូវដែកនៅទីក្រុងប៉ោយប៉ែតនេះយូរពេកទេនាំអោយតែមានការយល់ច្រឡំនិងពលរដ្ឋធ្វើការតវ៉ាកាន់តែច្រើនដងធ្វើឲ្យបាក់មុខមាត់អាជ្ញាធរទៅវិញទេបើគង់តែដោះស្រាយជូនពួកគាត់ដដែលកុំអោយមហាជនគិតថាអាជ្ញាធរក្រុងប៉ោយប៉ែតមិនចេះធ្វើការ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
521 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7670 នាក់
ខែនេះ :
27223 នាក់
3 ខែនេះ :
61056 នាក់
សរុប :
2511763 នាក់