ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឧកញ៉ាតាំងអៀងនៅតែបន្តធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តពោធិ៍សាត់មិនបង្ក្រាបប្រជាពលរដ្ឋសំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយស៉ើបអង្កេត!
Wed,28 March 2018 (Time 10:28 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1076នាក់)


ខេត្តពោធិ៍សាត់៖ បែកធ្លាយលោកឧកញ៉ា តាំង អៀង នៅតែបន្តធ្វើសកម្មភាពរាល់ថ្ងៃកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំស្ទើរផ្តាច់មុខនៅខេត្តពោធិ៍សាត់ជ្រកក្រោមស្លាកក្រុមហ៊ុនMDSរបស់លោកឧញ្ញ៉ាទ្រីភាពបន្ទាប់ពីក្រុមហ៊ុនទ្រីភាពបានបញ្ចប់អាជ្ញាប័ណ្ណជិត១០ឆ្នាំមកហើយនោះចំណែកសមត្ថកិច្ចពាក់ព័ន្ធសម្ងំឈឹងហាក់ដូចត្រូវថ្នាំសណ្តំប្រជាពលរដ្ឋសំណូមពរអោយអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៉ើបអង្កេត។
យោងតាមសេចក្ដីរាយការណ៍ពីខេត្តក្នុពោធិ៍សាត់បានអោយដឹងថាក្នុងរយៈពេលត្រឹមតែជាង៣ទៅ៤ខែនេះ សកម្មភាពកាប់បំផ្លាញព្រៃឈើកំពុងតែកើតមានជាលក្ខណៈទ្រង់ទ្រាយធំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សុទ្ធតែប្រភេទឈើធ្នង់និងដឹកឈើរាជ្យកុលចេញពីចំណុចក្រុមហ៊ុនMDSស្ថិតក្នុងឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិ៍សាត់ឆ្លងកាត់ខេត្តកំពង់ឆ្នាំងឆ្ពោះមកកាន់រាជធានីភ្នំពេញសេចក្ដីរាយកាបានឲ្យដឹងថាចំពោះសកម្មភាពកាប់បំផ្លាញឈើនៅស្រុកវាលវែងក៏ដូចជាប្រមូលយកមកដាក់ក្នុងក្រុមហ៊ុនMDSហើយលួចបន្លំកាត់បេសេ ដើម្បីដឹកចេញ សុទ្ធតែប្រភេទឈើរាជ្យកុល និងឈើធ្នង់ សុទ្ធតែជាប៉េសេ​ខុសថាប្រភេទឈើ ក៏ដូចជាច្បាប់និងផ្ទុកលើសទម្ងន់ក្នុងនោះបែរជាមានសមត្ថកិច្ចផ្ទាល់ដែលមានតួនាទីនិងភារកិច្ចជាអ្នកបង្ក្រាបបទល្មើសព្រៃឈើនេះតែម្តងជាអ្នករត់ការផ្លូវតាំងពីស្រុកវាលវែងខេត្តពោធិ៍សាត់ឆ្លងកាត់ខេត្តកំពង់ឆ្នាំងឆ្ពោះមករាជធានីភ្នំពេញក្នុងនោះគោលដៅរបស់ពួកគេភាគច្រើនយកទៅស្តុកទុកនៅឃ្លាំងចំណុចផែស្ងួតនៅត្មាតពងខេត្តកំពង់ស្ពឺខ្លះទៀតត្រូវបញ្ជូនទៅកាន់ខេត្តតាកែវខេត្តកំពតដើម្បីឆ្លងទៅប្រទេសវៀតណាមបានយ៉ាងរលូន។
ប្រជាពលរដ្ឋសូមសុំណូមដល់ឯកឧត្ដមវេងសាខុនរដ្ឌមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទនិងលោកសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានគួរតែចុះត្រួតពិនិត្យមើលបទល្មើសកាប់បំផ្លាញព្រៃឈើខាងលើនេះផងទាន!ព្រោះតែមន្ត្រីថ្នាក់ក្រោមកំពុងតែសម្ងំឈឹងដូចត្រូវសណ្តំបណ្តោយអោយ លោកឧកញ៉ា តាំង អៀង នៅតែបន្តធ្វើសកម្មភាពរាល់ថ្ងៃកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំស្ទើរផ្តាច់មុខនៅខេត្តពោធិ៍សាត់ជ្រកក្រោមស្លាកក្រុមហ៊ុនMDSរបស់លោកឧញ្ញ៉ាទ្រីភាពបន្ទាប់ពីក្រុមហ៊ុនទ្រីភាពបានបញ្ចប់អាជ្ញាប័ណ្ណជិត១០ឆ្នាំមកហើយនោះ ។
ទោះជាយ៉ាងណាពាក់ព័ន្ធនិងព័ត៌មានខាងលើនេះសារព័ត៌មានយើងមិនអាចសនិដ្ឋានថាយ៉ាងណាទេសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយបើការស៉ើបអង្កេត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
559 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7708 នាក់
ខែនេះ :
27261 នាក់
3 ខែនេះ :
61094 នាក់
សរុប :
2511801 នាក់