ឃាត់ខ្លួនជនជាតិឡាវជាមេខ្លោងជួញដូនិងគ្រឿងញៀនឆ្លងដែនរឹបអូសបានថ្នាំញៀន ៣០ គីឡូក្រាម!
ស្ទឹងត្រែង៖កម្លាំងនគរបាលការិយាល័យ«ក៥»នៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនដោយ
រឹបអូសបានថ្នាំញៀន៣០គីឡូក្រាម។
ប្រតិបត្រការ បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៤៥ថ្ងៃទី០៣ខែមីនាឆ្នាំ២០១៨ នៅចំណុចស្ពានទី២ ផ្លូវទៅវ៉ឺនខាំ ព្រំដែនខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ប្រទេសឡាវ។
នេះនៅចំណុចស្ពានទី២ ផ្លូវទៅវ៉ឺនខាំ ព្រំដែនខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ប្រទេសឡាវ។
មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យសារព័តិមានដឹងថាការចាប់ខ្លួនជនសង្សយ័មេក្លោងជួញដូរដឹកជញ្ចូនគ្រឿងញៀនខុសច្បាប់ដ៏ធំជនសង្ស័យជាជាតិឡាវនេះគឺកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥)បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែននេះកម្លាំងបានឃាត់ខ្លូនជនសង្ស័យឈ្មោះកុបគីរីប៉ាត់ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិឡាវទីលំនៅភូមិថាំងឃុក ស្រុក-ខេត្តចំប៉ាសាក់វត្ថុតាង៖សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)៣០កញ្ចប់ទម្ងន់ប្រមាណ៣០គីឡូក្រាមទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចកំពុង រៀបចំឯកសារ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕