ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុរសម្នាក់ ងងុយដេកពេកដេកកើយដែករ៉ៃផ្លូវរថភ្លើង ត្រូវរថភ្លើងកិនដាច់ក្បាលស្លាប់ !
Sat,03 March 2018 (Time 05:12 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1026នាក់)


ខេត្តតាកែវ:បុរសវ័យចំណាស់ម្នាក់ត្រូវរថភ្លើងកិនដាច់ក្បាលស្លាប់យ៉ាងអាណោចអាធម្មខណៈរូបគាត់ទៅមើលគេបូមប៊ៀចាប់ត្រីងងុយដេកពេកដេកកើយដែករ៉ៃ
ផ្លូវរថភ្លើង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគីឡូម៉ែត្រលេខ ៣៧-៣៨ ក្នុងភូមិបាក់រនាស់ ឃុំសំរោង ស្រុកបាទី ខេត្តតាកែវ ពេលរថភ្លើងមកពីក្រុងព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលស្រុកបាទីបានឲ្យដឹងថា ៖ជនរងគ្រោះមានឈ្មោះ មាស ជា ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ បុរសនេះទើបតែតែមកលេងផ្ទះបងប្អូននៅភូមិកើតហេតុខាងលើរួចមិត្តភក្តិបានបបួលគាត់ទៅមើលគេបូមស្រះយកត្រី តែបូមមិនទាន់រីងនៅឡើយទេ។ នៅពេលនោះជនរងគ្រោះងងុយដេកពេកក៏ដើរទៅដេកកើយផ្លូវរថភ្លើងលក់មួយភាំងស្រាប់តែរថភ្លើងមកដល់កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាត្រូវរថភ្លើងកិក្បាលស្លាប់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2016 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4649 នាក់
ខែនេះ :
17039 នាក់
3 ខែនេះ :
56785 នាក់
សរុប :
2482494 នាក់