សាលក្រមអយុត្តិធម៌ ប្រល័យសកម្មជនដីធ្លី ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ អ្នកស្រី ឡុង សុគន្ធី ជាតំណាងសហគមន៍ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានជាប់ពន្ធនាគារ បណ្តោះអាសន្នអស់រយៈពេល ៦ ថ្ងៃមកហើយ ដោយសារ តែសាលាក្រម មិនទាន់ចូលជាស្ថាពរ របស់ សាលាដំបូង ខេត្តបន្ទាយមានជ័យ ។ ក្នុងសំណុំរឿងព្រហ្ម ទណ្ឌ៥៧៦ ចុះថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៤ និង សាលក្រមបង្គាប់ឲ្យចាប់ខ្លួន របស់ លោកចៅក្រម ជំនុំជំរៈឈ្មោះ ផេង កុសល ដែលមានក្រឡាបញ្ជីឈ្មោះ ហង់ ភ័ត្រ្តាក្នុងសាលក្រមលេខ ២៣(ច) ចុះ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៨ ។ អ្នកស្រី ឡុង សុគន្ធី ដៃជាប់ខ្នោះទាំងពីរ មានទឹកភ្នែករលីងរលួង និង ហួសចិត្ត និងតុលាការ ខេត្តបន្ទាយមានជ័យ ជាតុលាការគំរូ បានចោទប្រកាន់មកលើរូប គាត់ទាំងអយុត្តិធម៌ ដោយបានចោទប្រកាន់ថា ប៉ៈពាល់កម្មសិទ្ធិឯកជន ដែលជាប់ទាក់ទងទៅអង្គការអភិ វឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលមានលោក ជុំ រិទ្ធី ជាប្រធាន ។ កាលពីឆ្នាំ២០០៨ អង្គការនេះបានបោះទីស្នាក់ការនៅផ្ទះ លោក អ៊ុក តាំង ស្ថិតនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមាន លោក មាន សំណាង ជាប្រធានអង្គការ លោក ឡឹម ម៉ិច ជាអនុប្រធាន អ្នកស្រី ញឹក សុធា ជាលេខា លោកអ៊ុក តាំង ជាសមាជិក អ្នកស្រី ជាភួង ម៉ាឡៃ ជាសមាជិក ចំណែកអ្នកស្រី ឡុង សុគន្ធី ជាសមាជិកលេខរៀងក្រោយគេ ។ នៅចុងឆ្នាំ២០១៣ អ្នកស្រី ឡុង គន្ធី បានចាកចេញពីអង្គការនេះនៅឆ្នាំ២០១៤ សមាជិកអង្គការនេះ បានទៅវាស់វែងអង្កន់ដីធ្លីអ្នកដ៏ទៃលក់ ។ តែអាជ្ញាធរ និង ទាហ៊ានមានដីនៅចំណុចនោះ បានប្តឹងទៅតុលាការរួមទាំងអ្នកស្រី ឡុង សុគន្ធី ។ នៅក្នុងតុលាការ បានព្យាយាម ទាញអ្នកស្រី ឲ្យចូលក្នុងសមាជិកអង្គការ ហើយរហូតថា ជាប្រធាន ឬ អនុប្រធានទៀតផង ។
ក្រុមអ្នកច្បាប់ ដែលតាមដានក្នុងដំណើរការនេះ បានហួសចិត្ត ដោយបាននិយាយថាៈ នេះជាតុលាការគំរូ? ការពិចារណា វិនិឆ្ឆ័យក្តី ដើម្បីផ្តល់ភាពយុត្តិធម៌ ដល់គូក្តី ហាក់ដូចជាឆាកល្ខោន ចុះកិត្តិយស សេចក្តីថ្លៃថ្នូរ របស់មនុស្ស និងពេលវេលា សម្រាប់ចិញ្ចឹមគ្រួសារ យ៉ាងណា? តុលាការគំរូ ជាប្រព័ន្ធរៀបចំ ឡើងតាមការកំណែទម្រង់ច្បាប់ ដែលបានជំនួយពីរដ្ឋាភិបាលអូស្ត្រាលី តែបើម្ចាស់ជំនួយគេដឹងថា ប្រព័ន្ធយុត្តិធម៌មួយនេះ បានផ្តល់យុត្តិធម៌លក្ខណៈអញ្ចឹង មិនដឹងគេឈឺចាប់យ៉ាងណា! ។
ប្រជាពលរដ្ឋសហគមន៍ថ្នល់បត់បានលើកឡើងថាៈ យើងខ្ញុំមិនអាចឈប់ឈរត្រឹមហ្នឹងទេ ដោយសារអ្នកស្រី ឡុង សុគន្ធី មិនបានប្រព្រឹត្តបទល្មើសទេ ជារឿងអយុត្តិធម៌បំផុត នៅពេល ខាងមុខនេះ នឹងលេចចេញបដា ដែលមានរូបអ្នកស្រី ឡុង សុគន្ធី ស្នើសុំឲ្យតុលាការដោះ លែងអ្នកស្រី ឡុង សុគន្ធី ដោយគ្មានលក្ខខ័ណ្ឌ នឹងចងតាមបណ្តារសហគន៍ ទូទាំងប្រទេស និង អង្គការផ្សេងៗ ដែលគេធ្វើការ ដើម្បីមនុស្សជាតិ ។
ពួកគាត់បន្ថែមថាៈ ការចាប់ខ្លួនអ្នកស្រី ឡុង សុគន្ធី ជាឱកាសដល់ជនឱកាសនិយមបាន ចូលបោះបង្គោលលើដីរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ថ្នល់បត់ ដែលហាក់ដូចជាគេមើលឃើញ ថា តុលាការមានចេតនា ឬ បានទទួលផលប្រយោជន៍ពីភាគីជនអ្នកប្តឹងអ្នកស្រី ឡុង សុគន្ធី ចាប់តំណាងសហគមន៍ ដើម្បីយកដីធ្លី ប្រជាពលរដ្ឋ ២៤៦គ្រួសារ និង ដីទំហំ១៣៥០.៥ ហិកតា ៕