ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សានវិជ្ជាសារាវុធ ទុកលោកហុងលៀងដើម្បីប្រមូលផលប្រយោជន៍ពីការបង្ហូរចូលទៅទំនិញខូចគុណភាព!
Sat,31 March 2018 (Time 02:34 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1299នាក់)


បន្ទាយមានជ័យ:  ក្រោយទទួលតំណែងជា ប្រធានសាខាកាំកុងត្រូល ខេត្ត បន្ទាយមានជ័យ មក លោក សានវិជ្ជាសារាវុធ ត្រូវបាន ទូរទស្សន៍ និងកាសែតក្នុងស្រុកមួយចំនួន បានធ្វើការផ្សព្វផ្សាយព្រោងព្រាតដោយ លើកសសើរអំពីស្នាដៃ ក្នុងការ ចុះត្រួតពិនិត្យ ទំនិញនៅតាមទីផ្សារនានា ដើម្បីកាពារសុខភាពប្រជាពលរដ្ឋ ដោយទប់ស្កាត់ ការប្រើប្រាស់ សារធាតុ គីមី និងចំណីអាហារខូចគុណភាពជាដើម។  
 
តែចំពោះប្រជាពលរដ្ឋវិញបែរជាមើលឃើញថានេះជាការសម្តែងល្ខោនតែប៉ុណ្ណោះ ធាតុពិតគឺមន្ត្រីជំនាញជាអ្នកបើកដៃអោយឈ្មួញខិលខូចលួចនាំចូលប្រហិត គ្រប់ប្រភេទ សាច់មាន់ឆ្អឹងមាន់និងអាហារខូចគុណភាពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយក្នុង១ថ្ងៃៗរាប់តោនមកបំផ្លាញសុខភាព ប្រជាពលរដ្ឋខ្មែជាថ្នូរនិងលុយក្រោមតុ។
 
ប្រភព ព័ត៌មានពីប្រជាពលរដ្ឋខ្មែរដែលរស់នៅ ជាយដែនថៃ បានរាយការណ៍ ឲ្យដឹងថា ជារៀងរាល់ថ្ងៃ សាច់មាន់ ឆ្អឹងមាន់និងប្រហិតខូចគុណភាពដែលជនជាតិថៃគេបោះចោលត្រូវបានឈ្មួញខិលខូចលួចដឹកបង្កប់តាមរទេះ ជនពិការដឹកចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតរាប់តោន ក្នុង១ថ្ងៃៗដោយមានការបើកដៃពីមន្ត្រីកាំកុងត្រូលតែម្តង។
 
ប្រភព ព័ត៌មានបន្តឲ្យដឹងទៀតថា:  បន្ទាប់ពីដឹកជញ្ជូនចេញពីផ្សាររោងគ្លឿ ចេញមកដល់ទឹកដីខ្មែរ ក្រុមកម្មករអូស រទេះពិការដែលមានបង្កប់សាច់មាន់ឆ្អឹងមាន់និង ប្រហិតដែលជាអាហារខូចគុណភាពទាំងនោះមានមកផ្ទេរដាក់រថយន្ត នៅចំណុច ក្រោយផ្សារមង្គលប៉ៅយប៉ែតក្បែរទីលានត្រួតពិនិត្យរបស់គយនិងរដ្ឋាករក្រុងប៉ោយប៉ែត។
 
ដោយមានទាំងរថយន្ត កាមរី ផងរថយន្តកូរ៉េផងចាំដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្តផ្សេងទៀត។ 
 
ប្រភព បន្តអោយដឹងទៀតថា ពេលខ្លះគេឃើញ មន្ត្រីកាំកុងត្រូលចុះមកយកលុយផ្ទាល់ ពេលខ្លះគេឲ្យឈ្មោះឡុង ជាមនុស្សជំនិតរបស់លោកហុងលៀងអនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកទីផ្សារដើរប្រមូលលុយពីរទេះផងនិងពីម្ចាស់រថយន្តដឹកទំនិញទាំងនោះផង។ ពេលខ្លះ គេឃើញលោក ឆាំងកា  ដែលជា មេកម្មកររទេះជនពិការដើរប្រមូលលុយពីក្រុមកម្មករ រទេះពិការ និងរថយន្តដឹកទំនិញទាំងនោះដើម្បីយកឲ្យលោកហុងលៀងទៀតផង។
 
ក្រៅតែពីការប្រព្រឹត្តអំពើរពុក រលួយនៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយនោះ លោកហុងលៀង  នៅមានចំណូលពីការបង្កើតកុងត្រូលជជុះនៅលើផ្លូវ ព្រំដែនអូរបីជាន់ ដោយអោយឈ្មោះរេន ដែលមិនមែនជា​មន្ត្រីកាំកុងត្រូលជាអ្នកប្រមូល លុយកាក់  ពីឈ្មួញដឹកជ្រូក ក្នុងមួយខែ១០០០០០០(មួយលានរៀល)
 
ចំណែក រថយន្តដឹកមាន់ ក្នុង១ខែ ៥០០០០០(ប្រាំសែនរៀល) ហើយនៅ ប្រមូលពី រយថន្ត ដឹកទំនិញផ្សេងៗដែលចេញតាមច្រករបៀងដែលផ្លងកាត់ផ្លូវនេះទៀតផងដោយលោកហុងលៀង ទារមិនអោយចាញ់មន្ត្រីជំនាញ គយនិង មន្ត្រី បសុពេទ្យ ឡើយ។
 
គិតទៅ លោក សានវិជ្ជាសារាវុធ  ពិតជាមានសំណាងល្អ មែនទែនដែល  លោកស៊ានស៊ីណាត បន្សល់ទុក កូនចៅ ដែល ប៉ិនប្រសប់ រកប្រាក់ចិញ្ចឹមមេដូចជា លោក ហុងលៀង នេះអញ្ចឹងបានជាលោក សាន វិជ្ជាសារាវុធ សម្បាយរាប់លុយរហូតភ្លេចគិតពីសុខភាពប្រជាពលរដ្ឋបែបនេះ។ 
 
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា លើកឡើងថា  លោក ម៉កពេជរិទ្ធ ប្រធាន នាយកដ្ឋាន​​ កាំកុងត្រូលគួរតែ ពិនិត្យមើលទង្វើ របស់កូនចៅនៅខេត្ត បន្ទាយមានជ័យផងទាន ! ប្រជាពលរដ្ឋរិះគន់ថាក្រោយទទួលតំណែងជា ប្រធានសាខាកាំកុងត្រូល ខេត្ត បន្ទាយមានជ័យ មក លោក សានវិជ្ជាសារាវុធ ត្រូវបាន ទូរទស្សន៍ និងកាសែតក្នុងស្រុកមួយចំនួន បានធ្វើការផ្សព្វផ្សាយព្រោងព្រាតដោយ លើកសសើរអំពីស្នាដៃ ក្នុងការ ចុះត្រួតពិនិត្យ ទំនិញនៅតាមទីផ្សារនានា ដើម្បីកាពារសុខភាពប្រជាពលរដ្ឋ ដោយទប់ស្កាត់ ការប្រើប្រាស់ សារធាតុ គីមី និងចំណីអាហារខូចគុណភាពជាដើម។  
 
តែចំពោះប្រជាពលរដ្ឋវិញបែជាមើលឃើញថានេះជាការសម្តែងល្ខោនតែប៉ុណ្ណោះ ធាតុពិតគឺមន្ត្រីជំនាញជាអ្នកបើកដៃអោយឈ្មួញខិលខូចលួចនាំចូលប្រហិត គ្រប់ប្រភេទ សាច់មាន់ឆ្អឹងមាន់និងអាហារខូចគុណភាពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតយក្នុង១ថ្ងៃៗរាប់តោនមកបំផ្លាញសុខភាព ប្រជាពលរដ្ឋខ្មែជាថ្នូរនិងលុយក្រោមតុ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
576 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7725 នាក់
ខែនេះ :
27278 នាក់
3 ខែនេះ :
61111 នាក់
សរុប :
2511818 នាក់