ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រដូវចោរចេញលួចឡាន អស់ល័ក្ខជិៈជួបម្ចាស់ ត្រូវបាននគរបាលស្នងការ ខេត្តក្របួច បានពីរនាក់
Sun,04 March 2018 (Time 07:36 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1195នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៨ វេលា ម៉ោង ១ រំលងអាធ្រាត្រ មានក្រុមចោរមួយក្រុម មានគ្នា ៣ នាក់ បានចូលលួចរយន្តម៉ាក កាមារីកាលីហ្វ័រញ៉ា មានស្លាកលេខ ឆ ២៧៦៧ ពភ ២ នៅចំណុចការ៉ាស ឡាន នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាកម្មសិទ្ធិរបស់ ឈ្មោះ ជាង ចិន ។ ក្នុងការធ្វើសកម្មភាពនៅក្នុង Camera សុវត្ថិភាព ចោរទាំងបីនាក់នោះ បានប្រើប្រាស់ពេលវេលាលឿន បំផុត ហើយបាននាំយករថយន្តចេញ ដោយសុវត្ថិភាព ។ ក្រោយពី​បានដឹងថា បាត់រថយន្ត ម្ចាស់រថយន្ត បានរាយ ការណ៍ទាំងយប់ទៅសមត្ថកិច្ច ដើម្បីជួយពួនស្ទាក់ចាប់ជនប្រព្រឹត្តនោះ ។

នៅពេលរសៀល ម្ចាស់រថយន្ត និងមិត្តភក្តិ បានធ្វើដំណើរតាមផ្លូវជាតិ លេខ ៥ មកពីប៉ោយប៉ែតវិញ ស្រាប់តែបាន ជួបរថយន្ត ដែលចោរលួចនោះ កំពុងតែបើកបញ្ច្រាសទិសគ្នា  ។ ម្ចាស់រថយន្តបានឃើញហើយ ក៏បានបត់រថយន្ត ដេញតាម ព្រមទាំងរបាយការណ៍ទៅកងកំលាំងមន្ត្រីនគរបាល យុត្តិធម៌ បានចុះទៅដល់កន្លែងនោះភ្លាម  ចំណែក ជនសង្ស័យបានទុកឡានចោលចុះរត់គេខ្លួ​ន តែមិនរួចពីភ្នែកសមត្ថកិច្ចប៉ូលិស ដ៏មានជំនាញ បានចាប់បាន២ នាក់ ចំណែក ១ នាក់ទៀត បានរត់គេចខ្លួន ។ សារព័ត៌មានខ្មែរជាយដែន មិនទាន់បានដឹងសាវតាជាតិ ជនជាប់សង្ស័យ ទាំងពីរនាក់នោះនៅឡើយ ដោយសារមន្ត្រីនគរបាលយុត្តិធម៌កំពុងតែសាកសួរ យកចំលើយបន្ត ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
221 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4600 នាក់
ខែនេះ :
24538 នាក់
3 ខែនេះ :
61453 នាក់
សរុប :
2353093 នាក់