ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីយោធាព្រំដែនកងល្បាត២ផ្គើនបទបញ្ជារសម្តេច ក្រឡាហោម លោកសួនបវរនិងលោកអាត់ខែមសម្ងំ ឈឹងសង្ស័យពាក់ព័ន្ធនិងផលប្រយោជន៍!
Mon,05 March 2018 (Time 10:15 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 3061នាក់)


បន្ទាយមានជ័យ៖បទល្មើសឆ្លងដែននៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងនៅតាមខ្សែរបន្ទាត់
ព្រំដែន កម្ពុជា-ថៃ ជាពិសេសច្រក របៀង​ចំការ​គ ក្នុងភូមិសាស្ត្រស្រុកស្វាយចេកនៃខេត្តបន្ទាយមាន
ជ័យ  កំពុងតែល្បីល្បាញខ្លាំង  ថាបានបើកដៃអោយមេខ្យល់នាំពលករឆ្លងដែនចូលទឹកដីថៃទាំងប្រថុយ
ប្រថានទៅកាប់ឈើរគ្រញូងនៅក្នុងទឹកដីថៃ និងបាននាំចូលនូវម៉ូតូក្តៅ រួមទាំងរថយន្តចង្កូតស្តាំ  ពីប្រទេស
ថៃផងដែរ។
ប្រភព ព័ត៌មានពីប្រជាពលរដ្ឋរស់នៅជាយដែនថៃបានលួចខ្សឹបប្រាប់ថា៖ដោយមានការឃុបឃិតជាមួយយោធាថៃទល់មុខគ្នាប៉ុស្តិ៍ថាប់យ៉ាមដែលគ្រប់គ្រងដោយមេបញ្ជាការឈ្មោះ«ហួណាមូ»ទើបច្រករបៀង ចំការគ ដែលស្ថិតនៅក្នុងភូមិចំការឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ 
 ដែលគ្របគ្រងដោយលោក«ហានយ៉ុង»មេបញ្ជារកងល្បាត២ នៅតែ​ដំណើរការ​យ៉ាង​រលូន​ដដែល​បើទោះបី
ជាសម្តេចក្រឡាហោម«សខេង»ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់បទ បញ្ជារអោយ
បិទច្រករបៀងនៅតាមខ្សែរបន្ទាត់ព្រំដែនដើម្បីសំដៅទប់ស្កាត់រាល់បទល្មើសឆ្លងដែនដែលធ្វើអោយបាត់
បង់ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបង្ករគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋដោយសារតែជនខិលខូច ជួញដូរមនុស្សឆ្លងដែន  និងបោកបញ្ឆោតពលរដ្ឋខ្មែរចូលទៅកាប់ឈើរគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃ
រងនូវការបាញ់សម្លាប់និងចាប់ដាក់គុកពីសំណាក់សមត្ថកិច្ចថៃនោះ។ត្រូវបានគេមើលឃើញថា បទបញ្ជារ របស់ សម្តេចក្រឡាហោម«ស.ខេង»ហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ។ដូចចាក់ទឹកលើក្បាលទា អញ្ចឹង
ដោយសារតែមន្ត្រីក្រោមឱវាទចាត់ទុកបទបញ្ជារគ្រាន់តែជាការ កូតទ្រ អោយសត្វគោស្តាប់ប៉ុណ្ណោះ។
 ជាងនេះទៅទៀត​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន  មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំ ដែន​លេខ​៥០៣ គឺជា​អ្នក​ឃុបឃិត ​បើកដៃ​ឲ្យ​មនុស្ស​ជំនិត​របស់ ខ្លួន​ប្រព្រឹត្ត​បទ ល្មើស​ ឆ្លងដែន​នាំចូល​ម៉ូតូ​គេចពន្ធ  រថយន្ត​ចង្កូត​ស្ដាំ និង​ឈើ​គ្រញូង ​ពី​ទឹកដី​សៀម​ដោយ​គ្មាន​ ខ្លាចក្រែង​អ្វី​ឡើយ​។  អ្វីដែល​គួរ​ឲ្យ​កត់ សម្គាល់​នោះ​គឺ​លោក សួន បវរ អភិបាល ខេត្ត​បន្ទាយមានជ័យ  និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ស្រុក​ស្វាយចេក  ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល។
ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិភាគ​៥​ផងដែរ​។
ហើយមនុស្ស​ជំនិត​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ២​នាក់​ដែល​កំពុង​ល្បីល្បាញ​ខាង​នាំចូល
​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ឈើ​គ្រញូង​នោះ​ម្នាក់​ឈ្មោះ ឆៃ និង​ម្នាក់ទៀត​ឈ្មោះ រ៉េត បុគ្គល​ទាំង​២​នាក់​នេះ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មោះ ឆៃ គឺជា​អ្នករកស៊ី​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​សៀម​តាម​ច្រករបៀង​ចំការ​គ ហើយ​ឈ្មោះ រ៉េត គឺជា​អ្នក​នាំចូល​ឈើ​គ្រញូង​ខុសច្បាប់​ពី​ទឹកដី​សៀម​តាម​ច្រករបៀង​ចំការ​គ​ដូចគ្នា​។ តែអ្វីដែលគួរអោយកត់សំគាល់នោះគឺឈ្មោះឆៃនេះគ្រាន់តែជាឈ្មួញកំប៉ិកកំប៉ុកប៉ុណ្ណោះគឺនៅមានឈ្មួញធំៗដែលមានអ្នកមានឥទ្ធិពលខ្លាំងទើបអាចរកស៉ីបានព្រោះនៅមាត់ច្រកទាំងអស់សុទ្ធសឹងតែមានសមត្ថកិច្ច
បង្ក្រាបបទល្មើសសេដ្ឋកិច្ចទាំងអស់។
ប្រភពបន្តអោយដឹងទៀតថាពេលនេះមានឈ្មួញធំម្នាក់ទៀតឈ្មោះខែមសោភ័ណជាមេការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋានខេត្ត បន្ទាយមានជ័យដែលត្រូវជាកូនបង្កើតរបស់លោកឧត្តមសេនិយ៍ទោ«អាត់ខែម»ស្នងការខេត្តបន្ទាយមានជ័យនេះផងដែរព្រោះតែបែបនេះទើបម៉ូតូក្តៅនិងរយន្តចង្កូតស្តាំបានដោយរលូន។
ជុំវិញនៃការចោទប្រកាន់របស់ប្រជាពលរដ្ឋថាកូនប្រុសលោកស្នងការខេត្តបន្ទាយមានជ័យជាមេឈ្មួញធំក្នុងការនាំចូលម៉ូតូក្តៅនិងរថយន្តចង្កូដស្តាំនេះអ្នកសារព័ត៌មានយើងមិនអាចសន្និដ្ឋានថាយ៉ាងណានោះទេ។
តែមជ្ឈដ្ឋាននានាបានលើកឡើងថាអធិការកិច្ចរបស់ក្រសួងមហាផ្ទៃគួរតែបើកការស៊ើបអង្កេតតាមខ្សែរ
បន្ទាត់ព្រំដែនទៅដឹងហើយថាតើមន្ត្រីក្រោមឱវាទជាពិសេសលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យយកចិត្តទុកដាក់បិទច្រករបៀងជិតទេ?  ហើយការលួចបើកច្រករបៀងផ្គើនបទបញ្ជារសម្តេចក្រឡាហោម«ស ខេង»មានការឃុបឃិតពីសមត្ថកិច្ច
ណាខ្លះ? 
តើចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋថា លោកខែមសោភ័ណប៉ូលិសមេការិយាល័យកំរិតស្រាលកូនប្រុសលោកស្នងការខេត្តជាមេឈ្មួញធំក្នុងការរកស៊ីនាំចូលម៉ូតូក្តៅរថយន្តចង្កូតស្តាំតាមច្រករបៀងពិតឬយ៉ាងណា? 
ដើម្បីកិត្តិយសនិងភាពស្អាតស្អំរបស់កងកម្លាំងនគរបាលជាតិផងនិងដើម្បីអោយបទបញ្ជារដ៏ខ្ពងខ្ពស់របស់សម្តេចក្រឡាហោម«សខេង»មានតម្លៃមិនក្លាយជាការកូតទ្រអោយសត្វគោស្តាប់សម្រាប់មន្ត្រីនៅតាមព្រំ
ដែននេះ៕
 
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
340 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7489 នាក់
ខែនេះ :
27042 នាក់
3 ខែនេះ :
60875 នាក់
សរុប :
2511582 នាក់