ជនបរទេសម្នាក់ដេកស្លាប់ក្នុងសណ្ឋាគារកាស៊ីណូហ្គ្រេនដាយមិនស៊ីធី សង្ស័យជាឃាតកម្ម
ប៉ោយប៉ែត : ជនបរទេសម្នាក់ដេកស្លាប់លើរាងកាយសាកសពមានស្នាមជាំជាច្រើនកន្លែងដែលគេសង្ស័យជាឃាត
កម្មខណៈជនរងគ្រោះមកស្លាប់នៅបន្ទប់អ្នកផ្សេងជួលម្ចាស់បន្ទប់គេចខ្លួនបាត់។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី5ខែមិនាឆ្នាំ2018 ក្នុងសណ្ឋាគារកាស៊ីណូ
ហ្គ្រេនដាយមិនស៊ីធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមាន
ជ័យ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានអោយដឹងថា៖មានជនបរទេសម្នាក់ដេកស្លាប់នៅសណ្ឋាគារកាស៊ីណូហ្គ្រេនដាយម៉ិនស៊ីធីសង្ស័យជាអំពើឃាតកម្មព្រោះលើរាងកាយជនរងគ្រោះមានស្នាមជាំ ជាច្រើនកន្លែង។ ជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារហ្គ្រេនដាយមុិនលេខ304ជាន់ទី3ហើយសមត្ថកិច្ចជំនាញពាក់ព័ន្ធpl&pmពិសេសplរបស់ក្រសួងដែលបំរើការងារនៅតាមកាស៊ីណូបានចូលទៅបន្ទប់កើតហេតុដើម្បី
ត្រួតពិនិត្យកោសលវិច័យលើរាងកាយសពឃើញថាលើសពមានស្នាមជាំជាច្រើនកន្លែងចំណុចលើដៃ ដោយសមត្ថកិច្ចដាក់ការសង្ស័យជំហ៊ានដំបូងថាជាអំពើឃាតកម្ម។
ប្រភពពីសមត្ថកិច្ចថាបន្ទប់កើតហេតុអ្នកផ្សេងជួលប៉ុន្តែបែជាជនរងគ្រោះស្លាប់នៅទីនោះទៅវិញឯអ្នក
ជួលបន្ទប់បែជាគេចខ្លួនបាត់។សាកសពពេលយកចុះពីបន្ទប់កើតហេតុសន្តិសុខនៅកាស៊ីណូនោះបានព្យាយាមហាមឃាត់មិនឲ្យអ្នកសារព័តិមានថតយករូបភាពនោះទេ។
សពត្រូវបានគេយកទៅតម្កល់នៅវត្តបាលិលេយ្យក្នុងក្រុងប៉ោយប៉ែតដើម្បីរងចាំសាច់ញាតិមកទទួលយកទទួលយកទៅធ្វើបុណ្យតាមប្រពៃណិយ៍៕