ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋជាង២០០នាក់ប្រដាប់ដោយកាំបិត ពូថៅ ផ្ទុះការតវ៉ាបិទផ្លូវជាតិ76Aត្រូវបានទាហានបាញ់ស្លាប់ ៦នាក់និងរបួស៤០នាក់!
Thu,08 March 2018 (Time 09:23 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1120នាក់)


ក្រចេះ៖ អត់ធ្មត់មានដែនកំណត់ ទីបំផុតផ្ទុះដូចភ្នំភ្លើងដោយខឹងនឹងកំលាំងចំរុះចុះរុះរើផ្ទះរបស់ពួកគាត់នៅតាមក្រវាត់ព្រំដីក្រុមហ៊ុនមេមត់ដែលមានទំនាស់មិនទាន់បានដោះស្រាយរួចរាល់ប្រជាពលរដ្ឋជាង២០០នាក់ប្រដាប់ដោយកាំបិតពូថៅផ្ទុះការតវ៉ាបិទផ្លូវជាតិ76A បង្កការភ្ញាក់ផ្អើលកាល វេលាម៉ោង១១និង០០នាទីថ្ងៃព្រហស្បត៏ ៧រោជខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ខែមិនាឆ្នាំ២០១៨ នៅចំណុចច្រកចូលរបស់ក្រុមហ៊ុនមេមត់ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ  ។ 
ប្រភពពត៌មានរាយការណ៍អោយដឹងថា៖ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុនមេមត់ ប្រជាពលរដ្ឋជាង២០០នាក់ ប្រដាប់ដោយ ដំបង កាំបិត ពូថៅ នៅក្នុងដៃ បានចុះមកបិទផ្លូវជាតិ លេខ៧៦Aដោយសារខឹងនឹងកំលាំងចំរុះចុះរុះរើផ្ទះរបស់ពួកគាត់នៅតាមក្រវាត់ព្រំដីក្រុមហ៊ុនមេមត់ ដែលមានទំនាស់មិនទាន់បានដោះស្រាយរួចរាល់ ហេតុការណ៏នេះនៅកំពុងដោះ ស្រាយគ្នានៅទ្បើយ។
លោក ​វណ្ណី​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​អាជ្ញាធរ​ បាន​ចុះ​រុះ​រើ​ខ្ទម​ ដែល​ពលរដ្ឋ​សង់​លើ​ដី​ជម្លោះ ហើយ​ពលរដ្ឋ​​បាន​ធ្វើ​ការ​តវ៉ា ដែល​បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា និង​ការ​បាញ់​កាំភ្លើង​កើត​ឡើង។ ភ្លាម​ៗ​នោះ ​ប្រជា​ពល​រដ្ឋ​ចំនួន​ ២​ នាក់​បាន​ស្លាប់​ នៅ​នឹង​​កន្លែង​ និង​ ៤​ នាក់​​ទៀត​ បាន​ស្លាប់​តាម​ផ្លូវ​​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ ក្នុង​ហេតុ​ការណ៍​នេះ ទូរស័ព្ទ​​របស់​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​ ២០០​ គ្រឿង ​ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត។
លោក​ ប៉ុង វិន ​មេឃុំ​ ២ ​ធ្នូ​ បាន​ឲ្យ​​ដឹង​ថា លោក​បាន​ឃើញ​គេ​ដុត​ផ្ទះ​ពលរដ្ឋ​ ប្រមាណ​ជា​ ៧​ គ្រួសារ និង​បាន​ដុត​​ជា​បន្ត​បន្ទាប់ ព្រម​ទាំង​មាន​កាប់​បំផ្លាញ​ដើម​ចេក ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ខឹង ​និង​ប្រមូល​ផ្តុំ​គ្នាបិទ​ផ្លូវ។ ពេល​នោះ​ ក្រុម​អាជ្ញាធរ​បាន​ប្រាប់​​ពលរដ្ឋ​ឲ្យ​បើក​ផ្លូវ​​វិញ តែ​ពលរដ្ឋ​មិន​ព្រម​បើក​។ លោក​អះអា​ងផ​ង​ដែរ​ថា មាន​ពលរដ្ឋ​ ២​ នាក់​ស្លាប់​ នៅ​នឹង​កន្លែង​កើត​ហេតុ។
ពលរដ្ឋ​​នៅ​ក្នុង​ហេតុ​ការណ៍​នោះ បាន​​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​​បាន​នាំគ្នា​តវ៉ា​ រយៈ​ពេល​ ៣​ ថ្ងៃ​មក​ហើយ ប៉ុន្ដែ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​ ពលរដ្ឋ​ បាន​នាំ​គ្នា​ទៅ​តវ៉ា​ ដោយ​បិទ​ផ្លូវ​ ទើប​បាន​ជា​ក្រុម​ទាហ៊ាន​ បាន​បាញ់​រះ​មក​លើ​ក្រុម​ប្រជា​ពលរដ្ឋ​យ៉ាង​សាហាវ​បែប​នេះ។ ក្រុម​ទាហ៊ាន​មាន​កាំភ្លើង​គ្រប់​ដៃ ប៉ុន្ដែ​មន្រ្តី​នគរ​បាល និង​កង​រាជ​អាវុធ​ហត្ថ​ មិន​មាន​កាំភ្លើង​ទេ។
លោក​​អះ​អាង​ថា​៖«ការ​បាញ់​ប្រហារ​នេះ ត្រូវ​​បាន​បញ្ជា​ផ្ទាល់​ដោយ​លោក​អភិបាល​ខេត្ត សរ ចំរុង ព្រោះ​ដីនេះ​ ជាដី​របស់​លោក​ស្រី​ ហ៊ុន ម៉ាណា កូន​ស្រី​សម្ដេច ​ហ៊ុន សែន​។ ពេល​បាញ់​នោះ​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​ ៣​ នាក់ រត់​ចេញ​ពីកន្លែង​កើត​ហេតុ​ប្រហែល​៥០ ​ម៉ែត្រ ទើប​ស្លាប់ និង​ម្នាក់​ទៀត ស្លាប់​តាម​ផ្លូវ ខណៈ​ដែល​ឡាន​ពេទ្យ​ដឹក​ទៅ​សង្រ្គោះ​បន្ទាន់»។អភិបាល​ខេត្ត​ក្រចេះ​ លោក សរ ចំរ៉ុង មិន​ទាន់​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ។
ទោះជាយ៉ាងមហាជនលើកឡើងថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់មេត្តាជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋអោយមានយុត្តិធម៌ទើបប្រសើរមិនមែនកាន់ជើងតែខាងក្រុមហ៊ុនដែលមានលុយមានអំណាច
ទៅបំពានអ្នកក្រតូចតាចតាមតែទំនើងចិត្តនោះដែរហើយការ អត់ធ្មត់មានដែនកំណត់ បើធ្វើអោយដល់ក
ច្បាស់ជាកំហឹងរបស់ពលរដ្ឋផ្ទុះដូចភ្នំភ្លើងអញ្ចឹង!៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
248 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7397 នាក់
ខែនេះ :
26950 នាក់
3 ខែនេះ :
60783 នាក់
សរុប :
2511490 នាក់