ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បទបញ្ជាសម្តេចក្រឡាហោម«ស ខេង»ត្រូវបាន យោធាព្រំដែនជាន់ឈ្លី លោកសួនបវរធ្មេចភ្នែក ខណៈមន្ត្រីជំនាញស្ទើរគ្រប់ស្ថាប័នដាក់កុងត្រូលជជុះប្រមូលផលប្រយោជន៍!
Thu,08 March 2018 (Time 02:31 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1421នាក់)


បន្ទាយមានជ័យ៖លោកសួនបវរសុខចិត្តធ្មេចភ្នែកធ្វើមើលមិនឃើញបណ្តោយអោយយោធាតាមខ្សែរបន្ទាត់ព្រំដែនជាន់ឈ្លីបទបញ្ជារសម្តេចក្រឡាហោម«សខេង»ដោយបើកច្រករបៀងនិងបង្ហូរចូលទំនិញ
គ្រប់ប្រភេទដែលធ្វើឲ្យខាតបង់ពន្ធចូលរដ្ឋនិងធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ 
ចំណែកមន្ត្រីជំនាញជាច្រើនស្ថាប័នឆ្លៀតឱកាសដាក់កុងត្រូលជជុះប្រព្រឹត្តអំពើរពុករលួយយកប្រាក់ដាក់ហោប៉ៅរៀងៗខ្លួនយ៉ាងត្រជាត់ចិត្ត។
ទោះបីជាសម្តេចក្រឡាហោម«សខេង»ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់បទ បញ្ជារអោយបិទច្រករបៀងនៅតាមខ្សែរបន្ទាត់ព្រំដែនដើម្បីសំដៅទប់ស្កាត់រាល់បទល្មើសឆ្លងដែនដែលធ្វើអោយបាត់បង់ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបង្ករគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋដោយសារតែជនខិលខូច ជួញដូរមនុស្សឆ្លងដែន  និងបោកបញ្ឆោតពលរដ្ឋខ្មែរចូលទៅកាប់ឈើរគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃរងនូវការបាញ់សម្លាប់និងចាប់ដាក់គុកពីសំណាក់សមត្ថកិច្ចថៃនោះ។ត្រូវបានគេមើលឃើញថាបទបញ្ជាររបស់សម្តេចក្រឡាហោម«ស.ខេង»ហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ។ដូចចាក់ទឹកលើក្បាលទាអញ្ចឹងដោយសារតែមន្ត្រីក្រោមឱវាទចាត់ទុកបទបញ្ជារគ្រាន់តែជាការកូតទ្រអោយសត្វគោស្តាប់ប៉ុណ្ណោះ។
ដោយសារតែមន្ត្រីយោធាដែលឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន នៅតែបន្តលួចបើកច្រករបៀងនិងបង្ហូរ
ចូលនៅទំនិញគេចពន្ធ រាប់ទាំងរថយន្តចង្កូតស្តាំ  ម៉ូតូក្តៅ  ឈើរគ្រញូង គ្រឿងបរិក្ខារ សង្ហារិម  ជ្រូក មាន់ទា គោ ក្របីនិងអាហារខូចគុណភាពប្រទេសថៃ ដដែល ។
ប្រជាពលរដ្ឋរស់នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃនៅភូមិថ្នល់បត់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  ខេត្ត បន្ទាយមានជ័យបានរាយការណ៍អោយដឹងថា៖ដោយសារតែ តាមបណ្តោយខ្សែរ បន្ទាត់ព្រំដែនកម្ពុជា-ថៃ
ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ  ស្រុកស្វាយចេក ស្រុកថ្មពួកដែលគ្រប់គ្រងដោយយោធាខ្លះនិងនគរបាលកាពារព្រំដែនខ្លះផងបានបន្តលួចបើកច្រករបៀងចេញនូវបទល្មើសគេចពន្ធគ្រប់ប្រភេទជាយូរមកហើយ ទោះបីជាសម្តេចក្រឡាហោម  «ស ខេង»  ដាក់បទបញ្ជារអោយបិទច្រករបៀតាមបណ្តាព្រំដែនទាំងអស់តែលោក អភិបាលខេត្តបន្ទាយមានជ័យ គឺលោកសួនបវរ ហាក់ដូចជាមិនខ្វាយខ្វល់ អនុវត្តន៍តាមឡើយហើយធ្មេចភ្នែកធ្វើមើល មិនឃើញ បណ្តោយអោយយោធាតាមខ្សែរបន្ទាត់ព្រំដែនជាន់ឈ្លីបទបញ្ជារសម្តេចក្រឡាហោម«សខេង»ដោយបើកច្រករបៀងនិងបង្ហូរចូលទំនិញគ្រប់ប្រភេទដែលធ្វើឲ្យខាតបង់ពន្ធចូលរដ្ឋនិងធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរចំណែកមន្ត្រីជំនាញជាច្រើនស្ថាប័ន  ដូចជា គយខេត្ត  មន្ត្រីជំនាញបសុពេទ្យ  មន្ត្រីជំនាញកាំកុងត្រូល  ប៉ូលិសសេដ្ឋកិច្ច ទាហាននិងប៉ូលិសប៉ុស្តិ៍ផងដែរឆ្លៀតឱកាសដាក់កុងត្រូលជជុះប្រព្រឹត្តអំពើរពុករលួយយកប្រាក់ដាក់ហោប៉ៅរៀង.ៗខ្លួនយ៉ាងត្រជាត់ចិត្ត។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចុះ ស្រាវជ្រាវជាប្រញាប់
ព្រោះតែ មានការឃុបឃិតគ្នាបើកច្រករបៀងតាមខ្សែរបន្ទាត់ព្រំដែន ចេញនូវ រថយន្តចង្កូតស្តាំ  ម៉ូតូក្តៅ  ឈើរគ្រញូងនិងអាហារខូចគុណភាពដែលធ្វេើបាត់បង់ថវិការពន្ធចូលរដ្ឋនិងធ្វើអោយប៉ះពាលដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរតែផលប្រយោជនបានទៅមន្ត្រីជំនាញមួយក្តាប់តូចដែលលួចដាក់កុងត្រូលជជុះទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
251 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7400 នាក់
ខែនេះ :
26953 នាក់
3 ខែនេះ :
60786 នាក់
សរុប :
2511493 នាក់