ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សាន ស៊ានអភិបាលក្រុងប៉ោយប៉ែត ភ្លេចការសន្យារបស់ខ្លួន ជាមួយប្រជាពលរដ្ឋរងគ្រោះ ផលប៉ៈពាល់ផ្លូវដែក?
Tue,10 April 2018 (Time 11:05 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1143នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៨ មានមន្ត្រីតូចធំ ចូលសម្ពោធរថភ្លើងចាប់ផ្តើម ដំណើរការ ពីក្រុងសិរីសោភ័ណ ពីក្រុងប៉ោយប៉ែត ដែលមន្ត្រីធំតូច និងប្រជាពលរដ្ឋបានចូលរួម ជិៈ សាកល្បង  ដោយឥតគិតថ្លៃ រយៈពេល ៣ ខែ ។

លោក សាន ស៊ានហូ គ្រាន់តែឡើងជាអភិបាលក្រុងប៉ោយប៉ែតភ្លាម ចាប់ផ្តើមរំដោះក្រុងសំរាម ឲ្យទៅ ជាក្រុងស្អាត មានបរិស្ថានល្អ ហើយប្រជាពលរដ្ឋអបអរសារទក្នុងការរៀបចំនេះ សូម្បីនៅកន្លែងមួយ ចំនួន លោក បានប្រើអំណាចរដ្ឋបាល ដើម្បីធ្វើយ៉ាងណាឲ្យក្រុងប៉ោយប៉ែត បានប្រសើរឡើង ។

ក្នុងការស្តារ និង រំដោះក្រុងសំរាមមួយនេះឲ្យផុតពីភក់ជ្រាំនោះ លោកក៏​បានធ្លាប់បានសន្យាជាមួយ ប្រជាពលរដ្ឋ រងគ្រោះដោយសារស្ថាបនាផ្លូវរថភ្លើង ដោយលោកសន្យាថា នឹងធ្វើការដោះស្រាយមុន រថភ្លើងបើកលើផ្លូវដែក ។ តែមកដល់ពេលនេះ លោក សាន ស៊ានហូ កំពុងតែចង់ដោះដៃ ឬ មានចង់ មានចេតនាគេចវេស ពីការទទួលខុសត្រូវ ក្នុងការដោះស្រាយ ។ ជារឿយៗ ឃើញមានប្រជាពលរដ្ឋ ធ្វើបាតុកម្មអហិង្សានៅខាងមុខ សាលាក្រុងប៉ោយប៉ែត ជាសាររំលឹកឲ្យលោកអភិបាលក្រុងរូបនេះ  បានដឹងអំពីការសន្យារបស់ខ្លួន ។ សារព័ត៌មានខ្មែរជាយ ដែន សង្ឃឹមថាៈ លោក សាន ស៊ានហូ នឹង គោរពការសន្យា ហើយចាប់ផ្តើមដោះស្រាយជូនប្រជាពលរដ្ឋ ប្រសើរជាង ការសន្យាមិនអនុវត្ត គឺ ស្មើ មិនទទួលខុសត្រូវ ឬ ហៅម្យ៉ាងទៀតថា សន្យាខ្យល់ ?៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
443 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7592 នាក់
ខែនេះ :
27145 នាក់
3 ខែនេះ :
60978 នាក់
សរុប :
2511685 នាក់