ក្មេងប្រុសអាយុ១ខែកន្លះម្នាក់ធ្លាក់ចូលកាំម៉ូតូកៀបស្លាប់!
ព្រៃវែង៖កក្រើកបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយសារតែភាពធ្វេសប្រហែសរបស់ម្តាយដោយកន្សែងរុំទារកនោះចូលកាំធ្វើអោយទារកអាយុ១ខែកន្លះម្នាក់ធ្លាក់ចូលកាំម៉ូតូកៀបស្លាប់ភ្លាមៗ។
សមត្ថកិច្ចបានប្រាប់ថា៖កាលពី វេលាម៉ោង 08ព្រឹកថ្ងៃទី12ខែមេសាឆ្នាំ2018 នៅចំណុចមុខផ្ទះឈ្មោះ ជុល អឿង ភេទប្រុស នៅភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងលើផ្លូវក្រាលកៅស៊ូមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយ ស្លាប់ក្មេង១នាក់ ឈ្មោះ អេង ម៉េងហ៊ួ ភេទប្រុស អាយុ 1ខែកន្លះ ឪពុកឈ្មោះ អូន អេង អាយុ29ឆ្នាំ និងម្តាយឈ្មោះ ម៉េង នាត អាយុ 19ឆ្នាំ រស់នៅ ភូមិច្រកច្របក់ ឃុំជុប ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមូលហេតុម្តាយខ្វះការប្រុងប្រយ័ត្នដែលបណ្តាលអោយកន្សែងដែលកំពុងរំកូនចូលកាំម៉ូតូចូលទាំងកូនបណ្ដាលអោយស្លាប់ភ្លាមៗបច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ទោះជាយ៉ាងណាមហាជនបានលើកឡើងថា ហេតុអ្វី ម្តាយធ្វេសប្រហែសយ៉ាងនេះ រឿងកន្សែង រឺក៍ក្រមា ពេលជិះម៉ូតូ បានដឹង បានលឺជាយូរណាស់មកហើយ នៅតែគ្រោះថ្នាក់បានទៀតគួរអោយអាណិតក្មេងតូចនេះជាពន់ពេកនេះក៏ជាមេរៀនមួយសំរាប់ស្ត្រីទាំងឡាយដែលមានកូនតូចត្រូវមានការប្រុងបប្រយត្ន័ផងកុំអោយជួបរឿងបែបនេះទៀត៕