ប្រទះឃើញដែកកេះដូចគ្រាប់បែកស្របពេលដែល សម្តេចហ៊ុនសែនប្រកាសឲ្យទប់ស្កាត់គម្រោងបំផ្ទុះ គ្រាប់បែកនាឱកាសចូលឆ្នាំថ្មី!
បាត់ដំបង៖អ្នកណាមិនបះសក់បើដូចយ៉ាងនេះហើយគាប់ជួនពេលដែលមានពាក្យចចាមអារាមថាមានក្រុម
មនុស្សប៉ុនប៉ងបំផ្ទុះគ្រាប់បែកក្នុងឱកាសចូលឆ្នាំផងនោះ!ស្រាប់តែរសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០១៨មានរឿងគួរភ្ញាក់ផ្អើលក្រោយប្រជាពលរដ្ឋប្រទះឃើញដែកកេះសម្រាប់ប្រើប្រាស់ក្នុងការដុតបារីដែលមានទ្រង់ទ្រាយស្រដៀងគ្នានឹងគ្រាប់បែកដៃបេះបិតហើយក៏បានយកទៅប្រគល់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងទើបដឹងថាមិនមែនជាគ្រាប់បែកទេ។
លុះនៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០១៨នេះឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនគរបាលខេត្តបាត់ដំបងបញ្ជាក់ថាវត្ថុដែលប្រជាពលរដ្ឋរើសបាននៅក្នុងភូមិម្នាស់កាល ឃុំអូរដា ស្រុកកំរៀងហើយសង្ស័យថា ជាគ្រាប់បែក នោះ គឺមិនមែនជាគ្រប់បែកដៃនោះទេ តែវាជាដែកកេះសម្រាប់ដុតបារីប៉ុណ្ណោះ។
ដោយឡែកមជ្ឈដ្ឋាននានាលើកឡើងថា៖មូលហេតុដែលពួកគាត់មានការភ័ន្តច្រឡំនេះដោយសារតែករណីប្រទះឃើញដែកកេះដែលមានសណ្ឋានដូចគ្រាប់បែកពិតដែលជនបង្ករទម្លាក់ចោលលើផ្លូវសាធារណ:គឺកើតឡើងក្រោយពេលសម្តេចតេជោហ៊ុនសែនបានប្រកាសឲ្យទប់ស្កាត់គម្រោងបំផ្ទុះគ្រាប់បែករបស់ក្រុមលោកសមសេរីនៅ២ថ្ងៃមុនពិធីបុណ្យចូលឆ្នាំនេេះផងដែរ។