ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បើកបរលឿនពេកដួលម៉ូតូស្លាប់ប្រពន្ធនិងកូនខ្លួនឯង របួសធ្ងន់ខានទទួលទេវតាឆ្នាំថ្មី!
Sat,14 April 2018 (Time 03:53 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 883នាក់)


បន្ទាយមានជ័យ៖បុរសម្នាក់បានរងរបួសធ្ងន់ខណះប្រពន្ធស្លាប់ និងកូនមួយស្លាប់កូនមួយទៀតរបួសធ្ងន់
ដោយសារតែបើកបរម៉ូតូលឿនពេកហើយរអិលដួលដោយខ្លួនឯងខានបានចូលសម្បាយចូលឆ្នាំ។
 យោងរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ។
ថ្ងៃទី១៣ខែមេសាឆ្នាំ២០១៨វេលាម៉ោង២២:៣០មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥៩ នៅចំនុចភូមិបឹងរាំងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ជនរងគ្រោះមានចំនួន០៤នាក់
១ឈ្មោះហេងណនប្រុសអាយុ៣៧ឆ្នាំ(របួសធ្ងន់)អ្នកបើកបរ(ជាប្តី)
២-ឈ្មោះ ណាង កិត ប្រុស អាយុ១៤ឆ្នាំ (របួសធ្ងន់)ត្រូវជាកូន
៣-ឈ្មោះ សឹុម គន្ធា ស្រី អាយុ៣២ឆ្នាំ (ស្លាប់)ត្រូវជាប្រពន្ធ
៤-ឈ្មោះ ណាង នឿន ប្រុសអាយុ៤ឆ្នាំ (ស្លាប់)ត្រូវជាកូន
  ជនរងគ្រោះទាំងអស់ខាងលើ  រស់ភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ
 បើកបរម៉ូតូម៉ាកវេវ ពណ៌ក្រហមស អត់ស្លាកលេខ  មូលហេតុ៖ បើកម៉ូតូដួលដោយខ្លួនឯង ។
មជ្ឈដ្ឋាននានាបានលើកឡើងថា៖សូមបងប្អូនខ្មែរគួរតែមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរក្នុងឱកាស
ចូលឆ្នាំថ្មីសូមមេត្តាបើបរយឺតៗនិងមានការគោរពច្បាប់ ចរាចរណ៍ទើបការធ្វើដំណើរប្រកបដោយសុវត្ថភាព
មិនជួបរឿងរ៉ាវអកុសលខានបានចូលសម្បាយទទួលទេវតាឆ្នាំថ្មីនឹងគេដូចគ្រួសារខាងលើ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
280 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
4189 នាក់
ខែនេះ :
31551 នាក់
3 ខែនេះ :
60146 នាក់
សរុប :
2351782 នាក់