ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទាស់សម្តីវ៉ៃពួកម៉ាកបែកក្បាលក្រោយផឹកABCទទួល ទេវតាឆ្នាំថ្មី!
Sun,15 April 2018 (Time 11:31 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1163នាក់)


ខេត្តប៉ៃលិន៖ ស្វាគមន៍ឆ្នាំថ្មី  ផឹកស៊ីទាស់សម្តី វ៉ៃគ្នាបែកក្បាល ម្នាក់ទៅពេទ្យ្នាក់ដេកគុក។ សមត្ថកិច្ចនគរបាលក្រុងប៉ៃលិនបានអោយដឹងថា៖កាលពីវេលាម៉ោង ១៧:២០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨មានករណីហឹង្សាកើតឡើងមួយនៅចំណុចផ្ទះរបស់ឈ្មោះ  អ៊ូក ភេទប្រុស នៅទល់មុខសណ្ធាគារ សួនរីករាយស្ថិតក្នុងកូនខ្លុងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិនដែលបង្កឡើងដោយជនឈ្មោះ  ឈីង ចំរ៉ុង ( ហៅ ប្រុស ) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងឈើ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិនបានវ៉ៃទៅលើជនរងគ្រោះឈ្មោះ ទេស ចន្នី (ត្រូវជាមិត្តភ័ក្តជាមួយជន បង្ក ) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិទួលស្រឡៅសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិនបណ្តាលឲ្យរបួសស្រាល(បែកក្បាលលើចញ្ចើមខាងឆ្វេង) បន្ទាប់មកសមត្ថកិច្ចជំនាញបានហៅឈ្មោះ ឈីង ចំរ៉ុង ដើម្បីសាកសួរ លើករណីខាងលើ ហើយឈ្មោះ  ឈីងចំរ៉ុងបានទទួលស្គាល់និងសារភាពនូវកំហុសរបស់ខ្លួនដែលបានប្រពឹត្តិ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនីតិវិធី។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា៖ចូលឆ្នាំថ្មីយុវវ័យគួរតែនាំគ្នាលេងល្បែងប្រជាប្រិយដែលជាប្រពៃណីយខ្មែរចៀសវាងនាំគ្នាពិសារស្រាច្រើនពេកទេដែលធ្វើអោយមិត្តភាពក្លាយជាសត្រូវព្រោះទឹកប្តូរនិស្ស័យកាប់ចាក់គ្នាបែកបាក់សាមគ្គីដូចករណីខាងលើនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
911 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8060 នាក់
ខែនេះ :
27613 នាក់
3 ខែនេះ :
61446 នាក់
សរុប :
2512153 នាក់