ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្ត្រីជើងខ្លាំងចាក់សាំងដុតរោងចក្រផ្អើលប្រជាពលរដ្ឋ ក្នុងថ្ងៃចូលឆ្នាំ!
Tue,17 April 2018 (Time 08:14 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1036នាក់)


ភ្នំពេញ៖ឆ្កែកន្ទុយខ្វៀននៅតែខ្វៀន យ៉ាងណាមិញស្ត្រីម្នាក់ដែលមានចិត្តកាចសាហាវធ្លាប់ជាប់គុកព្រោះតែរឿង កាប់ចាក់បាញ់បោះបើកឡានបុករាស្ត្រស្លូតត្រង់ក្រោយចេញពីគុកវិញមិនព្រមកែខ្លួនបែជាកាន់តែសាហាវហ៊ានចាក់សាំងដុតរោងចក្រទៀត ។
 
ប្រភពព័ត៌មានបានរាយការណថា៖អាវុធហត្ថឃាត់ខ្លួនកំពូលស្រីជើងខ្លាំងអុកឡុកសង្គមដែលគុកដាក់មិនដែលជាប់យូរស្ត្រីអ្នកលេងអាងកាប់ចាក់បាញ់បោះបើកឡានបុករាស្ត្រស្លូតត្រង់ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការជាបន្តបន្ទាប់តែគុកដាក់នាងមិនសូវជាប់ទេ​ គឺរបូតចេញក្រៅគុករហូត​ ។​
ស្ត្រីរូបនេះមានឈ្មោះកែវរតនៈហៅហ្គេចធ្លាប់ដកកាំភ្លើងបាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលម្ដនិងបើកឡានបុកពលរដ្ឋម្ដងនិងមានរឿងជាច្រើនទៀតស្ទើររាប់មិនអស់​ ។
​ មានពេលខ្លះសម្ដេចតេជោហ៊ុនសែនធ្លាប់ប្រកាសបញ្ជាអោសមត្ថកិច្ចចាប់នាងហ្គេចដាក់គុកទៀតផង​ ។ប៉ុន្តែជាប់គុកមិនបានប៉ុន្មានផងក៏របូតចេញមកវិញ​ ប្រព្រឹត្តអំពើអាក្រក់ដដែល​ ។​
 
 ជាក់ស្ដែងនៅព្រឹកថ្ងៃទី​ ១៦​ មេសា​ ឆ្នាំ​ ២០១៨​ នាង​ កែវ​ រតនៈ​ ហៅ​ ហ្គេច​ បានយកសាំងពីរកាន​ចាក់ដុតរោងចក្រកែឆ្នែគ្រឿងសង្ហារឹមមួយកន្លែងស្ថិតនៅស្រុកអង្គស្នួលខេត្តកណ្ដាលហើយបើកឡានគេចខ្លួន​ ។​ ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួនបាននៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកមុននេះហើយបាននាំទៅសួរចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់​ ។
យ៉ាងណាក៏ដោយមជ្ឈដ្ឋាននានាលើកឡើងថា៖ភ្នំអាចសឹកចរិកមនុស្សមិនងាយកែ ស្ត្រីទំនើងជើងខ្លាំង ដែលមានចិត្តកាចសាហាវធ្លាប់ជាប់គុកព្រោះតែរឿង កាប់ចាក់បាញ់បោះបើកឡានបុករាស្ត្រស្លូតត្រង់តែជាប់គុកមិនបានយូរច្បាស់ជាមិនរាងចាសឡើយហើយក្រោយចេញពីគុកវិញច្បាស់ជាឆ្កែកន្ទុយខ្វៀននៅតែខ្វៀន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1014 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8163 នាក់
ខែនេះ :
27716 នាក់
3 ខែនេះ :
61549 នាក់
សរុប :
2512256 នាក់