ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឧត្តមសេនិ៍ទោអាត់ខែមបណ្តោយឲ្យ គោលការណ៍ភូមិឃុំមានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃបរាជ័យព្រោះមិនហ៊ានបង្ក្រាបល្បែង!
Sun,01 April 2018 (Time 12:32 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1328នាក់)


បន្ទាយមានជ័យ:ប្រជាពលរដ្ឋអស់សង្ឃឹមចំពោះនគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យក្រោមការគ្រប់គ្រងរបស់លោក ឧត្តមសេនិយ៍ទោ អាត់ខែម ដែលត្រូវបាន មហាជន រិះគន់ថា អសមត្ថភាព ដោយមិនអាច អនុវត្តន៍ គោលការណ៍ ភូមិ- ឃុំមានសុវត្ថភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ ​ខណះនៅក្នុងមូលដ្ឋានសំបូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងកាប់ចាក់គ្នាស្ទើររាល់ថ្ងៃ អំពើរចោរកម្មការចែកចាយថ្នាំញៀនតាំងពីទីប្រជុំជនរហូតជនបទធ្វើអោយប្រជាពលរដ្ឋដេកមិនសូវលក់។
ប្រភពព័ត៌មានបានរាយការណ៍ថារាល់ថ្ងៃនេះទីក្រុងប៉ោយប៉ែតស្ទើរតែក្លាយទៅជាទីក្រុងល្បែងទៅហើយក្រៅពីកាស៊ីណូស្របច្បាប់ហើយនោះនៅមានបនល្បែងជល់មាន់និងយោគីបៀអាប៉ោងជ្រកក្រោម ស្លាកកាស៊ីណូ និង ល្បែងចាក់បាល់តាមអនឡាញ ឆ្នោតខ្មែរឆ្នោតយួនឆ្នោតសៀម ហ្គេមជាដើម។ល។
កំពុងពង្វក់ប្រជាពលរដ្ឋខ្មែរតាំងពីទីប្រជុំជនដល់ចុងកាត់មាត់ញក អោយលង់ខ្លួនអស់ដី អស់ផ្ទះ អស់ស្រែ ជំពាក់គេវ័ណ្ឌករត់ចោលស្រុកនោះទេសូម្បីតែក្មេងៗតូចក៏ត្រូវបានខូចអានាគតដោយសារតែការញៀននិងល្បែងហ្គេមរហូត គេចសាលាក៏មាន។នេះមិនគិតពីអំពើរហឹង្សាក្នុងគ្រួសារដោយល្បែងស៊ីសងផងទេ។
 
មជ្ឈដ្ឋាននានាលើកឡើងថា:  បនល្បែងស៊ីសង ដែលរីកស្គុះស្គាយពាសពេញទីក្រុងប៉ោយប៉ែតបែបនេះគឺភាគច្រើន អ្នកដែលបើកបនល្បែងបានគឺជាអ្នកមានអំណាចនិងមានឥទ្ធិពល។ ប្រភពបញ្ជាក់ថាបនល្បែងអនឡាញនៅក្រុងប៉ោយប៉ែតនេះគឺភាគច្រើជារបស់មន្ត្រីកងរាជអាវុធហត្ថដែលមានលោកបោនប៊ិន មេបញ្ជាការប៉េអឹមខេត្តបន្ទាយមានជ័យកាងពីក្រោយសូម្បីលោកនួននីណារ៉ូ មេប៉េអ៊ឹមក្រុងប៉ោយប៉ែតក៏ជួលកន្លែងលោកប៉ោនប៊ិនបើកអនឡាញដែរ។
ក្រៅពីនោះក៏មានលោកម៉ែនភិរម្យក៏ជួលផ្ទះអោយជនជាតិចិនបើកល្បែងអនឡាញ  ចំណែកលោក ប៊ុនណាំអៀងនិងលោករស់សាហាន ក៏បើកល្បែងតាមអនឡាញផងដែរ។
ចំណែកមេឆ្នោតសំហេងនិងឈ្មោះប្រុសផ្ទះនៅទល់មុខខារាអូខេប៉ោយប៉ែតផាសដែលជាមេឆ្នោតធំប្រចាំប៉ោយប៉ែតក៏មានខ្នងបង្អែកមិនធម្មតាដែរ។
 
យ៉ាងណាក៏ដោយកន្លងមកលោកឧត្តមសេនីយយ៍ទោ អាត់ខែម ស្នងការ ខេត្តបន្ទាយមានជ័យធ្លាប់បានប្តេជ្ញា ថាហ្នឹងសហការណ៍ជាមួយអ្នកសារព័ត៌មានឬក៏ប្រជាពលរដ្ឋក្នុងការបង្ក្រាបបនល្បែងស៊ីសងទាំងឡាយណាដែលកំពុងជាន់ឈ្លីបទបញ្ជារក្រសួងមហាផ្ទៃ ពិសេសគោលការណ៍ភូមិឃុំ មានសុវត្ថភាព នោះតែក្រោយពីសារព័ត៌មានខ្មែជាយដែនបានចុះផ្សាយដោយបានបញ្ជាក់ពីទីតាំងច្បាស់លាស់ប៉ុណ្នឹងហើយបែជា គ្មានសមត្ថកិច្ចណាហ៊ានចុះទៅបង្ក្រាបទៅវិញ។ធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹមយ៉ាងខ្លាំង។ហើយនិយាយថា លោកអាត់ខែមស្នងការខេត្តបន្ទាយមានជ័យនេះមិនសមណាទុកអោយបទបញ្ជាររបស់សម្តេចក្រឡាហោម ឲ្យគេជាន់ឈ្លីបែបនេះទេតាមចិត្តបែបនេះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
952 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8101 នាក់
ខែនេះ :
27654 នាក់
3 ខែនេះ :
61487 នាក់
សរុប :
2512194 នាក់