ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ថៃចាប់បានរថយន្តខ្មែរ១គ្រឿងចូលដឹកឈើក្រញ៉ូងក្នុងដីថៃ!
Wed,18 April 2018 (Time 10:56 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1116នាក់)


ប្រទេសថៃ៖ កម្លាំងសមត្ថកិច្ចថៃប្រចាំខេត្តសុរិន ចេញបង្រាបការលួចចូលកាប់ឈើគ្រញូងនៅតាមខេត្តជាប់បន្ទាត់ព្រំដែនថៃនិងកម្ពុជា ក្នុងខេត្តសុរិន បានស្រាវជ្រាវដឹងថាមានជនជាតិខ្មែរលួចចូលដឹកជញ្ជូនឈើគ្រញូងនិងប្រើរថយន្តចូលក្នុងទឹកដីថៃដោយខុសច្បាប់ហើយរឹបអូសបាន ឈើគ្រញូងចំនួន៥៦ដុំ
។ប្រតិបត្រការណនេះធ្វើឡើងកាលពីពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨វេលាម៉ោងប្រមាណ១៦,០០នាទី
នៅក្នុងភូមិ (ឆងចម៍) ឃុំដាន ស្រុក កាបឆើង ខេត្តសុរិន ប្រទេសថៃ។
ដោយមានសេចក្តីរាយការណ៍ពីក្រុមសំងាត់ទើបកម្លាំងសមត្ថកិច្ចសហការជាមួយទាហាននិងមន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី នឹងប៉ុស្ត៍ត្រួតពិនិត្យ ច្រកទ្វារ ช่องจอม(ឆងចម៍) រៀបចំផែនការចាប់ខ្លួន។ខណៈ
រថយន្តចូលមកក្នុងបរិវេណ ប៉ុស្ត៍ត្រួតពិនិត្យកណ្ដាល ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ៤០០ម៉ែត្រ ក្នុងខេត្តសុរិន- จังหวัดช่องจอม (ឆងចម៍) ឃុំដាន ស្រុកកាបឆើងខេត្តសុរិនកម្លាំងសមត្ថកិច្ចដែលត្រៀមចាំ បានស្កាត់ចាប់រថយន្តខាងលើ នឹងចាប់ខ្លួនឈ្មោះ សម ចេន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ នឹងទាំងវត្ថុតាងរួមមាន៖រថយន្តម៉ាក Toyota ពណ៌ខ្មៅ ពាក់ផ្លាក់លេខ 2P=2579 ភ្នំពេញ ១គ្រឿងដឹកឈើគ្រញូងចំនួន៥៦ដុំក្រោយពីធ្វើការពិនិត្យសាកសួរ ឈ្មោះ សម ចេន ភេទប្រុស អាយុ៣៨ឆ្នាំ  បានសារភាពថា៖បានធ្វើសកម្មភាពចូលមកដឹកចំនួន៣លើកមកហើយ  តាមប៉ុស្ត៍ត្រួតពិនិត្យខាងលើនេះ ចូលមកក្នុងប្រទេសកម្ពុជា(ដីខ្មែរ)ដែលមានថៅកែទទួលទិញក្នុងតម្លៃខ្ពស់ ។ បន្ទាប់ពីត្រួតពិនិត្យឯកសារក្នុងរថយន្តឃើញឈ្មោះបុគ្គលខាងលើគឺជាម្ចាស់រថយន្តនឹងឈើគ្រញូងចំនួន៥៦ដុំបង្កប់នៅក្រោមពូករថយន្តហើយឈើគ្រញូងទាំងអស់នោះទើបសមត្ថកិច្ចនាំយកវត្ថុតាងទាំងអស់ទៅប្រគល់ឲ្យជំនាញស្រុកកាបឆើងដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
502 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7651 នាក់
ខែនេះ :
27204 នាក់
3 ខែនេះ :
61037 នាក់
សរុប :
2511744 នាក់