លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ កំពុងរងការ ចោទប្រកាន់អំពីបទ” ក្លែងឯកសារសាធារណៈ”
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៨ សារព័ត៌មានខ្មែរជាយដែន បានទទួលលិខិត អញ្ជើញរបស់លោក គង់ ខេមរា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តបាត់ដំបង ចូលឆ្លើយបំភ្លឺនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោង ៨.០០ព្រឹក ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៧ ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១២ ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង បានចោទប្រកាន់ពីបទ” ក្លែងឯកសារសាធារណៈ “ ។
ក្នុងសំណុំរឿងនេះ មានប្រជាពលរដ្ឋ និងមន្ត្រីជាច្រើនកំពុងតែដាក់ ចម្ងល់ថា” តើលោក ប្រាក់ ប៉ូលី បានក្លែងឯកសារសាធារណៈ ណាមួយ? ព្រោះក្នុងតួនាទីជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ មានតែទាក់ទងលើរឿង លិខិតស្នាមដីធ្លី ? ។ ចំពោះចម្ងល់នេះ មានតែលោកប្រាក់ ប៉ូលី និង ដើមបណ្តឹងប្តឹងលោក ប្រាក់ ប៉ូលី ប៉ុណ្ណោះ ដែលអាចធ្វើការបកស្រាយបាន ។ ចំណែកមន្ត្រីនៅ ក្នុង ខេត្តបន្ទាយមានជ័យ បានខ្សឹបខ្សៀវគ្នាថា” លោកប្រាក់ ប៉ូលី នេះ មិនអាចអ្នកណាអាចធ្វើអ្វី ដែលប៉ៈពាល់បានទេ ដោយសារតែ លោកមានអ្នកធំគ្រាក់ៗ នៅខាងពីក្រោយ លោកបានចំណាយ លុយកាក់ច្រើនសន្ធឹកសន្ធប់ សម្រាប់ទទួលគណៈប្រតិភូធំៗ មកពីភ្នំពេញ ស្រាថ្លៃៗ កំម៉ុងត្រីបាសាអ៊ី មកពីខេត្តស្ទឹងត្រែង ធ្វើធំជូនលោកធំ នៅខេត្តបន្ទាយមានជ័យ ជាដើម .... តើលោកបានលុយមកពី ណា ? ។ ក្នុងតួនាទីរបស់លោក ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម និង សំណង់ ខេត្តបន្ទាយមានជ័យ មានការចំរូងចម្រះខ្លាំង ដោយសារតែលោកបានឡើងផ្លោះ ពីប្រធានការិយាល័យនៅក្រុង ប៉ោយប៉ែត ទៅជាប្រធានមន្ទីរ រំលងអនុប្រធានមន្ទីរជាច្រើននាក់ នៅខេត្តបន្ទាយមានជ័យ !! ៕