ចាក់បាស់រាំសម្បាយចូលឆ្នាំឆ្លងចរន្ត អគ្គិសនី ឆេះកុដ លោកនិងសម្ភារៈជាង១០លានរៀល!
បន្ទាយមានជ័យ៖ឆ្លងចរន្តអគ្គិសនីឆេះកុដព្រះគ្រូចៅអធិការវត្តដងរុនមួយខ្នងឈើលើថ្មក្រោមទំហំ៨ម៉ែត្រគុណ១២ម៉ែត្រនិងសម្ភារៈក្នុងនោះអស់ជាង១០លានរៀលខណៈពេលដែលប្រជាពលរដ្ឋកំពុងចាក់បាស់រាំ
រាំរែកសម្បាយពេញវត្តនាថ្ងៃបង្ហើយចូលឆ្នាំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិដងរុនឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកស៉ិនណារ៉ាក់អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់អោយដឹងថា៖ខណៈពេលដែល
ប្រជាពលរដ្ឋ កំពុងតែរាំរែកកម្សាន្តសម្បាយថ្ងៃបង្ហើយបុណ្យចូលឆ្នាំស្រាបើតែអគ្គីភ័យបានឆាបឆេះកុដព្រះចៅអធិការវត្តនេះធ្វើអោយផ្អើលឆោឡោតែម្តង។
ក្នុងពេលនោះខាងស្នងការក៏បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យមកជួយសហការការណ៍ជាមួយរថយន្តពន្លត់
អគ្គីភ័យរបស់អធិការដ្ឋានស្រុកមង្គលបូរីដើម្បីជួយបាញ់ទឹកពន្លត់ភ្លើងផងដែរតែជួយមិនទាន់កុដមួយខ្នង
ទំហំ ៨ម៉ែត្រគុណ១២ម៉ែត្រ ឈើលើថ្មក្រោមព្រមទាំងសម្ភារៈក្នុងនោះសរុបជាង១០លានរៀលបានក្លាយជាចំណីភ្លើងឆេះគ្មានសល់។
ទោះជាយ៉ាងណាសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានសនិដ្ឋានជាជំហានដំបូងថាអគ្គីភ័យនេះកើតឡើង
ដោយសារឆ្លងចរន្តអគ្គិសនី។