ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តកាម៉ារីបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យមានមនុស្សរបួសធ្ងន់៦នាក់ក្នុងនោះជនជាតិថៃម្នាក់ដាច់ជើងម្ខាង!
Fri,20 April 2018 (Time 07:49 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1035នាក់)


បន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្សចំនួន៦នាក់បានរងរបួសធ្ងន់ក្នុងនោះជនជាតិថៃម្នាក់ដាច់ជើងម្ខាងខណៈរថយន្តកាម៉ារី១គ្រឿងបានបុករះម៉ូតូ៣គ្រឿងនៅក្នុងស្រុកម៉ាឡៃ។ 
 ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រីតាំងសុខហេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់អ្នកយក
ព័ត៌មានឲ្យដឹថានៅមុនពេលកើតហេតុនោះមានរថយន្តម៉ាក កាម៉ារី សេរីឆ្នាំ១៩៩៥ ពណ៌ស ស្លាកលេខ ភ្នំពេញ ២A-៧៩០១ បើកពី លិច ទៅ កើតទំនងជាស្រវឹងហើយបើកក្នុងល្បឿនលឿនលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែបើកទៅបុកម៉ូតូ បុកហើយបុកទៀតដល់ទៅចំនួន ៣គ្រឿង ដែលបើកពីកើតទៅលិចនៅផ្នែកខាងឆ្វេងនៃរថយន្ត ក្នុងនោះមានម៉ូតូម៉ាក ឃ្លិក ពណ៌ស ខ្មៅ សេរីឆ្នាំ២០១០ ស្លាកលេខ បាត់ដំបង ១U-៥៤០៥ អ្នកបើកមាឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសាស្តា ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងរងរបួសធ្ងន់ និងអ្នករួមដំណើរ ២នាក់ទៀតមានឈ្មោះ សារ៉ាយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្តោរ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និងឈ្មោះ សាវាម ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិថៃ រងរបួសធ្ងន់ដាច់ជើង ចំណែកទី២ម៉ូតូមានម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០១០ ពណ៌ទឹកបុិចព៌ណខៀវចាស់ ពាក់ស្លាកលេខបន្ទាយមានជ័យ ១C-៨៥៤២ អ្នកបើកមិនស្គាល់ឈ្មោះ បើកពីកើតទៅលិច និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ជឿន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យទាំងពីរនាក់រងរបួសធ្ងន់ និងម៉ូតូ ១គ្រឿងទៀត ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ស្លាកលេខ បន្ទាយមានជ័យ ១G-១៨៩៥ បើកពីកើតទៅលិច អ្នកបើកមានឈ្មោះ ស៊ុត ភេទប្រុស អាយុ២៨ឆ្នាំ និងអ្នករួមដំណើរ ១នាក់ទៀតមាន ឈ្មោះ ខឹត នូន ភេទស្រី អាយុ៤៥ឆ្នាំ ទាំងពីរនាក់រស់នៅ ភូមិបន្ទាយទីមួយ ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យរងរបួសស្រាល។
លោកវរសេនីយ៍ត្រីតាំងសុខហេងបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីកើតហេតុហើយអ្នករបួសទាំងអស់  ត្រូវបានកំលាំងអាវុធហត្ថជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្បែរកន្លែងកើតហេតុចំណែកជនបង្ករត់គេចខ្លួនបាត់រីឯរថយន្តនិងម៉ូតូត្រូវបានសម្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការនគរបាលស្រុកម៉ាឡៃ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
973 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8122 នាក់
ខែនេះ :
27675 នាក់
3 ខែនេះ :
61508 នាក់
សរុប :
2512215 នាក់