ចាប់រំលោភរួចឃើញនាងសំងំឈឹងស្មានតែរួចខ្លួនដើរលេងបុណ្យចូលឆ្នាំឆ្អែតម្តាយខាងស្រីប្តឹងសមត្ថកិច្ចឃាត់ខ្លួន!
បាត់ដំបង៖ ចាប់រំលោភកូនក្រមុំគេសងំឈឹងស្មានតែរួចខ្លួនបាន៤ថ្ងៃ ស្រាប់តែម្តាយគេប្តឹង សមត្ថកិច្ចអោយឃាត់ខ្លួនក្រោយពេលដើរលេងសម្បាយបុណ្យចូលឆ្នាំរួចចូលគុក។
យោងតាមប្រភព ព័ត៌មានបានរាយការណ៍ថា៖កម្លោះដាច់ដាបម្នាក់បានចាប់រំលោភកូនគេតាំងពី ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៨រហូតមកដល់ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៨ទើបសមត្ថកិច្ចទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះវេលាម៉ោងប្រហែល០១៖០០នាទីរំលងអធ្រាត នៅចំណុចភូមិចបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកថា៖ មានករណីរំលាភសេពសន្ថវៈ កើតឡើង០១លើក ជនសង្ស័យ ឈ្មោះ ឆាំ សារុន ( ហៅ ប្រុញ ) ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិឃុំខាងលើមុខរបរធ្វើចំការបានរំលោភសេពសន្ថវៈលើជនរងគ្រោះ ឈ្មោះ ទៀក ស្រីធា អាយុ១៦ឆ្នាំ រស់នៅភូមិ អូរត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង លុះដល់ថ្ងៃទី១៩ខែមេសាឆ្នា២០១៨ ម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹកក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។