ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គយទារពន្ធបន្លែផ្លែឈើថ្លៃពេកទ្រាំមិនបានកម្មករនិងដឹកបន្លែធ្វើការតវ៉ានៅមុខស្នាការគយ!
Sat,21 April 2018 (Time 05:11 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1503នាក់)


 

បន្ទាយមានជ័យ:ដូចពាក្យស្លោកពោលថាទីមានការកៀបសង្កត់ទីនោះមានការរើបម្រះយ៉ាងណាមិញគយ     និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំកៀបសង្កត់ក្រុមកម្មករដោយទារពន្ធពីអ្នកដឹកបន្លែផ្លែឈើរចេញនិង ចូលពីប្រទេសថៃក្នុងមួយរទេះ(រឺម៉ក)៣០០បាតទៅ៤០០បាតធ្វើអោយពួកគាត់គ្មានសល់ប្រាក់ ចំណេញទ្រាំមិនបានក្រុមកម្មករនិងអ្នករត់រឺម៉កម៉ូតូដឹកផ្លែឈើនិងឥវ៉ាន់ចំនួន១៨នាក់បាននាំគ្នាមកលើកបដា តវ៉ានៅមុខ ស្នាក់ការគយច្រកទ្វា ដើម្បីឲ្យ បញ្ចុះពន្ធលើទំនិញ។

ហេតុការណ៍នេះបានធ្វើមានការភ្ញាក់ផ្អើល ឡើងនៅរសៀលថ្ងៃទី២១ខែ មេសាឆ្នាំ ២០១៨ នៅចំណុច ច្រកទ្វារ ព្រំ ស្ថិតក្នុងភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។នៅពេលធ្វើបាតុកម្ម បាតុករ បានកាន់បដា និងកាន់ពាក្យស្លោក នៅមុខស្នាក់ការគយនិងរដ្ឋាករ ដើម្បីសុំអោយគយបញ្ចុះពន្ធខ្លះព្រោះពួកគាត់ត្រូវចំណាយច្រើនដោយទិញសំបុត្រថៃផងបង់លុយអោយគយទៀតក្នុងមួយរទេះ៣០០បាតទៅ៤០០បាតទៀតដូច្នេះរកប្រាក់ចំណេញមិនឃើញសោះ។

បាតុករបានប្រាប់ថារាល់ថ្ងៃនេះពួកគាត់លំបាកលំបិនណាស់ព្រោះតែគយច្រកទ្វារនេះទារពន្ធបន្លែផ្លើឈើនាំចេញនាំចូលថ្លៃពេកធ្វើអោយពួកគាត់គ្មានសល់ប្រាក់ចំណេញហើយដោយសារតែមានការកៀតសង្កត់ពីសំណាក់គយបែបនេះទើបពួកគាត់ទ្រាំមិនបាននិងបានធ្វើការតវ៉ាដើម្បីឲ្យថ្នាក់ដឹកនាំដោះស្រាយបញ្ហានេះផងបើមិនអញ្ចឹងទេពួកគាត់មិនអាចរសើបានទេ។

ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា:ដូចពាក្យស្លោកពោលថាទីមានការកៀបសង្កត់ទីនោះមានការរើបម្រះយ៉ាងណាមិញគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំកៀបសង្កត់ក្រុមកម្មករដោយទារពន្ធពីអ្នកដឹកបន្លែផ្លែឈើរចេញនិងចូលពីប្រទេសថៃក្នុងមួយរទេះ(រឺម៉ក)៣០០បាតទៅ៤០០បាតធ្វើអោយពួកគាត់គ្មានសល់ប្រាក់ចំណេញទ្រាំមិនបានក្រុមកម្មករនិងអ្នករត់រឺម៉កម៉ូតូដឹកផ្លែឈើធ្វើបាតុកម្មដើម្បីឲ្យគយបន្ធូបន្ថយពន្ធបែបនេះ៕

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
873 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8022 នាក់
ខែនេះ :
27575 នាក់
3 ខែនេះ :
61408 នាក់
សរុប :
2512115 នាក់