ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មុនចូលឆ្នាំបុកម្តងក្រោយចូលឆ្នាំរថភ្លើងបុកឡានម្តងទៀតប្រជាពលរដ្ឋថាបើគ្របគ្រងមិនបានល្អនៅតែបន្តគ្រោះថ្នាក់ទៀត!
Sat,21 April 2018 (Time 02:01 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1032នាក់)


បន្ទាយមានជ័យ៖ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតសំដែងការ ព្រួយបារម្ភកាន់តែខ្លាំង ខណៈមើលឃើញ
គ្រោះថ្នាក់ចរាចរណ៍ដោយសារតែភាពធ្វេសប្រហែសក្នុងការគ្រប់គ្រងផ្លូវដែក បណ្តាលអោយរថភ្លើង បុកឡាន
ដែលបើកឆ្លងកាត់ផ្លូវរថភ្លើងដែលកំពុងចរាចរណ៍បង្ករជា គ្រោះថ្នាក់ញឹកពេក កាលពីមុនពេលចូលឆ្នាំម្តង
ក្រោយពេលចូលឆ្នាំរួចបុកម្តងទៀត។
យោងតាមសេចក្ដីរាយការណ៍ បានអោយដឹងថានៅថ្ងៃសៅរ៏ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២១ ខែមសា ឆ្នាំ២០១៨ វេលាម៉ោង ១០និង ៤០នាទី លើផ្លូវរថភ្លើង ត្រង់ចំណុចខាងលិចភោជនីយ៏ដ្ឋានអង្គរជាយដែន ប្រហែល៥០ម៉ែត្រស្ថិតក្នុងភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណី រថភ្លើងបើកពីលិចទៅកើតដល់ចំណុចកើតហេតុ មានរថយន្ត២បាំង ម៉ាកនីសាន់ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ2AA-8727  បើកពីត្បូងឆ្លងផ្លូវរថភ្លើងទៅជើងបណ្តាលអោយរថភ្លើងបុកគ្រោះថ្នាក់តែម្តង។
ករណីនេះបណ្តាលអោយមានរបួសមនុស្ស ០១នាក់ឈ្មោះ ជួន  សុវណ្ណា  ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាងឈើ រស់នៅបណ្តោះអាសន្នក្នុងភូមិ អូរជ្រៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
រថយន្ត(ខូចខាតធ្ងន់)ហើយត្រូវបានសាច់ញាតិយកទៅជួសជុលខ្លួនឯងវិញ។ហើយយកទៅរក្សាទុកនៅ
អធិការដ្ឋាន ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតសំដែងការព្រួយបារម្ភកាន់តែខ្លាំងខណៈមើលឃើញ
គ្រោះថ្នាក់ចរាចរណ៍ដោយសារតែភាពធ្វេសប្រហែសក្នុងការគ្រប់គ្រងផ្លូវដែកបណ្តាលអោយរថភ្លើងបុក
ឡានដែលបើកឆ្លងកាត់ផ្លូវរថភ្លើងដែលកំពុងចរាចរណ៍បង្ករជាគ្រោះថ្នាក់ញឹកពេកកាលពីមុនពេលចូលឆ្នាំម្តង
ក្រោយពេលចូលឆ្នាំរួចបុកម្តងទៀត។កាលពីមុនចូលឆ្នាំមានរថយន្តបាឡែនមួយគ្រឿងបានបើកចេញពីផ្សារ
អូរជ្រៅឆ្លងផ្លូវរថភ្លើងក៏ត្រូរថភ្លើងបុកខូចកង់និងកាងខាងមុខដោយមិនមានមនុស្សរបួសឡើយ។ 
ចំណែកលើលើកនេះរថភ្លើងបុករថយន្តដែលឆ្លងកាត់ផ្លូវនោះបណ្តាលអោយមានមនុស្សរបួសតែបើនៅតែគ្មានការយកចិត្តទុកដាក់ក្នុងការគ្របគ្រងរៀបចំសណ្តាប់ធ្នាប់កាពារនៅតាមផ្លូវដែលឆ្លងកាត់ថ្នល់រថភ្លើងអោយបានតឹងរឹងជាងនេះទេថ្ងៃក្រោយច្បាស់ជាកើតមានគ្រោះថ្នាក់ដល់ស្លាប់មនុស្សមិនខានឡើយ៕
 
    

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
973 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8122 នាក់
ខែនេះ :
27675 នាក់
3 ខែនេះ :
61508 នាក់
សរុប :
2512215 នាក់